Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងយោធពល​ខេមរភូមិន្ទ លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​

spot_img

កំពង់ស្ពឺ ៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ក្រើន​រំលឹកថា ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ គឺជា​កត្តាចាំបាច់​បំផុត​មួយ ក្នុងចំណោម​បញ្ហាសំខាន់ៗ​ជាច្រើន​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​ភារកិច្ច​ចាំបាច់​ចំពោះមុខ និង​យូរអង្វែង​។​

​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​សម្តែង​លំ​ហាត់​សំយោគ​របស់​សិក្ខាកាម នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៨ នៅ​វិទ្យាស្ថាន​កងទ័ពជើងគោក នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សង្កត់ធ្ងន់ថា ដើម្បី​បន្ត​ពង្រឹង​ការកសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ការពារជាតិ ចាំបាច់​ត្រូវធ្វើ​ការកែទម្រង់ ដោយ​ឈរលើ​គោលការណ៍​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ពិសេស​ប្រព័ន្ធ​អប់រំ​យោធិន​ត្រូវ​កែសម្រួល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទាំង​ការបណ្តុះបណ្តាល​យោធិន​អាជីព និង ការហ្វឹកហ្វឺន​ជំនាញ​ផ្សេងៗ​។​

នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ត្រូវ​យល់ដឹង​ឲ្យ​បាន​ច្បាស់​នូវ​តួនាទី​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ ត្រូវធ្វើ​គំរូ​ដល់​មហាជន​ក្នុង​ការគោរព និង​អនុ​វគ្គ​ច្បាប់​។ ទន្ទឹម​នោះ​ត្រូវគោរព និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិន័យ បទបញ្ជា​លក្ខន្តិកៈ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ ត្រូវ​បង្កើន​សមត្ថភាព​យល់ដឹង​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​សភាពការណ៍​សន្តិសុខ​ពាក់ព័ន្ធ នឹង​កងយោធពល​ខេមរភូមិន្ទ ដើម្បី​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន និង​ទប់ស្កាត់បាន​ទាន់ពេលវេលា ត្រូវ​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ព្រមទាំង​បង្កើន​ស្មារតី​សហការ​ទទួលខុសត្រូវ ដោយ​ឈរលើ​ផលប្រយោជន៍​សមូហភាព​ជាសំខាន់ គ្រប់គ្រង ថែរក្សា និង​ជួសជុល​រាល់​មធ្យោបាយ សម្ភារ បរិក្ខារ គ្រឿង​បំពាក់​គ្រប់​ប្រភេទ​ឲ្យ​បានល្អ​ជាប្រចាំ និង​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស បន្ត​ការសិក្សា​ស្រាវជ្រាវ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ឲ្យ​បាន​ទូលំទូលាយ ទាំង​ចំណេះដឹង​ទូទៅ ជំនាញ​ឯកទេស​ថ្មីៗ ក៏ដូចជា​ចំណេះដឹង​ភាសាបរទេស​ជាដើម និង​លើកកម្ពស់​សីលធម៌ គុណធម៌ ស្មោះត្រង់​ជានិច្ច​ក្នុង​បុព្វហេតុ​ជាតិ គោរព​ស្រឡាញ់ ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

​តាម​សេចក្តីរាយការណ៍​របស់​នាយក​វិទ្យាស្ថាន​កងទ័ពជើងគោក សិក្ខាកាម​នាយទាហាន​ជើងគោក​ជំនា​ន់ទី​៨ មាន​ចំនួន​សរុប​២២៧​នាក់ ឆ្លងកាត់​ការហ្វឹកហ្វឺន​រយៈពេល​៤​ឆ្នាំ ក្នុងនោះ​មាន​ហ្វឹកហ្វឺន មេរៀន យុទ្ធវិធី​ពី​កម្រិត​បុគ្គល​ដល់​កម្រិត​នាយក្រុម ហ្វឹកហ្វឺន​មេរៀន​ចំណេះដឹង​ទូទៅ និង​យោធា​ថ្នាក់មូលដ្ឋាន ហ្វឹកហ្វឺន​មេរៀន​យុទ្ធវិធី​ពី​កម្រិត​មេញ្ជា​ការ​កងអនុសេនាតូច​និង​សិក្សា​ស្វែងយល់​ថ្នាក់​កង អនុ​សេនា​ធំ ហ្វឹកហ្វឺន​មេរៀន​ចំណេះដឹង​បច្ចេកទេស និង​មុខជំនាញ​អន្តរា​វុ​ធ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×