Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាមនឹង​បិទ​ទិដ្ឋាការ ដល់អ្នកទេសចរ​ចិ​ន ដើម្បីការពារកា​រ​រាលដា​លវី​រុសកូ​រ៉ូ​ណា

spot_img

រដ្ឋាភិបាលវៀតណាម​ បានថ្លែងកាលពីថ្ងៃព្រហស្ប​តិ៍ម្សិលមិញថា​ វៀតណាមនឹងបញ្ឈប់ការចេញទិដ្ឋការ​ដ​ល់អ្នក​ទេស​ច​រ​ចិន។

ការប្រកាសបែបនេះ ​ក្រោ​យពេលវៀតណាមបានរ​ក​ឃើញ​មាន​អ្ន​កឆ្ល​ង​វីរុ​ស​កូរ៉ូណា​ចំ​នួន ៣ករណីថ្មីទៀ​ត​ ហើយបច្ចុប្បន្នមានអ្នក​ឆ្ល​ងវី​រុសម​រ​ណៈ​នេះ រហូតដល់ ​៥នាក់​។

រដ្ឋាភិបាលនិយាយក្នុងសេចក្តី​ថ្លែ​ងកា​រណ៍ថា “ការផ្ទុះមានការរីករាលដា​ល​លឿ​ន និងស្ថិតក្នុងលក្ខណៈ​ធ្ង​ន់​ធ្ង​រ”។

កាលពីសប្តាហ៍មុន ​ក្រ​សួងសុខាភិបាលវៀតណាម​និ​យា​យថា ប្រជាជនចិន​ចំ​នួន ២នាក់នៅក្នុងវៀត​ណា​ម ត្រូវគេធ្វើ​តេ​ស្ត​ និងរកឃើញ​ថា​មាន​វីរុ​សកូ​រ៉ូណា។ ម្នាក់បានជាសះ​ស្បើ​យ​។

សូមបញ្ជាក់ថា ប្រជាជនចិន​មា​នចំ​នួនស្មើ​នឹង ១ភាគ ៣នៃភ្ញៀវទេសចរអន្តរ​ជា​តិ​ដែលបា​ន​មក​លេ​ងវៀ​ត​ណាម កាលពី​ឆ្នាំ​មុ​ន។ នេះបើតាមស្ថិតិរបស់រដ្ឋាភិ​បា​លវៀ​តណាម​។

ប្រទេសជាច្រើនបានធ្វើការជំរុ​ញ​ឲ្យប្រ​ជា​ពលរ​ដ្ឋ​ខ្លួន មិនឲ្យធ្វើដំណើរទៅចិន​ ​ខណៈប្រទេសមួយចំ​នួនទៀត បានហាមអ្នកធ្វើដំណើរម​ក​ពីទី​ក្រុ​ងវូ​ហាន ចូលក្នុងប្រទេ​ស​រប​ស់​ខ្លួ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ The Strait Times

spot_img
×