Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលចេញ ​ស​ជណ ដាក់វិធានការករណីឃុបឃិ​ត​គ្នា យកចំការកៅស៊ូរដ្ឋ​ទៅ​លក់

spot_img

ភ្នំពេញ៖ ករណីមន្ត្រីខិលខូចនៅខេត្តរតនគិរី ឃុបឃិ​តគ្នាយកចំការកៅស៊ូ ដែលជាទ្រព្យសម្បត្តិរបសរដ្ឋយកទៅលក់ ហើយលួចយកដីរបស់ពលរដ្ឋ ម​កបំពេញវិញ ត្រូវបាន រាជរដ្ឋាភិបាលចេញ​ សជណ ដាក់វិធានការ តបតាមរបាយការណ៍លម្អិត ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានស្រាវជ្រាវស៊ើបអង្កេតឃើញ ។

លោកវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានឲ្យដឹងនៅថ្ងៃទី៣១ខែមករានេះថា ករណីនេះ ចំការកៅស៊ូរបស់រដ្ឋនៅស្រុកផ្សេង ហើយគេយកលក់អស់ បន្ទា​ប់មកគេដើរយកដីពលរដ្ឋ នៅស្រុកផ្សេងមកបំពេញ បន្លំភ្នែកបិទបាំងមិនអោយរដ្ឋាភិ​បាលដឹ​ង។

សជណ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ករណីការចុះបញ្ជីសុរិយាដី និងចេញប័ណ្ណដោយយកចំការកៅស៊ូ រប៉ាត់រប៉ាយរបស់ប្រជាពលរដ្ឋរស់នៅស្រុកបរកែវ និងស្រុកអូរជុំ ដែលស្ថិតនៅក្រៅប្លង់វិនិយោគរបស់ក្រុមហ៊ុន តាយ សេង ទៅដាក់បញ្ចូលក្នុងដីចំការកៅស៊ូឡាបានសៀក ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី៕ដោយ៖កូឡាប

spot_img
×