Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ជំរុញ​ឲ្យ​សមាជិក​​ប្រឹងប្រែង ដើម្បី​បន្ត​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​

spot_img

​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៃ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​,​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បញ្ជាក់​ថា ដោយសារ​សហព័ន្ធ​ទើបតែ​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​២​ឆ្នាំ ទើប​ពុំ​ទទួលបាន​ការគាំទ្រ​ពី​មហាជន​។​

​ជាមួយគ្នា​នោះ លោក​បានស្នើ​សុំ​ឲ្យ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ត្រូវ​បន្ដ​រួមគ្នា ផ្សព្វផ្សាយ និង​ពង្រឹង​ប្រភេទ​កីឡា​អូឡាំពិក​នេះ​ឲ្យ​រីកចម្រើន​។ លោក​បន្ដថា ទោះបីជា​សហព័ន្ធ​នេះ​ទើបតែ​បង្កើតឡើង​នៅ​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​ប្រភេទ​កីឡា​អូឡាំពិក​នេះ​មាន​យូរ​មកហើយ នៅលើ​ពិភពលោក​។ ដើម្បី​ឲ្យ​មាន​សមត្ថភាព​អាច​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ​បាន នា​ថ្ងៃ​ខាងមុខ សមាជិក​សហព័ន្ធ​ត្រូវតែ​សហការគ្នា ដើម្បី​កៀគរ​កីឡាករ កីឡាការិនី​ឲ្យ​ចូលរួម​ហ្វឹកហាត់​ឲ្យ​បាន​កាន់តែ​សម្បូរបែប ដើម្បី​ឲ្យ​សហព័ន្ធ​ជំនាញ​មួយ​នេះ​អាច​សម្រិតសម្រាំង​បាន​អ្នកមាន​ទេពកោសល្យ​សម្រាប់​ជាតិ នា​ថ្ងៃ​អនាគត​។ លោក​ប្រធាន​សហព័ន្ធ​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន នានា​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​កីឡា​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០១៨ ដោយបាន​សម្រេច​នូវ​ផែនការ​មួយចំនួន ក្នុង​សកម្មភាព​បំផុសស្មារតី​ឲ្យ​យុវជន​នានា​ឲ្យ​ចូលរួម​លេង​កីឡា​មួយ​នេះ ជា​បន្តបន្ទាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×