Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មិនចាំបាច់​បិទ​ជើងយន្តហោះ​មកពី​ប្រទេស​ចិន​ទេ​

spot_img

​ភ្នំពេញ​៖ កាលពី​ព្រឹក​មិញ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅ​វិមាន​សន្តិភាព ក្នុងពេល​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ជម្រាបជូន​ជា​ផ្លូវការ​អំពី​ការសម្រេច​មិនចាំបាច់​បិទ​ជើងហោះហើរ​តាម​អាកាស តាម​កប៉ាល់ទឹក តាមផ្លូវ​គោក ពី​ចិន​មក​កម្ពុជា​ដោយ​មូលហេតុ​ថាៈ​


១)​ចិន​ជា​ដៃគូ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសច​ដែល​បានធ្វើអោយ​កំណើន​សេដ្ឋកិច្ចជាតិ​រីកចម្រើន​។​
២)​ពលរដ្ឋ​ខ្មែរ និង​ពាណិជ្ជករ​ខ្មែរ​ទទួលបាន​នូវ​ការងារ និង​ផលប្រយោជន៍​វិនិយោគ​ច្រើន​ពី​ទំនាក់ទំនង​ល្អ​រវាង​ចិន​កម្ពុជា​។​
៣)​មាន​សិស្ស និង​និស្សិត​ខ្មែរ​ជាច្រើន​ដែល​ទទួលបាន​អាហារូបករណ៍​កំពុង​សិក្សា​និង​រស់នៅ​ក្នុងប្រទេស​ចិន​។​
៤)​មានការ​ដឹកជញ្ជូន​ផ្លាស់ប្តូរ​ទំនិញ​ជាច្រើន​នាំចេញ និង​នាំ​ចូលមក​កម្ពុជា​ដែល​កំពុង​បម្រើការ​ទីផ្សារ​។​
៥)​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន​កំពុង​ស្ថិតនៅក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​ប្រសិនបើ​កម្ពុជា​សម្រេច​បិទ​ជើងយន្តហោះ ឬ​តាម​ផ្លូវទឹក និង​ផ្លូវគោក នៅពេលនេះ គឺ​ស្មើនឹង​កម្ពុជា​រត់ចោល​មិត្ត​ក្នុង​គ្រា​មាន​អាសន្ន រីឯ​កម្ពស់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក៏​នឹង​ធ្លាក់ចុះ វិស័យ​វិនិយោគ​ពាណិជ្ជកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត​នឹងត្រូវ​ជាប់គាំង ហើយ​ចំនួន​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ក៏​នឹង​ធ្លាក់ចុះ​ផងដែរ​។

​តាម​ព័ត៌មាន​គឺ​បង្ហាញថា ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា បាន​ឆ្លងទៅ​ប្រទេសមួយ​ចំនួន​នៅ​ជុំវិញ​ប្រទេស​យើង ហើយ​សូម្បីតែ​នៅ​សហរដ្ឋអាមេរិក​ក៏មាន​ឆ្លង​ដែរ​។ បើ​យើង​សម្រេច​បិទ​ជើងយន្តហោះ​ពី​ចិន ក៏​យើង​ត្រូវតែ​បិទ​ជើងយន្តហោះ​មកពី​ប្រទេស​ផ្សេងៗ​ទាំងអស់ ដើម្បី​ធានា​កុំ​ឲ្យ​មេរោគ​នេះ​ចូលមក​កម្ពុជា​បាន​។ ការធ្វើ​បែបនេះ គឺ​នឹង​ស្មើនឹង​កាត់ផ្តាច់​កម្ពុជា​ខ្លួនឯង​ឲ្យ​នៅឯ​កា ហើយនឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ម៉ាក្រូសេដ្ឋកិច្ច គឺ​ធ្វើបែបនេះ​អត់​ត្រូវ​ទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×