Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្រេច​ផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន ៤៥​អណ្តូង គិត​ជា​ទឹកប្រាក់​ចំនួន ១០៨.៤៨៤​ដុល្លារ សម្រាប់​ប្រជាពលរដ្ឋ ៨៥០​គ្រួសារ រស់នៅ​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ

spot_img

​ភ្នំពេញ​៖ ដើម្បី​បន្ត​ដោះស្រាយ​តម្រូវការ​ទឹក នៅតាម​ទីជនបទ​ដាច់ស្រយាល នៅ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​អណ្តូង​ទឹកស្អាត ចំនួន ៤៥​អណ្តូង គិត​ជា​ទឹកប្រាក់​ចំនួន ១០៨.៤៨៤​ដុល្លារ (​ដប់​ម៉ឺន​ប្រាំបី​ពាន់​បួន​រយ​ប៉ែតសិប​បួន​ដុល្លារ​អាមេរិក​) ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន ៨៥០​គ្រួសារ (​ស្មើ​មនុស្ស ៣.០៥៤​នាក់ រស់នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ប្រឈម​នឹង​កង្វះ​ទឹក​ក្នុង​រដូវប្រាំង ក្នុងនោះ អណ្តូង​ចំនួន ១៣​អណ្តូង សម្រាប់​ខេត្តមណ្ឌលគិរី​, ១៣​អណ្តូង សម្រាប់​ខេត្តស្ទឹងត្រែង និង ១៩​អណ្តូង សម្រាប់​ខេត្តព្រះវិហារ​។ នេះ​បើតាម​ការប្រកាស ព័ត៌មាន​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២០​។​

​សូម​បញ្ជាក់ដែរថា គិត​ចាប់តាំងពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៩ កាកបាទក្រហមកម្ពុជា បាន​ដោះស្រាយ​បញ្ហា​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន ១.៦៩៥​អណ្តូង ព្រមទាំង ស្រះ​ទឹក​សហគមន៍ និង​ស៊ីទែន​ទឹកជា​ច្រើន​ទៀត​។ ដោយឡែក ក្នុង​ឆ្នាំ ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់​អណ្តូង​សរុប​ចំនួន ៧៥​អណ្តូង សម្រាប់​ប្រជាពលរដ្ឋ ២.៨៥៨​គ្រួសារ ស្មើ​មនុស្ស ១០.៧៦៩​នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×