Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បំបែកសំណុំរឿង​ឃាតកម្ម​ចាក់​សម្លាប់​

spot_img

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មា​ជ័យ ដឹកនាំ​ដោយ លោក លី ឡា​ដា មេបញ្ជាការរង​រាជ​អាវុធហត្ថ​ខេត្ត កាលពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមករា ឆ្នាំ​២០១៨ បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ លើ​ករណី​ឃាតកម្ម នៅ​ចំណុច​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​។

​ជនសង្ស័យ​ទាំង ២​នាក់ មានឈ្មោះ បឿន សុ​ភ័​ក្រ ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ជាង​សិប្បកម្ម រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ឈ្មោះ ឌី ចំ​រ៉ុង ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម រស់នៅ​ភូមិ​អូរ​សោម ឃុំ -​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាង​លើ​នេះ កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់យក​វត្ថុតាង ពី​ជនសង្ស័យ ដែល​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់ និង​វត្ថុតាង កាំ​ចុង​ស្រួច​១ ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើ​ម្បី​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ កុស​ល្យ​

spot_img
×