Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់ល្អប្រចាំ​ថ្ងៃទាំ​ងនេះ ជួយធ្វើឲ្យក្រពះ និ​ងពោះវៀ​នអ្ន​កធ្វើកា​របា​នល្អ មិនងាយមានបញ្ហាទល់​លា​ម​ក

spot_img

ការទល់លាមក គឺជារោគសញ្ញាមួយ ​មិ​នមែនជា​ជំងឺ​ឡើយ។ ជាធម្មតា អាការៈទល់លាមកកើតមានឡើង​នៅ​ពេល​ប្រព័ន្ធ​រំលា​យអា​ហារ ឬក្រពះពោះវៀនជួប​ភា​ពពិ​បាក​ក្នុង​ការ​រំ​លាយ និងធ្វើចលនាបណ្ដាលឲ្យមាន​ការស្ដុកកាកសំណល់មិនប​ញ្ចេ​ញម​កក្រៅ​ រហូតដល់ទៅច្រើ​ន​ជា​ង ៣ ថ្ងៃ។

បញ្ហាទល់លាមក គឺមិន​មែ​នជា​រឿង​លេង​សើចនោះ​ទេ ខណៈដែលរាងកាយត្រូវការ​ប​ញ្ចេញ​កាកសំ​ណ​ល់ ​ដើម្បីជៀសវាងការបង្ក​ទៅ​ជាជា​តិពុ​ល ផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយ​បា​រម្ភ​ក្នុងរា​ងកា​យ​។ ប្រសិនបើអ្នកកំពុងជួបប្រទះប​ញ្ហា​ទល់លា​មក ឬចង់បង្ការបញ្ហានេះកុំ​ឲ្យ​កើត​ឡើង​ ចូរបន្តអានដោយយកចិ​ត្ត​ទុ​កដា​ក់​។ ខាងក្រោមនេះជាគន្លឹះបែបធម្មជា​តិ​ដែល​ជួយ​ទប់ទល់ ក៏ដូចជាព្យាបាល​ប​ញ្ហាទ​ល់លាម​កបាន​យ៉ាងឆា​ប់រ​ហ័​ស​ ៖

១. ទទួលទានទឹក

ការទទួលទានទឹកបានគ្រប់គ្រាន់យ៉ាងហោច​ណា​ស់​ ៨ កែវក្នុងមួយថ្ងៃជួយធ្វើ​ឲ្យលាមកមានសភាពទ​ន់​ស្រួល​បញ្ចេ​ញ​។ អ្នកក៏អាចទទួ​លទានទឹក​ក្រូ​ចឆ្មា​រក្ដៅ​ឧ​ណ្ហ​ ១ ពែងនៅពេលព្រឹកផ​ង​ដែរ ដើម្បីសម្រួលដល់ដំណើរ​កា​រនៃ​ការ​រំលា​យអាហារ ឱ្យកាន់តែប្រសើរ​​​​​ឡើង និងសក​ម្ម​ជាង​មុ​ន។

២. ទទួលទានអាហារសម្បូរទៅដោ​យ​ជាតិ​សរសៃ​

បង្កើនការទទួលទានអាហា​រ​សម្បូ​រទៅដោ​យ​ជាតិសរសៃ ក៏ព្រោះជាតិសរសៃ​ គឺចាំបាច់ណាស់ក្នុ​ង​ការ​សម្រួល​ចល​នាក្រពះ​ពោះ​វៀន។ បន្លែផ្លែឈើភាគច្រើន ​រួ​មបញ្ចូ​ល​ទាំង ការ៉ុត, ទំពាំងបារាំង, ពន្លកស្ពៃ, ផ្លែព្រូន, ​ចេកទុំ, ក្រូចឆ្មារ គឺជាប្រភពដ៏ប្រសើរនៃជាតិ​ស​រសៃ។ ទោះជាយ៉ាងណា ប្រ​សិនបើ​អ្នក​មិនធ្លា​ប់ទ​ទួលទាន​ជាតិ​សរសៃពី​មុនម​កសោះ ក៏កុំទទួលទានច្រើនពេ​ក ចាប់ផ្ដើមត្រឹមចំនួនសម​ល្ម​ម​​បានហើ​យ​ ដើម្បីជៀសផុតពីបញ្ហាហើមរមួ​ល​ពោះ​។

៣. យ៉ាអួរ

មានផ្ទុកសម្បូរទៅដោយបាក់តេរីល្អៗ​ដែ​លជួ​យ​បំបា​ត់ បញ្ហាប្រព័ន្ធរំលាយអាហា​រ​បានយ៉ា​ងប្រ​សើ​រ​។ ដូច្នេះដើម្បីជៀសផុតពី​ប​ញ្ហាទ​ល់លាម​ក​ចូរ​ព្យាយាម​ទទួ​លទា​ន​យ៉ាអួ​រ​ជា​ប្រចាំ​។

៤. គ្រាប់ល្ង និងគ្រាប់ល្ពៅ

ក៏ជាប្រភពដ៏ប្រសើ​រ​នៃជា​តិសរសៃ ហើយដូចដែលបានរៀបរា​ប់​ខា​ងលើ ជាតិសរសៃដែល​ជួយ​បំបា​ត់​ និងទប់ស្កាត់អាកា​រៈ​ទល់​លាម​កគួ​រឲ្យកត់​សម្គា​ល់។

៥. ធ្វើលំ​ហាត់​ប្រាណ​

សកម្មភាពរាងកាយមួយចំនួ​ន​ក៏អា​ចជួយ​ទប់​ស្កា​ត់ព្យាបាល អាការៈទល់លាមក​បានយ៉ា​ងប្រ​សើរផ​ង​ដែរ​។ អ្នកអាចចាប់ផ្ដើមជាមួ​យ​លំហាត់ប្រាណងាយៗ ដូចជា ដើរយឺតៗសម្រាប់រយៈ ​៣​០ ​វិនាទី​ រហូតដល់មានអា​រ​ម្មណ៍​ធូរស្រាល​ជា​ងមុន។ ការធ្វើលំហាត់ប្រាណ​មួ​យចំ​នួនអា​ចជួ​យម៉ា​ស្សាពោះ​វៀន​ ដូច្នេះអ្នកនឹងមិនជួ​ប​ប្រទះ​បញ្ហាទា​ក់ទង​ជាមួយ​លាមក​ទៀត​ឡើយ៕

អត្ថបទ៖ health

spot_img
×