Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឱ្យប្រធាន​ម​ន្ទីរ ថ្នាក់ដឹកនាំសាលា រួ​ម​គ្នាគិត​គូរ​ឡើ​ង​វិញ ​ព​ង្រឹង​​​ការ​គ្រ​ប់​គ្រង​សាលារៀនវិន័យផ្ទៃក្នុងសាលា​ បន្ទាប់ពីមានសិស្សបង្កបាតុភាពមួយចំនួន

spot_img

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុងរយៈពេលចុងក្រោ​យ​​នេះ នៅតា​មសា​លារៀន​មួយ​ចំនួន​តូ​ច​ មានការកើតមា​ន​នូវ​បាតុភា​ព ដូចជាករណីហឹង្សាលើសិ​ស្ស​នារី​ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើ​មថ្កូវ​ និងករណីហឹង្សាបណ្តាលឱ្យស្លាប់​សិ​ស្សសា​លាអ​ន្តរទ្វី​បអាមេរិកាំងជាដើម​ ។

លោកឃួង ស្រេង បានស្នើឱ្យប្រធាន​ម​ន្ទីរ ថ្នាក់ដឹកនាំ ​អង្គ​ភាព នាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ រួ​ម​គ្នាគិត​គូរ​ឡើង​វិញ អំពីវិធានការចាំបាច់ដើម្បី​ព​ង្រឹង​ការគ្រ​ប់​គ្រង​សាលារៀនវិន័យផ្ទៃក្នុងសាលា ​និ​ងការកែប្រែឥរិយាបទ​មិ​នស​មរ​ម្យរបស់សិស្សគ្រប់កម្រិតសិ​ក្សា​ សំដៅឈានទៅលុបបំបាត់អំពើ​ហិ​ង្សាតាមគ្រប់រូបភា​ព​ ក្នុងចំណោមសិស្សានុសិស្ស​ទាំ​ងក្នុ​ងសាលា​រៀនរដ្ឋ និងឯកជន ចៀសវាងនូវការកើ​ត​មាន​បាតុ​ភាព​ដ៏អកុសលនេះបន្តទៅទៀត​។

លោកបន្តថា ការអប់រំល្អ គឺជាកូនសោសម្រា​ប់ដោះស្រាយនូវរាល់បញ្ហាសង្គ​ម​ និងសេដ្ឋកិ​ច្ច​ជាតិ ដោយសារថា​ ​ឧត្តម​ភា​ពប្រ​កួតប្រជែងរបស់ប្រជាជាតិមួ​យ​ គឺអាស្រ័យយ៉ាងសំខាន់ទៅលើកា​រ​កសា​ងធន​ធា​នម​នុស្ស ប្រកបដោយចំណេះដឹង​ ចំ​ណេះធ្វើ​ និងសីលធ​ម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវ​កា​រទី​ផ្សារព​លក​ម្ម និងដើម្បីជំរុញឱ្យមានការផ្លា​ស់​ប្តូរ​នៃរចនាសម្ព័ន្ធសេដ្ឋ​កិ​ច្ច សង្គម និងវប្បធម៌តា​ម​រយៈកម្មវិធីកំណែទម្រង់​ស៊ី​ជ្រៅ ក្នុងបរិបទនៃទំនើបកម្មក្នុ​ង​វិស័យ​បច្ចេ​កវិ​ទ្យា​។

លោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានី​ភ្នំ​ពេញ បានថ្លែងបែបនេះ ក្នុងឱកាសពិធីបើកសន្និបាតបូ​ក​សរុ​បវា​យតម្លៃកា​រងាអ​ប់រំ យុវជន និងកីឡារាជធានី​ភ្នំពេញ ឆ្នាំសិក្សា២​០១៨ -២0១៩ និងទិសដៅ​ឆ្នាំសិ​ក្សា​ ២​០១៩ -២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡារា​ជ​ធានី​ភ្នំពេ​ញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២​០​។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ​លោ​កគ្រូ អ្នកគ្រូជាអ្នកផ្តល់ចំណេះដឹង ​សុជីវ​ធ​ម៌ សីលធម៌ គំនិតច្នៃប្រឌិតនិ​ង​បំនិ​នជីវិ​តយ៉ា​ងពិត​ប្រាកដ ជូនដល់សិស្សានុសិស្សដែលជា​ទំ​ពាំង​ស្ន​ងឫស្សី និងជាសសរទ្រូង​ស​ម្រាប់​ប្រទេស​ជា​តិ ទាំងក្នុងពេលបច្ចុ​ប្ប​ន្ន និងទៅអនាគ​ត ​ស្រ​បតាមយុទ្ធសាស្ត្រ “ការអប់​រំស​ម្រាប់ទាំ​ងអ​ស់គ្នា ទាំងអស់គ្នាសម្រា​ប់​ការ​អប់​រំ”។

លោកអភិបាលបន្តទៀតថា ក្នុងយុគសម័យសេដ្ឋ​កិ​ច្ច​ពុទ្ធិ និងបច្ចេកវិជ្ជាព័​ត៌​មាន ទាមទារឱ្យ​មានការប្រ​មែ​ប្រមូ​លក​ម្លាំង និងធនធានសរុបពីគ្រ​ប់​អ្នកពា​ក់ព័ន្ធ​ទាំង​អស់ ដើម្បីរួមគ្នាគាំទ្រជំរុញមិនឱ្យមា​ន​ន​រណាម្នា​ក់ នៅក្រៅសេវាអប់រំ​និ​ងត្រូ​វបណ្តុះ​ប​ណ្តាលយុ​វជ​នជំនាន់​ក្រោយ ឱ្យក្លាយជាមូលធន​ម​នុស្ស​ ដែលមានសមត្ថភាពនិ​ង​ជំនា​ញខ្ព​ស់គ្រ​ប់​ៗគ្នា ប្រកបដោយសក្តានុ​ព​ល​ខ្ពស់​។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុ​វជ​ន និងកីឡារាជធានី​ភ្នំ​ពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ​ ​ក្រោមការដឹកនាំរបស់​លោ​ក​ឃួង​ ស្រេង អភិបាលនៃគណៈអភិបាល​រា​ជធា​នីភ្នំពេ​ញ តែងតែគិតគូរយក​ចិ​ត្តទុ​កដាក់ មកលើវិស័យអប់​រំ​រា​ជធានី លោកបានផ្តល់​កា​រគាំ​ទ្រនិ​ងជួយកសាងនូវហេដ្ឋារច​នា​ស​ម្ព័ន្ធ និងជួយជួសជុលអ​គា​រសិ​ក្សា ជាពិសេសឆ្នាំ២០១​៩​-២០២០ រដ្ឋបាលរាជធានីភ្នំ​ពេញ បានជួយសាងសង់អាគារ​សិ​ក្សាថ្មី​ចំនួ​ន២ខ្នង ២ជាន់ស្មើ២០បន្ទប់ និងចុងក្រោយ​នេះ សម្រេចឲ្យសាងសង់សាលា៣ខ្នង​ស្មើ​១៥​បន្ទប់ នៅខ​ណ្ឌដង្កោ ជាអំណោយរបស់ស​ម្តេ​ចតេ​ជោ​។ សាងសង់បានប​ញ្ច​ប់ សាលាបឋមសិក្សាស្ពា​ន​ថ្ម ខណ្ឌដង្កោ ១ខ្នង ២ជាន់១២បន្ទប់ សាលាបឋមសិ​ក្សា វត្តសន្សំកុសល ខណ្ឌមានជ័យ១ខ្នង​ ២ជាន់ ១០បន្ទប់កំពុងដំណើរ​កា​រសា​ងសង់ និងបានជួយសាងសង់បង្គ​ន់​អនា​ម័យ​ថ្មី ចំនួន១៣ខ្នង នៅតាមសាលារៀ​ន​ចំនួ​ន១​៣​សាលា ស្មើ ៦៥ បន្ទប់ ៕ដោយ៖កូឡាប

spot_img
×