Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឆ្នាំ​២០​១៩​កន្លងទៅ ជនបរទេសចំនួន១​.៥៣៣នាក់ ស្មើនឹង៦៣សញ្ជាតិ ត្រូវ​បានប​ណ្ដេញ​ចេញពី​ប្រទេសក​ម្ពុ​ជា

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម​ន្ដ្រី រដ្ឋ​មន្ដ្រីក្រ​សួង​ម​ហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតី ​ក្នុងពិ​ធីបិ​ទសន្និបា​តបូ​ក​សរុ​ប​ល​ទ្ធផល ការងារប្រចាំឆ្នាំ២០១​៩ និង​លើក​ទិសដៅ​កា​រ​ងារ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោ​ប្រ​វេ​​សន៍។ ពិធីនេះត្រូវបានធ្វើឡើងនៅទី​ស្ដី​ការ​ក្រសួង​ម​ហាផ្ទៃ។

យោងតាមរបាយការ​ណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ ជនបរទេស​ចំ​នួន១.៥៣៣នាក់ ស្មើនឹង៦៣សញ្ជាតិ ត្រូវបានបណ្ដេញចេញ​ពី​ប្រទេ​ស​ក​ម្ពុជា ក្រោយកម្លាំងនគរបាលអន្ដោប្រវេសន៍​ឃា​ត់​ខ្លួន ពាក់ព័ន្ធនឹងការប្រ​ព្រឹ​ត្ត​ប​ទ​ល្មើ​ស។ ក្នុងចំណោមជនបរទេសដែល​បា​ន​ប្រព្រឹ​ត្តប​ទ​ល្មើស ហើយត្រូវបានបណ្ដេញចេ​ញ​ពី​ក​ម្ពុជានេះ ច្រើនជាងគេគឺជន​ជា​តិ​ចិ​ន ដែលមានចំនួន១​.០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នា​ក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, ​អា​មេរិ​ក១​៧នាក់។

បទល្មើសដែលជនប​រ​ទេស​ទាំងអ​ស់នេះ​បា​ន​ប្រ​ព្រឹត្ត រួមមាន៖ ករណីជំរិតទារប្រា​ក់​តា​មប្រ​ព័ន្ធ VOIP និងបទល្មើសហ្គេមអនឡាញ​ចំ​នួ​ន​៨៩​០នាក់ មាន០៩សញ្ជាតិ (ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី), ការស្នាក់នៅគ្មាន​លិខិ​ត​ឆ្ល​ងដែន ចំនួន២៤២នាក់ មាន៤០សញ្ជាតិ (នីហ្សេរីយ៉ា៦៧នាក់​,​ វៀតណាម៤៣នាក់, ចិន២៩នាក់ និង៣៧សញ្ជាតិទៀតពីម្នាក់​ ​ដ​ល់​១០នាក់), ការស្នាក់នៅលើសទិដ្ឋាការ​​ ចំនួន១២៦នាក់ មាន៣២សញ្ជាតិ (នីហ្សេរីយ៉ា ៤៩នាក់, ឥណ្ឌា១៣នាក់ និង៣​០​សញ្ជា​តិទៀ​តពី ០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀន​​ចំនួ​ន២​០​០​នា​ក់។

គួរ​ជម្រា​ប​ថា គិតចាប់ពីបង្កើតអគ្គនាយ​ក​ដ្ឋានអ​ន្តោប្រវេ​ស​ន៍ ឆ្នាំ២០១៤ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២​០​១៩​នេះ​ បានបណ្តេញចេញជនប​រ​ទេ​សខុ​ស​ច្បា​ប់​ចំ​នួន ១៦.៧២០នាក់ មាន ៩៦សញ្ជាតិ។

ទន្ទឹមនេះ ដើម្បីការពារជោគវាសនាព​ល​រ​ដ្ឋ​ខ្មែរ​ ពីការបោកប្រាស់យកទៅជួញដូ​រ​ធ្វើបា​ប​នៅក្រៅ​ប្រទេស​នាឆ្នាំ​២​០​១៩ តាមសំណើរបស់ក្រុមការងា​រ​ ​ច្រកចេញចូលតែមួយក្រសួង​ម​ហា​ផ្ទៃ អគ្គនាយកដ្ឋានបានពិ​និ​ត្យប​ញ្ជាក់ស​មាស​ភាព​ជ​ន​ប​រទេស ដែលបានស្នើសុំរៀបអាពាហ៍ពិពា​ហ៍​ ​ជាមួ​​យ​ព​លរ​ដ្ឋខ្មែរ​ចំ​នួន​១.៩២៨នាក់ មាន៣៩សញ្ជាតិ និងបានឆ្លើយតបទាន់ពេលតាមកា​រ​ស្នើ​សុំ។

សម្តេចក្រឡាហោម ស ខេង ជំរុញការងារដោះស្រាយបញ្ហាអន្តោប្រវេសន្ត ​ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេល ​ជៀ​សវៀង​កើត​មាន​បញ្ហាប្រ​ឈ​ម​បន្ត​ទៀ​ត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញការងារដោះស្រាយបញ្ហាអន្តោប្រវេសន៍ ​ដែលនៅសេសសល់ឱ្យបានចប់ស​ព្វ​គ្រប់​តាមគោ​លកា​រណ៍ដែ​លបា​នដា​ក់​ចេញ និងត្រូវចាត់វិធានការដឹក​នាំ​ស្រាវ​ជ្រាវ​ត្រួតពិ​និត្យ​ជាប្រចាំ​គ្រប់​មូ​លដ្ឋាន ដើម្បីបង្ការទប់ស្កាត់​ និងបង្ក្រាបទាន់ពេ​ល​ មិនទុកឱ្យមានការលួចជ្រៀត​ចូ​លម​កស្នាក់​នៅប​ន្ត​ប​ន្ទាប់ ដែលអាចធ្វើឱ្យកើតមាន​ប​ញ្ហាប្រ​ឈម​សារជា​ថ្មី​បាន ។ សម្តេចបន្តថា ​ការផ្តល់​លិខិត​ស្នាមដ​ល់ជ​នអ​ន្តោ​ប្រវេសន៍ ដែលស្ថិតក្នុងក្រ​បខ័ណ្ឌ បញ្ជីស្នាមពេលបិទឱសានវាទឱ្យបាន​គ្រ​ប់​ៗគ្នា​៕ដោយ៖កូឡាប

spot_img
×