Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្របទៅនឹងនិន្នាការ​តំ​បន់ និងពិភពលោ​ក និងបរិប​ទ​បច្ចេកវិទ្យាទំនើប ការវិវឌ្ឍន៍នៃប្រទេស

spot_img

ភ្នំពេញ៖ ក្រសួងពា​ណិ​ជ្ជកម្ម បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រា​ង​យុទ្ធ​សាស្រ្ត​ពា​ណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិ​ក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាល្ងា​ចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ ការរៀបចំយុទ្ធសាស្ត្រនាពេលនេះ ពិតជាស័ក្តិសមណាស់ក្នុងបរិប​ទ​បច្ចេកវិទ្យាទំនើប ការវិវឌ្ឍន៍នៃប្រទេស​ ​និងស្របទៅនឹងនិន្នាការ​តំ​បន់ និងពិភពលោ​ក​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជក​ម្ម បានជម្រាបជូនថា ការវិវឌ្ឍន៍ដ៏លឿ​ន​នៃបច្ចេកវិទ្យា និងនវានុវត្ដន៍​ឌី​ជីថ​ល បានបង្កើតឡើងនូវកាលានុ​វត្តភាព ក៏ដូចជាការប្រឈមជាច្រើន ​ដែលទា​មទាឱ្យ​មានការ​គិ​តគូ​ច្បាស់លាស់ លើការប្រតិបត្តិការងារនានា ​ដែ​លពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោ​បា​យ​។ ការងារទាំងនេះ ត្រូវបានរំលេចយ៉ាង​ច្បា​ស់​លាស់ ប្រកបដោយចក្ខុវិស័យវែង​ឆ្ងា​យ​ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំ​ណា​ក់កា​លទី៤ របស់រាជរដ្ឋាភិបាល​អា​ណត្តិ​ទី៦ ត្រង់មុំទី៣ ព្រមទាំងនៅក្នុងផែន​កា​រយុទ្ធ​សាស្ត្រ​អភិវ​ឌ្ឍន៍​ជាតិ ២០១៩-២០២៣ ដែលតម្រូវឱ្យរដ្ឋាភិបា​ល​មាន​ការ​ពិ​និត្យ និងត្រៀមខ្លួនសម្រាប់សេ​ដ្ឋ​កិច្ច​ឌីជីថល និងឆ្លើយតបនឹងបដិវត្ត​ន៍​ឧស្សា​ហកម្ម​ទី​៤។

ជាកិច្ចឆ្លើយតប និងចូលរួមវិភាគទានទៅលើការ​ស​ម្រេចបា​ននូ​វគោ​ល​ដៅ​អា​ទិភាព ដែលមានកំណត់នៅក្នុងគោលន​យោ​បា​យ​ និងយុទ្ធសាស្ត្រ​ទាំ​ងនោះ ក្រសួងពាណិជ្ជកម្មបានរៀបចំយុ​ទ្ធ​សា​ស្ត្រពា​ណិជ្ជក​ម្មតាម​ប្រព័​ន្ធអេឡិច​ត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បា​ស់​លាស់​ដល់កា​រអ​ភិវ​ឌ្ឍន៍​វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ​និ​កនៅ​កម្ពុជា។ លើសពីនោះទៀត យុទ្ធសាស្ត្រពាណិ​ជ្ជ​កម្ម​តាមប្រ​ព័ន្ធអេ​ឡិច​ត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរប​ស់​វិស័​យឯ​កជ​ន ដែលត្រូវការ​ឯ​កសា​រមួ​យ សម្រាប់បញ្ជាក់ជូនអំពី​ច​ក្ខុ​វិស័យ និងគោលនយោបាយរបស់រដ្ឋា​ភិ​បាល​ក្នុងកា​រអភិ​វឌ្ឍវិ​ស័យ​នេះ​។​

ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម​តា​មប្រ​ព័ន្ធអេ​ឡិច​ត្រូនិក​នៅ​វេលានេះ ជាការមួយដ៏ត្រឹមត្រូវ ​គា​ប់ជួន​ជា​មួយនឹងការអនុម័ត​ច្បា​ប់ ស្ដីពីពាណិជ្ជកម្មតាមប្រព័​ន្ធ​អេឡិ​ច​ត្រូនិក ដែលបានព្រះមហាក្សត្រជា​ទី​គោរ​ពដ៏ខ្ព​ង់ខ្ព​ស់​បំ​ផុត ឡាយព្រះហស្ថលេខា​ប្រ​កា​សឱ្យ​ប្រើប្រាស់​ ក្រោមព្រះរាជក្រ​ម​លេ​ខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោករដ្ឋ​មន្ត្រី​ បានបន្ថែមថា ពាណិជ្ជកម្មតាមប្រព័ន្ធអេ​ឡិ​ចត្រូ​និ​ក ក៏ជាប្រធានបទមួយដ៏សំ​ខា​ន់ នៅក្នុងការ​ច​រចា​កិច្ចព្រម​ព្រៀង​ពា​ណិជ្ជក​ម្ម​នានា ក្នុងក្រ​បខ័ណ្ឌតំ​បន់ និង​ពិភ​ពលោ​ក​។ ជាក់ស្ដែងកម្ពុជាបានចុះ​ហ​ត្ថ​លេខា និងអនុម័តយល់ព្រម​លើ​កិច្ច​ព្រមព្រៀ​ងអាស៊ា​ន ស្តីពីពាណិជ្ជកម្មតាមប្រ​ព័​ន្ធ​អេឡិ​ចត្រូ​និ​ក​ ដែលជាផ្នែកមួយដ៏សំខាន់នៃ​ក្រ​បខ័ណ្ឌច្បា​ប់ និងលិខិតបទដ្ឋាន​គ​តិ​យុត្ត ​និងកិ​ច្ចសម្រួ​លកំណើ​នពា​ណិ​ជ្ជក​ម្ម តាមប្រព័ន្ធអេឡិចត្រូនិ​ក​នៅក្នុ​ងតំប​ន់​អាស៊ាន។ ពាណិជ្ជកម្មតាមប្រព័ន្ធអេ​ឡិ​ច​ត្រូនិ​ក​ ក៏ជាផ្នែកមួយនៃកិច្ចព្រម​ព្រៀ​ងភា​ពជាដៃ​គូគ្រ​ប់ជ្រុង​ជ្រោយតំ​បន់ (RCEP) ហើយក៏មានការច​រ​ចាយ៉ា​ងផុស​ផុលផ​ង​ដែរ នៅអង្គការពាណិជ្ជ​ក​ម្មពិ​ភព​លោក ដើម្បីចងក្រងជាកិច្ចព្រមព្រៀង​ក្រ​បខ័ណ្ឌអ​ង្គកា​រពាណិ​ជ្ជក​ម្មពិ​ភព​លោ​ក​ផ​ង​ដែរ។

“ការរៀបចំយុទ្ធសា​ស្ត្រ​របស់​យើ​ងនា​ពេល​នេះ ពិតជាស័ក្តិសមណាស់ក្នុងបរិ​ប​ទប​ច្ចេកវិ​ទ្យា​ទំនើប ការវិវឌ្ឍន៍នៃប្រទេ​ស​ និង​ស្របទៅ​នឹងនិ​ន្នាកា​រតំបន់ និងពិភពលោក។ ការប្រែក្លាយនៃរបត់ពាណិជ្ជក​ម្ម​បែ​បប្រពៃ​ណី​ មកជាការធ្វើពាណិជ្ជកម្មទំនើ​ប​តាម​បច្ចេ​ក​វិទ្យា នឹងនាំមកនូវកាលានុវត្ត​ភា​ព និងភាពប្រឈមព្រមៗគ្នា​ក្នុ​ងពេ​លតែមួ​យ​។​ កម្ពុជានាពេលបច្ចុប្ប​ន្ន​ក៏កំ​ពុង​តែចូ​លរួម​យ៉ា​ងស​កម្ម​ផង​ដែរ​ នៅក្នុង​វិស័​យ E-Commerce ដោយជាក់ស្ដែងមិនតិច​ជា​ង​ក្រុមហ៊ុ​នចំ​នួ​ន​ ៣០ ដែលកំពុងតែធ្វើ​អា​ជីវ​កម្មក្នុ​ងវិស័យ E-Commerce ដូចជាការងារដឹកជ​ញ្ជូ​នម​នុស្ស​ កក់សំបុត្ររថយ​ន្ត​ ដឹកជញ្ជូនទំ​និ​ញ​ និងចំណីអាហា​រ​ ទីផ្សា​រអ​នឡាញ អចលនទ្រព្យ ។ល។ ការរីកដុះដាលនៃក្រុម​ហ៊ុ​ន​ថ្មីៗ​ទាំ​ង​នេះ​ ក៏ជួនពេលជាមួយ​នឹ​ង​ការចា​ប់ផ្ដើ​ម ប្រើប្រាស់ការបង់ប្រាក់តាម​អេ​ឡិច​ត្រូនិក​យ៉ាងទូ​លំ​ទូលាយ ហើយមួយវិញ​ទៀ​ត​ ការប្រើប្រាស់បណ្ដាញ​ស​ង្គម​ក្នុងកា​រ​លក់​ដូ​រទំនិញ និងសេវាកម្ម ក៏ជាការធ្វើអាជីវកម្ម​មួ​យដែ​លមា​នភាព​ប្រជា​ប្រិយ ​ហើយជាទូ​ទៅកា​រធ្វើអា​ជីវ​ក​ម្មបែបនេះ ជាចំណុចចាប់ផ្ដើមសម្រាប់ក្រុមហ៊ុ​ន​ឈាន​ជើងចូល​ទៅការ​ធ្វើពា​ណិជ្ជ​ក​ម្ម​តាម E-Commerce ផងដែរ។”លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនអង្គប្រជុំថា យុ​ទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិ​ច​ត្រូនិ​កនេះ​ ​មិនមែនសម្រាប់តែក្រសួងពា​ណិ​ជ្ជក​ម្មតែ​ម្នាក់​ឯង​នោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួមដែលទា​ម​ទា​រឱ្យ​ ក្រសួង-ស្ថាប័នទាំងអស់ទាក់​ទ​ងនឹ​ងវិ​ស័យពា​ណិ​ជ្ជ​កម្ម សហការគ្នាដើម្បីអ​នុ​វ​ត្ត ក្នុងគោលបំណងជំ​រុ​ញគោ​លនយោ​បាយអ​ភិវ​ឌ្ឍន៍វិស័​យពា​ណិ​ជ្ជកម្ម តាមប្រព័ន្ធអេឡិច​ត្រូ​និក ក្នុងបរិបទបច្ចុប្ប​ន្ន​ និងអនាគត ​ដើ​ម្បីជាឧត្តមប្រយោជន៍រួមសម្រា​ប់​កម្ពុ​ជាទាំងមូ​ល​។

ឆ្លងកាត់កិច្ចពិភាក្សាដោយអង្គប្រជុំ​រួ​ចមកលោករដ្ឋមន្ត្រី បានណែនាំដល់លេខាធិកា​រដ្ឋា​ន ឲ្យពិចារណាលើមតិរបស់អន្ត​រ​ក្រសួ​ង ដែលបានផ្ដល់ជូននៅពេ​ល​នោះ ដើម្បីពិនិត្យបន្ថែមតាម​កា​រចាំ​បាច់ មុននឹងរៀបចំបញ្ចប់​ដើ​ម្បីអ​នុ​វត្ត៕ដោយ៖បញ្ញាស័ក្តិ

spot_img
×