Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ឆក់​ជនបរទេស​ពុំបាន​សម្រេច ជាប់​ខ្នោះ​

spot_img

​ភ្នំពេញ​៖ ​កម្លាំង​នគរបាល​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​សហការ​ណ៏​ជាមួយ​កា​រិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ជាក់ស្តែង​ពីបទ​លួច​មាន​ស្ថាន​ទំងន់ទោស​(​ឆក់​ជនបរទេស​ពុំបាន​សំរេច​)​នៅ​មូលដ្ឋាន​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង​នៅវេលា​ម៉ោង​២១.១៥​នាទី​នា​ថ្ងៃ​៣០​មករា​ឆ្នាំ​២០២០ នៅមុខ​អតីត​សណ្ឋាគារ​ផាក​វេ ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ខណ្ឌ​បឹង​កេងកង ។

​ជនសង្ស័យ​០២​នាក់​ត្រូវបាន​ឃាត់ខ្លួន​រួមមាន ៖

១.​ឈ្មោះ ជា ដេ​វិត ប្រុស​អាយុ​១៩​ឆ្នាំ​ឃាត់​ពីបទ​ឆក់​

២.​ឈ្មោះ ម៉​ង់ ចា​ប៉ង់ ប្រុស​អាយុ​២០​ឆ្នាំ ឃាត់​ពីបទ​ឆក់​

​វត្ថុតាង​ចាប់យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយៗ​គី​និ​ច​ពណ៌​ស ពាក់​​ផ្លា ក​លេខ​1HZ5210(​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)​។  ​ជនរងគ្រោះ​ពុំ​ស្កាល់​ឈ្មោះ​មាន​គ្នា​៣​នាក់ (​រងរបួស មាន​ម្នាក់​បាក់ជើង​បញ្ជូនទៅ​មន្ទីរពេទ្យ​)​។

​ដំណើររឿង​មុន​កើតហេតុ​ជនរងគ្រោះ​ទាំងបី​នាក់​បាន​ជិះ​ម៉ូតូ​កង់​បី មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​មូ​តូ​ម៉ាក​ស៊ុយៗ​គី​នឹ​ច​ពណ៌​ស​ជិះ​មក​អែប​ម៉ូតូ​កង់​បី​ហើយក៏​ធ្វើ​សកម្មភាព​ឆក់ តែ​នៅពេលនោះ​ត្រូវបាន​ជនរងគ្រោះ​ចាប់ទាញ​វិញ​បណ្តាល​ឲ្យ ក្រឡាប់​កង់​បី ហើយ​នៅពេលនោះ​ក​ម្លាំ ង​ល្បាត របស់​ការិយាល័យ​ព្រហ្មទណ្ឌ​ក្រសួង​មក​ទាន់​ក៏បាន​ដេញ​រហូត​បង្ក្រាបបាន​ទាំងពីរ​នាក់​រួមទាំង​មធ្យោបាយ​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពី​រួម​ទាំ​មធ្យោបាយ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល ដើម្បី​សាកសួរ​នឹង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្ល​វ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×