Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​នគរបាល​ស័​ក្ដិ៍​៣​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា និង ធ្វើអោយ​ខូចខាត​ដោយ​ចេតនា វាយ​បុរស​ម្នាក់​រងរបួស​ហូរឈាម​ស្រោច​ខ្លួន ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ខេត្តកណ្តាល ៖ មន្ត្រីនគរបាល​ខេត្តកណ្តាល​ពាក់​ស័ក្តិ​៣​ម្នាក់ ដែល​វាយ​បុរស​ម្នាក់​រងរបួស​ហូរឈាម​ស្រោច​ខ្លួន ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ពីបទ​ហិង្សា​ដោយ​ចេតនា និង បទ​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ផ្សារ​ព្រែក​តូច ស្ថិតនៅ​ភូមិ​ព្រៃ​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ ទី​២៥ ខែមករា ឆ្នាំ​២០២០ ។

​យោងតាម​ជីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់លោក រស់ ជុន ចាន់​និមល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ ហែ​ន លី​ណា ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មន្ត្រីនគរបាល រៀន​ថ្នាក់ បរិញ្ញាប័ត្រ ទីកន្លែង​កំណើត​នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង និង​ទីលំនៅ​មុនពេល​ឃាត់ខ្លួន​នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ឪពុក​ឈ្មោះ ហែ​ន សា​គុណ (​ស្លាប់​) ម្តាយ​ឈ្មោះ ហុង ណារិន (​រស់​) ប្រពន្ធ​ឈ្មោះ ឡេង មួយ​ហៀ​ង​កូន ០១​នាក់ ជា​នីតិជន ។

​ផ្អែក​តាម​ដី​បង្គាប់​ឱ្យ​ឃុំខ្លួន​អោយដឹងទៀតថា ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ហិង្សា​ដោយ​ចេតនា និង បទ​ធ្វើឱ្យ​ខូច​
​ខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ផ្សារ​ព្រែក​តូច ស្ថិតនៅ​ភូមិ​ព្រៃ​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​
​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​
២១៧ និង មាត្រា ៤១០ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ជន​ត្រូវ​ចោទ​ដែលមាន​អត្តសញ្ញាណ​ដូចខាងលើ បង្គាប់​មក​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ទទួល និង ឃុំខ្លួន​ក្នុង​ពន្ធនាគារ តាម​ដីកា​បង្គាប់​នេះ ។​

​សូមបញ្ជាក់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​រថយន្ត បាន​បង្ក​ជា​ទំនាស់​រវាង​មន្ត្រីនគរបាល​ខេត្ត កណ្ដាល​ម្នាក់ វាយ​បុរស​ម្នាក់​ហូរឈាម​ស្រោច​ខ្លួន កាលពី​ថ្ងៃទី 25 ខែមករា​ឆ្នាំ 2020 ។​

​បុរស​ដែល​បាន​វាយ​ភាគី ម្ខាង​ទៀត​នោះ គេ​អះអាងថា ខ្លួន​ជា​មន្ត្រីនគរបាល​នៅ ស្នងការដ្ឋាន​ខេត្តកណ្ដាល ដោយ​យក​ដុំថ្ម​វាយ​ចំក្បាល​បុរស​ម្នាក់ ផ្អើល​សមត្ថកិច្ច​នៅក្នុង​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ស្អាង​។​
​នគរបាល​ដែល​វាយ​ទៅលើ​ភាគី​ម្ខាង​ទៀត ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ ពាក់​សក្តិ​៣ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល មានឈ្មោះ ហែ​ន លី​ណា ភេទ​ប្រុស ក្នុង​ឧប្បត្តិហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រួចខ្លួន​ជា​មន្ត្រីនគរបាល វាយ​ភាគី​ម្ខាង​ទៀត គឺជា​ប្រជាពលរដ្ឋ ដោយ​មិន​រក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់ តែ​យក​ហិង្សា​ធ្វើជា​ដំណោះស្រាយ​នោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×