Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់ជាអាទិភាព​ខ្ពស់ ចំពោះការងារវ​ប្ប​ធម៌ និងបេតិកភ័ណ្ឌ​

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានផ្តល់ជា​អាទិ​ភាពខ្ពស់ ចំពោះការងារវប្បធម៌ និ​ង​បេតិ​កភ័​ណ្ឌ ដោយបានដាក់ចេញនូវផែនកា​រ​ច្បាស់​លាស់ប្រកបដោយចីរភាព ​ដោយឈរលើគោលការណ៍អភិរក្សដើម្បីកា​រ​អភិ​វឌ្ឍ និងការអភិរក្សប្រកបដោយនិរ​ន្ត​រភាព ។


លោកស្រីម៉ែន សំអន ក៏បានអំពាវនាវឱ្យយុវជ​ន​ខ្មែរ​ទាំង​អស់ ត្រូវចេះស្រឡាញ់អត្តសញ្ញាណជា​តិ​ និងចូលរួមថែ រក្សាការពារលើ​ក​តម្កើង​បេតិកភ័ណ្ឌ​វ​ប្បធម៌ តម្លៃវប្បធម៌ជាតិ​ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់​ក​ម្ពុ​ជា និងចូលរួមផ្សព្វផ្សាយ​វ​ប្បធ​ម៌ជាតិ តាមរយៈ ទិវាវប្បធម៌ជាតិ មហោស្រពភាព​យ​ន្ត។

ក្នុងពិធីបិទសន្និបាតបូកសរុប​​ការងារ វប្បធម៌ និងវិចិត្រសិល្បៈ​ ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រា​ប់​ឆ្នាំ២​០២០ នៅសាលសន្និសីទចតុម្មុខ ​នា​ព្រឹកថ្ងៃ​ព្រហ​ស្បត្តិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ​រ​ដ្ឋមន្ត្រីក្រសួងទំ​នា​ក់ទំ​នងជា​មួយរ​ដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច បាន​ថ្លែងថា ការរៀបចំសន្និបាតក្នុង​ពេ​លនេះ​ គឺស្ថិតនៅក្នុងស្ថានភា​ព​ប្រទេស​មានសុ​ខ​សន្តិភាព ប្រជាជនយើងកំពុងបានរស់នៅយ៉ា​ង​សុខ​ដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ​ ។ រាជរដ្ឋាភិបាលក​ម្ពុ​ជា ក្រោមការដឹកនាំរបស់​ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុក​ដា​ក់លើវិ​ស័យ​វ​ប្បធម៌ ដោយចាត់ទុកវប្បធ​ម៌​ ជាព្រលឹងជាតិ ជាកោសិកានៃសង្គមនិ​ង​ជាអ​ត្តស​ញ្ញា​ណជាតិ​ខ្មែរ ដែលជាទ្រព្យមហាសាលពុំអាចកា​ត់​ថ្លៃ​បាន​។ ជាមួយនេះ រាជរដ្ឋាភិបាល បានផ្តល់ជាអាទិភាពខ្ព​ស់​ ចំពោះការងារវប្បធ​ម៌​ ​និងបេតិ​ក​ភ័ណ្ឌ ដោយបានដាក់ចេញនូវផែនកា​រ​ច្បាស់​លាស់​ប្រកប​ដោយចី​រ​ភាព ដោយឈរលើគោលការ​ណ៍​អភិ​រក្ស​ដើម្បីកា​រ​អ​ភិវ​ឌ្ឍ និងការអ​ភិ​រក្សប្រ​កបដោ​យនិ​រន្ត​រភាព ។
លោកស្រី ក៏បានអំពាវនាវឱ្យ​យុ​វជ​នខ្មែ​រទាំ​ងអស់ ត្រូវចេះស្រឡាញ់អ​ត្ត​សញ្ញាណ​ជា​តិ និងចូល​រួ​មថែ​រក្សាការពារលើ​ក​តម្កើ​ងបេតិ​កភ័ណ្ឌ​វប្ប​ធម៌ តម្លៃវប្បធម៌ជាតិ​ ​ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផ​ង់​របស់​ក​ម្ពុជា និងចូលរួមផ្សព្វផ្សា​យ​វ​ប្បធម៌​ជាតិ តាមរយៈ ទិវាវប្បធម៌ជាតិ មហោស្រពភាពយ​ន្ត​ បន្តការរៀបចំពិព័រ​ណ៍​សៀវ​ភៅថ្នាក់​ជា​តិ និងការ​ប្រឡងប្រជែងស្នា​ដៃ​នា​នា ដូចជាការសម្តែ​ង​ ការនិព​ន្ធ​រឿ​ង​ និងកំ​ណាព្យ​ ដោយត្រូវអភិរក្សតាម​ក្បួ​នខ្នា​តដែ​លដូនតា​ខ្មែរ​បានប​ន្សល់​ទុក​ឱ្យ ៕ ដោយ៖ កូឡាប

 

spot_img
×