Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងស្តុប​នៅ​ភ្នំពេញ​មាន​ចំនួន​១៦៨​ទីតាំង​ក្រោយ​ភ្លើងស្តុប​ថ្មី​នៅ​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ ប្រសព្វ​ផ្លូវ​លេខ​៩២​ដាក់​ដំណើរការ​

spot_img

​ភ្នំពេញ​៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ គិត​មកដល់​ថ្ងៃទី​២៤ មករា ២០២០​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន ភ្លើងស្តុប​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៦៨​ទីតាំង​ហើយ ខណៈដែល​ភ្លើងស្តុប​ថ្មី នៅ​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ ប្រសព្វ​ផ្លូវ​លេខ ៩២ (​ផ្លូវ​ចូល​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន សុខ​) បាន​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​២៣ មករា ២០២០ ។​


នៅ​ទីតាំង​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ ប្រសព្វ​ផ្លូវ​លេខ ៩២ ចំណុច (​ផ្លូវ​ចូល​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន សុខ​)​នេះ ពោលគឺ​ក្រោយពី​បង្កើតឱ្យមាន​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល បានធ្វើឱ្យ​ទីតាំង​នេះ​ប្រឈម​នឹង​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បំពាក់ ភ្លើងស្តុប​ថ្មី​តែម្តង ។ ការដាក់ឱ្យ​ដំណើរការ ភ្លើងស្តុប​ថ្មី​នេះ វា​នឹង​ធ្វើឱ្យ​តំបន់​ខាងលើនេះ​លែង​ប្រឈម​និង​ការកកស្ទះ​ចរាចរណ៍​ខ្លាំង​ដូច​មុន​ទៀត​។​

គួរ​បញ្ជាក់ថា​៖​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​បញ្ជាក់​ហើយ​ថា ស្ថានភាព​ក្នុង​រាជធានី​ភ្នំពេញ បាននិងកំពុង​កើតមាន​បញ្ហា​ការកកស្ទះ​ចរាចរណ៍ ដោយសារតែ​ការកើនឡើង​យ៉ាងគំហុក​នូវ​ចំនួន​រថយន្ត​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ បើ​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​២០១៩​នេះ ស្ថិតិ​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន​៥០៨១៤៣​គ្រឿង និង​ទោចក្រយានយន្ត​ចំនួន ១៩៦៦៣២២ គ្រឿង ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ។ តែ​នៅក្នុង​ចំនួន​នេះ មិនបាន​គិត​និង​រាប់បញ្ចូល​រថយន្ត ដែល​ពាក់​ស្លាក​លេខខ​.​ម ស្លាក​លេខ ន​.​ប រឺ​ម៉ក និង ត្រីចក្រយានយន្ត​ឡើយ ។

​ជាមួយនិង​កំណើន​នេះ​រដ្ឋបាល​រាជធានី ក្រោម​ការជួយ​ឧបត្ថម​គាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បានធ្វើអោយ​ដំណើរការ​ជា​ផ្លូវការ​លើ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​កាលពី​ខែមីនា ឆ្នាំ​២០១៦ និង​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨ ដែលមាន​រយៈពេល​សរុប​៣៥​ខែ ក្នុងនោះ​រួមមាន​៖ ១-​ការងារ​តម្លើង និង​បំពាក់​ភ្លើងស្តុប​ថ្មី នៅតាម​ចំណុចប្រសព្វ​សរុប​ចំនួន ១១៥ ទីតាំង​។ ២-​ការងារ​បំពាក់​កា​ម៉េ​រ៉ា​ចាប់​រូបភាព និង​វិភាគ​ទិន្នន័យ​យានយន្ត​ឆ្លងកាត់ ចំនួន​១៩៤​គ្រឿង ។ ៣-​ការងារ​បំពាក់​កា​ម៉េ​រ៉ា​សុវត្ថិភាព CCTV ចំនួន​២៦​គ្រឿង សម្រាប់​ត្រត​ពិនិត្យ​តាមដាន​ស្ថានភាព​ចរាចរណ៍ នៅតាម​បណ្តា​ចំណុច​ផ្លូវ​ប្រសព្វ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​។ ៤-​ការងារ​សាងសង់​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​ចំនួន​មួយកន្លែង​នៅក្នុង​បរិវេណ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ជា​ន់ទី​៩​នៃ​អគារ​សាងសង់​ថ្មី ។​ ៥-​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​សំខាន់ៗ​ដល់​មន្ត្រី​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​មន្ត្រី​បច្ចេកទេស​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្ទេរ​ចំណេះដឹង និង​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង និង​ប្រតិបត្តិការ​ប្រព័ន្ធ​បញ្ជា​ភ្លើង​សញ្ញា​ចរាចរណ៍​ផងដែរ ។​គម្រោង​នេះ​បានដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ ៕​ដោយ​៖​កូ​ឡាប​

spot_img
×