Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងការ​ប្រែក្លាយជា​រោង​បុណ្យសព​, ២​ថ្ងៃ​ទៀត​ចូល​រោងការ បែរជា​កូនកំលោះ​ស្លាប់​

spot_img

​ពោធិ៍សាត់​: ពិធីមង្គលការ​របស់​បុរស​ខាងលើ ជាមួយ​កូនក្រមុំ នឹងត្រូវ​ធ្វើ​ទ្បើង​នៅ​ថ្ងៃ​២ កុម្ភៈ ២០២០ តែ​ប្រែជា​បុណ្យសព​ទៅវិញ ចំណែក​រោងការ​ក៏​រៀបចំ​រួចរាល់​អស់ហើយ​ដែរ ។ បុរស​ម្នាក់​ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោង​ហើយ តែ​អកុសល​បែរជា​ស្លាប់ចោល​គ្រួសារ និង អនាគត​ប្រពន្ធ​ទាំង​អាល័យ ដែល​ស្ថិតនៅ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

​សព​មានឈ្មោះ ស្រេង ស្រ៊ន មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ដែល​រស់នៅ​ក្រុង​ពោធិ៍សាត់​។ ចំណែក​ខាង​ស្រី​ឈ្មោះ ចៅ គ​ន្ធា ស្ថិតនៅ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ អនាគត​ប្ដី​បាន​ប្រាប់​ប្រពន្ធ​ថា ចេះតែ​ឈី​ក្បាល ដោយសារតែ​ធ្លាប់តែ​ដួល​ម៉ូតូ​កាលពី​លើក​មុន និង ធ្លាប់​ធ្លាក់​ពី​កន្លែង​ខ្ពស់​ពេល​ដំឡើង​ម៉ាស៊ីនត្រជាក់ រហូតដល់​ថ្ងៃកើតហេតុ​ក៏បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​រោងការ​ប្រែក្លាយជា​បុណ្យសព​ទៅវិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×