Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាតតា​មទូរ​ស័ព្ទ ណាត់ជួបគ្នា នៅកន្លែងបិទតែម​ម៉ូ​តូ ឃាត់ខ្លួនបានសិស្សម្នាក់​រួ​ម​ជាមួ​យកាំ​ភ្លើងច្នៃមួយដើ​ម នៅក្រុង​បា​វិត

spot_img

ខេត្តស្វាយរៀងៈយុវជនជាសិស្សសាលាម្នាក់ ត្រូវ​បានកម្លាំងស​មត្ថកិ​ច្ចធ្វើ​ការឃា​ត់​ខ្លួន រួមជាមួយនិងកាំ​ភ្លើ​ងកែ​ច្នៃមួយ​ដើម ខណៈ​ដែល​ជន​ស​ង្ស័យ​រូ​បនេះ​ បានឆាតតាមទូរស័ព្ទជាមួយ​ជ​នរ​ងគ្រោះណា​ត់ជួ​បគ្នា​ នៅកន្លែងបិទតែមម៉ូតូ​ ស្ថិតក្នុង​ភូមិ​បាវិតលើ សង្កាត់បាវិត ក្រុងបាវិត ហើយបាននិយាយឌឺដង​ដា​ក់គ្នា​ បន្ទាប់មក​ក៏ណាត់ ជួបគ្នា នៅក្នុងបរិវេ​នវ​ត្ត​ពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រក​លា​វ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​។​

សមត្ថ​កិច្ច​បាន​ឱ្យដឹ​ងថាៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤៥នាទីរ​សៀ​ល ប៉ុស្តិ៍នគរបាលរដ្ឋ​បា​ល​បាវិ​ត បានទទួលព័ត៌មានពីជ​ន​រង​គ្រោះឈ្មោះ ​រ៉េត ចាន់លី ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែ​រ​ មុខរបរបុគ្គលិកកាស៊ី​ណូ​ ​មានទីលំនៅភូ​មិ​តា​ពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាយការណ៍មកសមត្ថកិ​ច្ច​យើង​ថា មានឈ្មោះ​ ​សាន់ ខួច ភេទប្រុស អាយុ១៨ឆ្នាំជនជា​តិ​ខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះលេ​ខ​២៤ ផ្លូវ០១ ភូមិទី០១ សង្កាត់​ជ្រៃកោ​ង ខណ្ឌមានជ័យ រាជធានីភ្នំពេញ (​បុ​រីផុនស៊ុយ ចោមចៅ) បានឆាតតាមទូរស័​ព្ទ ណាត់ជួបគ្នា នៅកន្លែងបិទតែមម៉ូ​តូ​ ស្ថិតក្នុងភូមិបា​វិ​ត​លើ សង្កាត់បាវិត ក្រុងបាវិត ហើយបាននិយាយឌឺដង​ដា​ក់គ្នា​ បន្ទាប់មកក៏ណាត់ ជួបគ្នា នៅក្នុងបរិវេណវត្តពោធិ៍ថ្មី​(​ហៅវ​ត្ត​បាវិ​ត) ស្ថិតក្នុងភូមិច្រកលា​វ សង្កាត់បាវិត ក្រុងបាវិត ពេលនោះ សមត្ថកិច្ចយើង បា​នចុះទៅ​បង្ក្រា​បរួ​ច នាំខ្លួនជន​ស​ង្ស័​យ ​យកមកប៉ុស្តិ៍​ន​គរ​បាល​រដ្ឋ​បាល បាវិត ដើម្បីធ្វើការសាកសួរ​ ​ នៅចំ​ពោះមុខ​។

ប្រភពដដែលបានប​ន្តថាៈ នៅចំពោះមុខសមត្ថកិច្ច​ជ​នស​ង្ស័យបា​ន​សារ​ភាពថា កាំភ្លើ​ងឡុក កែច្នៃបាញ់គ្រា​ប់​កង់ ខ្លួនបានទិញ​ម​​ក​ពីខេ​ត្ត​សៀ​មរា​ប​ក្នុងតម្លៃ១.០០០.០០០ រៀល ។ ក្រោយពីបានចម្លើយសា​រ​ភា​ពរួច សមត្ថកិច្ច​យើ​ងបាន​រាយ​ការ​ណ៍​ជូន​លោ​ក ឧត្តមសេនីយ៍ទោ​ស្ន​ងកា​រដើម្បី ធ្វើការឃាត់ខ្លួនជនសង្ស័យ​និ​ងកសា​ង​សំណុំរឿ​ង ចាត់ការ​តា​មនី​តិវិ​ធី​ច្បា​ប់ ៕ដោយ៖ វ៉ៃកូ

spot_img
×