Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភ​ពលោក ប្រកាស​អាស​ន្ន ក្រោយវីរុសកូរ៉ូណាឆ្ល​ង​មនុ​ស្ស​ជិត ១០.០០០នាក់ និងសម្លាប់ជាង ២០​០នា​ក់

spot_img

អង្គការសុខភាពពិភព​លោ​ក (WHO) កាលពីថ្ងៃព្រហស្បតិ៍ម្សិ​ល​មិ​ញ​នេះ បានប្រកាសគ្រោះអាសន្នជាសក​លជុំវិ​ញ វីរុស​មរ​ណៈដែលផ្ទុះចេញពីចិន​ ​និងបានរីករាលដាល់​ទៅ​កាន់​តំប​ន់ និងប្រទេស​ជា​ង ២០ទូទាំងពិភព​លោ​ក​។

នៅថ្ងៃសុក្រនេះ តួលេខចុងក្រោយនៃអ្ន​ក​ស្លាប់​ដោយ​សា​រ​វីរុសកូរ៉ូណា បានកើនឡើងដ​ល់​ចំនួន ២១៣នាក់ ខណៈអ្នកឆ្លងកើនដល់​ ​៩.៨២១នាក់។ អ្នកស្លាប់ទាំងអស់គឺនៅក្នុ​ង​ប្រទេ​សចិ​ន។​

“ក្តីកង្វល់ដ៏ធំបំផុតរបស់ពួកយើងគឺ​ស​ក្ដានុពល នៃវីរុសឆ្លងរាលដាលទៅកាន់ប្រ​ទេ​ស ដែលមានប្រព័ន្ធសុខាភិបា​ល​ខ្សោ​យ​”។ នេះជាការលើកឡើងរបស់ប្រធា​ន​អង្គ​ការសុ​ខភា​ពពិ​ភ​ពលោ​ក លោក Tedros Adhanom Ghebreyesus នៅក្នុងទីក្រុងហ្សឺណែវ។​

លោកបញ្ជាក់ទៀតថា​ “ពួកយើងត្រូវធ្វើការជា​មួ​យគ្នា​ឥឡូ​វនេះ ដើម្បីកម្រិតការរីករា​ល​ដាល​បន្ថែម​ទៀ​ត។​ ពួកយើងអាចបញ្ឈប់វា​ជា​មួយគ្នាបា​ន​”។

ប្រធាន WHO ថ្លែងទៀត​ថា​ ការដាក់កំហិតលើការ​ធ្វើ​ដំ​ណើ​រ និងធ្វើពាណិជ្ជកម្មជាមួយ​នឹ​ងចិន មិនមែនជារឿងចាំបាច់​ដើ​ម្បីទ​ប់ស្កា​ត់ការរី​ករា​លដាល​នោះ​ទេ​។​

សូមបញ្ជាក់ថា ក្រោយមានការរីករាលដា​ល​យ៉ាង​លឿននៃ​វីរុ​ស​មរ​ណៈ ប្រទេសជាច្រើនបានធ្វើការ​ជំ​រុញ​ឲ្យប្រជាពលរដ្ឋខ្លួ​ន មិនឲ្យធ្វើដំណើរ​ទៅ​ចិ​ន ខណៈប្រទេសមួយចំនួនទៀ​ត​ បានហាមអ្នកធ្វើដំណើរម​ក​ពីទី​ក្រុ​ងវូ​ហាន ចូលក្នុងប្រទេសរ​ប​ស់​ខ្លួន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×