Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស​ង្ស័យថា​ដេ​កស្លា​ប់ ត្រូវ​បាន​គេប្រទះ​ឃើ​ញ មាន​សភា​ពស្អុ​យរ​លួយ

spot_img

តាកែវ៖ នៅព្រឹកថ្ងៃទី ៣១ ខែមការា ឆ្នាំ២០២០ នេះមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល​បានកើ​តឡើ​ង ក្រោយមានប្រជាពលរដ្ឋ​ប្រ​ទះ​ឃើ​ញ សាកស​ពបុ​រ​សម្នាក់ ដេក​ស្លាប់នៅ​ជា​ប់រ​ប​ងមន្ទីរសុខាភិបាលខេត្តតា​កែ​វ ស្ថិតនៅក្នុងក្រុងដូន​កែ​វ ដោយមានសភាពស្អុយរលួយមើ​ល​មិ​នស្គាល់​ភិនភា​គ​ឡើយ ដោយសាកសពខាងលើមានស្លៀ​ក​ខោប៉ា​រ៉ា​ អាវយឺតពណ៌ប្រផេះ និងពា​ក់មួ​ក​មួយ​ ។


ខណៈនេះសមត្ថកិច្ចជំនាញបច្ចេក​ទេ​សរួ​មជាមួ​យ​និងអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យ ​បា​នកំពុងតែចុះពិនិ​ត្យ​ស្ថាន​ភាព​នៅជុំវិ​ញក​ន្លែងកើ​ត​ហេតុ នៅមិនទាន់សន្និដ្ឋា​ន​ថា​ ជាករណីអ្វីនូវឡើយ​ទេ​ ​តែការសន្និដ្ឋានជា​ប​ឋម​ ដោយមើលតាមភិនភាគនិងក​ន្លែ​ងកើ​ត​ហេតុ គឺអាចជាករណីដេក​ស្លា​ប់​ ព្រោះមានរៀបក្រដាស​កេះ​ឡាំងដេ​កផ្ងា​រ​មុខ នេះគ្រាន់តែជាការសន្និដ្ឋា​ន​បឋ​មតែ​ប៉ុ​ណ្ណោះ។​
បើតាមគ្រូពេទ្យចុះពីនិត្យជាក់ស្តែ​ង​នោះ​បា​ននិ​យាយថា ភិនភាគនៃសា​កស​ពអាចស្លា​ប់ជាង​១០​ថ្ងៃមក​ហើ​យ​ ព្រោះមានសភាពរលួយ​​​ក្រៀ​មមកវិញទៅហើ​យ​ មិនហើម​ ​។
សមត្ថកិច្ចបាននិង​កំ​ពុង​ស្វែ​ងរកពីអត្ត​ស​ញ្ញា​ណ​ និងស្វែងរកសាច់​ញាតិណា ដែលកំពុងបាត់សមាជិក​ដែ​លមា​នភិ​នភាគ​ដូច​ខា​ង​លើ អាចមកពិនិត្យមើលបា​ន​ ៕ដោយ៖ តាកែវ

spot_img
×