Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេ​ត្តបា​ត់​ដំបង ឃាត់ខ្លួនប្រជាការពារឃុំឫស្សីក្រាំងម្នាក់ ​​​ដែលប​ង្កហិ​ង្សាលើបុរសពិការវ័យចំណាស់បាន​ហើយ​

spot_img

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រជាការពារឃុំឫស្សីក្រាំងម្នាក់ដែលបង្កហិង្សាលើបុរសពិការវ័យចំណាស់ម្នាក់ បណ្តាលឲ្យបាក់ដៃទាំងពីរនោះ ត្រូវនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបានហើយ។

ក្រុមការងារប្រតិកម្មរហ័ស​នៃ​ស្នងកា​រដ្ឋា​នន​​គរ​​​បាលខេ​ត្តបា​ត់ដំ​ប​ង សូមជម្រាបជូនសាធារ​ណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តា​ញ​ព័ត៌​​មា​ន​សង្គម បាន​ជ្រាប​ថា នៅវេលាព្រឹកថ្ងៃទី៣១​ ខែ​ មករា​ឆ្នាំ​២០២០នេះ​តា​មប​ទបញ្ជារ​ប​ស់​លោក ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃ ស្នងការដ្ឋាននគរបា​ល​ខេត្តបា​ត់​​ដំប​ង​ សមត្ថកិច្ចជំនាញនៃស្ន​​ងការដ្ឋា​នន​គរបាល​ខេត្ត​បា​ត់ដំបង​ ដែលដឹកនាំដោយលោកឧត្តម​សេ​នីយ៍​ត្រី​​​ជេត​ ​វណ្ណនី​ ស្នងការរងផែនការងារ​ព្រ​ហ្ម​ទណ្ឌ​ បានធ្វើការឃាត់ខ្លួនជនសង្ស័​យ​ឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នក តាទ្វា​រ​​ ​ឃុំឫ​ស្សីក្រាំង​ ស្រកមិងឫស្សី​ ខេត្តបា​ត់ដំបង​ មានភារកិច្ចជា (ប្រជាការពា​រ​ឃុំឫស្សីក្រាំ​ង) ដើម្បីធ្វើការ​ស្រាវជ្រា​វតាម​ជំនា​ញ​ ហើយ។

បើករណីស្រាវជ្រាវរ​ក​ឃើញ​នូវអំ​ពើល្មើសច្បា​ប់រ​បស់​គាត់ ដោយពិ​តប្រាក​ដនោះ​ សមត្ថកិច្ចនគ​រ​​បា​លនឹងក​សាង​សំ​​ណុំរឿងបញ្ជូនទៅសា​​​លា​ដំ​បូងខេ​ត្ត​​បាត់ដំបង ដើម្បីអនុវត្តទៅតាម​​ផ្លូវ​​ច្បាប់​។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ មានករណីហិង្សាដោយចេត​នា​មួយ​បា​​ន​កើត​ឡើង​ប​ង្កដោយ​ឈ្មោះ​​ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អា​យុ​៦០​ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ​ ឃុំឫស្សីក្រាំង​ ស្រុកមោ​ង​ឫស្សី​ ខេត្តបាត់ដំបង​ មា​ន​ ភា​រកិ​ច្ចជា (ប្រជាការ​ពា​រ​ឃុំឫស្សីក្រាំង​) ដែលករ​ណីហិង្សានេះបា​ន​បណ្តាល​ឲ្យបុរ​សវ័យ​ចំ​ណា​ស់​ ​ឈ្មោះ​ ហ៊ុន​ ខុម​ ភេទប្រុស​ អាយុ៥៧ឆ្នាំរស់​​នៅ​ភូមិ​​ ឃុំខាងលើទទួលរងរ​បួសធ្ង​ន់​ធ្ងរ ​ត្រូវបានក្រុមគ្រួសារ​នាំ​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យខេ​ត្តពោ​ធិ៍សាត់​​ ។

នៅពេលនេះលោក ឧត្តមសេ​នីយ៍ទោ​​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការ​ដ្ឋា​នន​គរបាល​ខេត្ត​​បា​ត់​ដំ​បង សូម​បញ្ជាក់ជូន​សា​ធារ​ណជនជ្រាបថា​ រាល់អំពើល្មើស​ច្បាប់​ មិនថាអ្នក​នោះជាប្រជា​​ព​ល​រដ្ឋ​ ឬជា​ស​មត្ថកិច្ចអ្វីក៏​ដោ​យ​ត្រូ​វតែនាំ​ខ្លួន​ទៅ​ទ​ទួ​​ល​ទោស​កំហុស​ដែ​លខ្លួន​បានប្រ​ព្រឹត្តិនៅ​​ចំ​​ពោះមុខ​ច្បា​ប់​ ។ ជាមួយនេះលោកស្នងការ​សូមគោរ​ពថ្លែ​ងអំណ​រគុ​ណ ចំពោះការចូលរួមសហការ​ពីសាច់ញាតិ​ ក្រុមគ្រួសារ​ជនរ​​ង​​​គ្រោះ​ ព្រមទាំងអ្នកប្រើប្រា​ស់​បណ្តា​ញសង្គ​ម​ទាំង​អស់ ដែលបានចូលរួមសហ​កា​រ​ជាមួយ​សមត្ថកិច្ចនគ​រ​បា​លស្ទើរគ្រប់បញ្ហាដែលកើត​​​មា​នក្នុង​មូល​ដ្ឋាន​​ ​ហើយលោកស្នងការ នៅតែបន្តអំ​ពាវនាវឲ្យ​មា​ន​​ការចូល​រួម​ពីសា​ធា​ណ​ជន បានច្រើ​ន​និងផុល​ផុសថែមទៀ​តដើម្បីស​ន្តិសុខ​​ សណ្តាប់ធ្នាប់​ និ​ង​សុវត្ថិ​ភាពស​ង្គមទាំ​ង​មូល​ ដោយក្តីគោរព​រាប់អា​ន​​​បំផុ​ត៕ដោយ៖កូឡាប

spot_img
×