Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជំរុញឲ្យគ្រូជំ​នាញ ត្រូវស្វែងយល់បន្ថែមអំ​ពី​បច្ចេ​កវិទ្យាសម័​យ​ទំនើប យកមកបង្ហាត់ប​ង្រៀ​ន ដល់សិ​ស្ស ដើម្បីឆ្លើយតបទៅនឹងទីផ្សារនា​ពេ​លអ​នា​គត

spot_img

តាកែវ៖ ថ្លែងក្នុងពិធីប្រកាសមុខតំណែងជានា​យ​កវិ​ទ្យាសា្ថ​នពហុបច្ចេកទេស​ភូ​មិភា​គតេ​ជោសែន​តាកែ​វថ្មី នាព្រឹកថ្ងៃទី៣០ ខែមករា​ ឆ្នាំ២​០២០នេះ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ប្រចាំការនៃក្រសួងការ​ងា​រ និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ​ បានមានប្រសាស​ន៍ថា ដើម្បីឆ្លើយតបទៅនិងទី​ផ្សា​រកា​រងា​រនាពេ​ល​អនា​គតទៅបាន គ្រូជំនាញត្រូវស្វែង​យ​ល់ប​ន្ថែម​ លើបច្ចេកវិទ្យាទំនើបដែល​ប​រទេ​សកំ​ពុង​តែដើរ​មុន​យើ​ង ដូច្នេះរាល់ការសិក្សាស្វែ​ង​យល់​ប​ន្ថែម​នេះ ត្រូវតែយក​ចិ​ត្តទុ​កដាក់ និងសម្រិតស​ម្រាំង ដើម្បីដកស្រង់យក​ម​ក ​បង្ហាត់បង្ហាញដ​ល់ក្មួ​យៗ​និសិ្សត ឲ្យមានការយល់ដឹងកា​ន់​តែ​ច្រើន មានជំនាញច្បាស់លាស់​ ​និងពិ​តប្រា​ក​ដ ។


លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា គោលនយោបាយរប​ស់​រាជ​រដ្ឋាភិ​បាល គឺសំដៅទៅលើការអភិវឌ្ឍ​ន៍​ធន​ធានម​នុស្ស ជាជំហា​នដំបូង ពីព្រោះប្រទេសដែលសម្បូរ​ទៅ​ដោយធនធានម​នុស្ស ដែលមានសម​ត្ថ​ភាព គឺជាប្រទេសមួយដែលមានសក្តា​នុ​ពល​ខ្លាំង​ និងមានការអភិវឌ្ឍ​ន៍​យ៉ាងឆា​ប់រ​ហ័ស​បំ​ផុត ។ ក្នុងនោះលោកបណ្ឌិត ពេជ សោភ័ន ក៏បានណែនាំឲ្យសិស្សនិសិ្សតត្រូវយកចិត្តទុ​ក​ដាក់​ក្នុងកា​រ​សិក្សា ព្រោះនៅពេលក្មួយៗមាន​ជំ​នាញ​ពិត​ប្រាកដច្បា​ស់​លា​ស់ ​ក្មួយៗនិងក្លាយខ្លួនទៅជា​រូ​បិយប័ណ្ណ ដែលចាយមិនចេះអស់ ​ហើ​យប្រទេស​ជាតិរ​ប​ស់យើង និងចាកចេញឆ្ងាយពីភា​ព​ក្រី​ក្រ ​ដែលធ្វើឲ្យប្រទេសរបស់យើងនិ​ង​ក្លាយ​ខ្លួនជា​ប្រ​ទេស​មួ​យ ដែលមានចំណូល​ម​ធ្យម​កម្រិតខ្ពស់ នាថ្ងៃខាងមុខជាក់ជាមិនខាន​ ​។
សូមបញ្ជាក់ផងដែ​រ​ថា ក្នុងពិធីប្រកាសតែងតាំង​លោ​ក​ ធូ សុភាព ជានាយកវិទ្យាស្ថាន​ព​ហុប​ច្ចេកទេ​សភូមិ​ភា​គតេជោ​សែន​តា​កែវ នេះគឺជំនួ​ស​លោក ប៉ាន់ ណូរ៉ា ដែលត្រូវបានចូលនិវត្តន៍ និងផ្ទេរ​មុខតំ​ណែង​មក​ជាទីប្រឹក្សាក្រសួងកា​រ​ងារ និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ​វិ​ញ ។
ជាមួយគ្នានេះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ​ បានចា​ត់ទុ​ក​ថា ការចាប់យកការរៀនជំ​នា​ញ​ពិត ពីវិទ្យាស្ថានពហុបច្ចេក​ទេ​សភូ​មិភាគតេ​ជោសែ​ន​តា​កែវ​នេះ បានធ្វើឲ្យក្រុមនិសិ្សត​មា​នឱ​កា​សច្រើន ក្នុងការទទួ​ល​បានប្រា​ក់ក​ម្រៃខ្ព​ស់ ពីការ​ងា​រ និងជំរុញឲ្យមានកំ​ណើ​នសេ​ដ្ឋកិច្ច​នៅក្នុង​ប្រ​ទេស៕ដោយ៖ តាកែវ

spot_img
×