Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ឃ្លាំង​មាស ដ៏​ធំ​សម្បើម​របស់​រុស្ស៊ី​!

spot_img

​អាស្រ័យ​ដោយមាន​ឃ្លាំង​មាស​ដល់​ទៅ ១.៨០០​តោន ឬ​ច្រើនជាង​នេះ ក្រុង​ម៉ូស្គូ គ្រប់​សមត្ថភាព​ប្រឈមមុខ​ចំពោះ​រាល់​ទណ្ឌកម្ម​របស់លោក​ខាងលិច​។​

​រូបភាព​ដ៏​កម្រ​ក្នុង​ឃ្លាំង​មាស​របស់​រុស្ស៊ី បាន​ត្រូវ​អ្នកកាសែត​ម្នាក់​ថត​យក​បាន ក្នុង​ដំណើរ​ទស្សនា​ដ៏​កម្រ​នៅ​ធនាគារកណ្តាល​របស់​រុស្ស៊ី​។​

​បច្ចុប្បន្ន​រុស្ស៊ី​ជា​ប្រទេស​មាន​សិ​ន្និ​ធិ​មាស​ឈរ​លំដាប់​ទី​៦ បន្ទាប់ពី​អាមេរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​ចិន​។​

​គេ​បានដឹងថា ក្រោយពេល​លោកពូ​ទីន​ជាប់ឆ្នោត ជា​ប្រធានាធិបតី​រុស្ស៊ី សន្និធិ (​ស្តុក​) មាស​របស់​ប្រទេស​រុស្ស៊ី​កើនឡើង ៥០០% ចាប់ផ្តើម​ពី​បរិមាណ ៣៤៣​តោន​។​

​គិត​ត្រឹម​ខែ ១១/២០១៧ ឃ្លាំង​មាស​នៃ​ធនាគារកណ្តាល​រុស្ស៊ី មាន​មាស​ប្រមាណ ១៨០០​តោន ស្មើនឹង ១៧,៣% នៃ​សិ​ន្និ​ធិ​មាស ពិភពលោក​។​

​ប្រសិនបើ​រុស្ស៊ី​បន្ត​បង្កើន​ចំនួន​មាស​ក្នុង​ស្តុក​តាម​សន្ទុះ​ភាគរយ​បច្ចុប្បន្ននេះ នោះ​ប្រទេស​នេះ​នឹង​រំលង​ផុត​ចិន ក្នុង​ត្រីមាស​ទី ១/២០១៨ ហើយ​ក្លាយជា​ប្រទេស​មាន​មាស​ក្នុង​ស្តុក លំដាប់​ទី​៥ ពិភពលោក​។​

​ពេលដែល​ផ្ទុះ​វិបត្តិ​អ៊ុយ​ក្រែ​ន អំឡុង​ឆ្នាំ ២០១៤ អឺរ៉ុប និង​អាមេរិក បាន​មាន​ផែនការ​ដាក់ទណ្ឌកម្ម​ច្រើន​សម្តៅលើ​រុស្ស៊ី​។ ប៉ុន្តែ​ជាមួយ​បរិមាណ​មាស​ក្នុង​ស្តុក​ដូចនេះ រុស្ស៊ី ពុំ​រង​ឥទ្ធិពល​អ្វី​បន្តិច​លើ​ផ្នែក​សេដ្ឋកិច្ច​។​

​មាស​ត្រូវបាន​ចាត់ទុក​ជា​”​យ័ន​ការពារ​” សម្រាប់​ធនា​សន្តិ​ច​សុខ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចំពោះ​ប្រទេស​ណាៗ​ក៏ដោយ​។​

​ក្នុង​អតីតកាល​នៅ​ឆ្នាំ ១៩១៤ រុស្ស៊ី​មាន​មាស​ក្នុង​ស្តុក ១.៣១២​តោន​។ ដល់​ឆ្នាំ ១៩៤១ ចំនួន​នេះ​កើនឡើង​ដល់ ២.២០០​តោន​។​

​ប៉ុន្តែ​ក្រោយពេល​អតីត​សហភាពសូវៀត ដួល​រំលំ នៅ​ឆ្នាំ ១៩៩១ រុស្ស៊ី​ទទួលបាន​ចំណែក​តែ ២៩០​តោន​ប៉ុណ្ណោះ​។

​តាមរយៈ​ការ​សន្សំ​មកវិញ ដល់ពេលនេះ​វា​មាន​ចំនួន ១.៨០០​តោន​។​

​មាស​ជា​លោហៈ​មានតម្លៃ ហើយ​ថ្លៃ​ក៏​ខ្ពស់ ហេតុនេះ​វាទ​ទួលបាន​កិច្ចការពារ​យ៉ាង​មធ្យ័ត​។​

​នៅលើ​ដុំ​មាស​មាន Logo អ្នក​ផលិត ទីកន្លែង ឆ្នាំ​ផលិត ទម្ងន់​ក៏ដូចជា​បរិមាណ​មាស (​ទឹកមាស​) ក្នុងនោះ​។​

​ដុំ​មាស​ក្នុង​ឃ្លាំង​ពេល​មើល​កៀក​។​

​ដុំ​មាស​១​ដុំ​នៅ​ធនាគារកណ្តាល​របស់​រុស្ស៊ី មាន​ទម្ងន់​ប្រមាណ ១២.២៨២gr ប្រហែល​ជាង ១២kg៕ ដោយ ៖ លី​សា​

spot_img
×