Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំពាក់ប្រា​ក់ជ​នរ​ងគ្រោះចំនួ​ន​៨លានដុង ពេលជនរងគ្រោះទា​រ​លុយ ជនសង្ស័យខឹ​ងក្រោធ ក៏យកកាំ​បិតដេ​​កាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួ​ន​នៅក្រុ​ងបាវិ​ត

spot_img

ខេត្តស្វាយរៀងៈ បុរ​សវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ច​ធ្វើ​ការឃា​ត់​ខ្លួន ខណៈដែលជន​ស​ង្ស័យបាន​យក​កាំបិតប៉័ងតោ ដេញកា​ប់ទៅ​លើជន​រងគ្រោះ​ជាជន​ជា​តិវៀតណាម​ដូចគ្នា ដែលជាម្ចាស់បំណុល ដែលហេ​តុកា​រណ៍​ខា​ងលើនេះ បានកើតឡើងកាលពីវេលាម៉ោ​ង​២០និ​ង៤០​នាទីយប់ ថ្ងៃទី៣០ ខែ​មករា​ ឆ្នាំ​២០២០ នៅ​មុខកាស៊ីណូម៉ុកបា​យ ស្ថិតក្នុង​ ភូមិ​​បាវិ​តក​ណ្តាល​ សង្កាត់បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា មានករណីប៉ុនប៉ងម​នុ​ស្ស​ឃាត និង​ប្រើប្រាស់គ្រឿងញៀន មួយកើត​ឡើងបង្កដោយ​ជនស​ង្ស័យ​​ឈ្មោះ​​ ឡេ​ ហ្វាងយឹង​ ភេទ​ប្រុស​ អាយុ​៣​៦ឆ្នាំ ​ជន​ជាតិ​​វៀត​ណាម​ មុខរបរ​ មិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន​) មានទីលំនៅ​ផ្លូវបាគូ​​ សង្កា​ត់៣ ទីក្រុង​យ៉ុងតាវ​ បានយកកាំបិ​ត​ប៉័ងតោដេ​ញកាប់ទៅលើជន​រង​គ្រោះឈ្មោះ​ ហាំង​ វ៉ាង​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិ​វៀតណាម​​​ (អន្តោប្រ​វេសន៍) មុខរបរ​រ៉ូលិញ​ មានទីលំនៅ​​​ភូមិ​​បា​វិតលើ សង្កាត់បាវិត​ ក្រុង​បា​វិត​​ ខេត្ត​ស្វាយរៀង​ ប៉ុន្តែជនរងគ្រោះរត់រួចពុំមា​ន​របួ​ស​ ។

ប្រភពដដែលបានបន្ត​ថាៈ បច្ចុប្បន្ន​ជ​ន​សង្ស័​យ ត្រូវបានឃាត់ខ្លួនជាប​ណ្តោះ​អាសន្ន​ ​នៅប៉ុស្តិ៍នគរបាលរ​ដ្ឋ​បាល​បាវិ​ត ដើម្បីកសាង​សំណុំរឿង ចាត់ការតាមនីតិវិធី​ច្បាប់ ។ មូលហេតុជនសង្ស័យជំ​ពា​ក់​ប្រាក់ជ​នរងគ្រោះ​ចំនួ​ន៨​លា​នដុង ហើយជនរងគ្រោះ​ទា​រ​លុយ ជនសង្ស័យ​ខឹងក៏យកកាំ​បិតដេ​ញកាប់តែម្ដង៕ ដោយ៖ វ៉ៃកូ

spot_img
×