Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​សៅរ៍ ​ទី​០១​ ខែកុម្ភៈ ឆ្នាំ​២០២០

spot_img

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ដំណើរ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​។​ក្នុង​ពេលនេះ​ឬ​ពេលកន្លងមក​បើទោះបី​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង​ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ​វិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​នាពេល​ក្រោយ​វិញ​។​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ត្រូវគេ​បោកប្រាស់​ឬ​ភូតភរ​កុហក​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​បញ្ហា​ណាស់​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​កន្លែង​លក់ដូរ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​ទាល់តែ​ត្រួតពិនិត្យ​ឱ្យបាន​ល្អ​ទើប​គ្មាន​ផល​ប៉ះទង្គិច​នាពេល​ក្រោយ​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​ខ្លះៗ​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​ណាស់​ផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ទាំង​ងាយ​ផ្អែមល្ហែម​ហើយក៏​ងាយ​រកាំចិត្ត​ចំពោះ​គ្នា​វិញ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចង់​ចុះ​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ផង​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​ដំណើរ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​បើ​ចង់​បំពេញការងារ​អ្វី​តែង​មិន​ផ្តល់​ផល​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​។​ការរស់នៅ​បើទោះបី​មាន​ភាព​ជួបជុំ​សប្បាយ​បន្តិច​ក្តី​តែ​បញ្ហា​នៅតែ​ចោមរោម​ត្រូវ​រែកពន់​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​ផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​បើទោះបី​កិច្ចការ​មមាញឹក​ពិតមែន​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។​ការរស់នៅ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ចម្រើន​សុខ​និង​មានការ​លូតលាស់​គួរសម​។ ក្នុងថ្ងៃនេះ​ដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម​ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​និង​ក្រុមមនុស្ស​យាយី​ក៏មាន​ច្រើន​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី​បន្តិច​តែ​យ៉ាងណា​ការរស់នៅ​ក៏មាន​ភាព​សុខដុម​និង​មានការ​ជួបជុំ​សប្បាយ​ផងដែរ​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​យាយី​ពិសេស​បញ្ហា​ចរាចរ​តែម្តង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ផង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ​តាម​ធម្មតា​ទេ​បញ្ហា​ខ្លះ​យើង​គប្បី​តស៊ូ​អត់ធ្មត់​និង​ពុះពារ​ឧបសគ្គ​ខ្លះ​ទើប​អាច​រកឃើញ​ជោគជ័យ​ទៅរួច​។​ដូចជា​នាពេលនេះ​លោកអ្នក​បើ​ចង់​ធ្វើ​អ្វី​តោង​តែ​ប្រឹងប្រែង​ទើប​អាច​រកឃើញ​នូវ​អ្វីដែល​ខ្លួន​ចង់បាន​ទៅរួច​។​រីឯ​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​ដែរ​តែ​យ៉ាងណា​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​បាត់បង់​ចំណូល​ពុំខាន​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានរឿង​តប់​ប្រ​ម៉​ល់​និង​មានរឿង​ក្តៅក្រហាយ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​បំផុត​។​

រីឯ​បញ្ហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​ពុំទាន់​មាន​គូគាប់​ទីបំផុត​លោកអ្នក​អាច​ស្វែងរក​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​អាចឈាន​ដល់​គូ​អា​ពា​ហ៍​ពា​ហ៍​ថែមទៀត​៕

ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺស្វាង​ប្រាជា្ញ​ឈ្លាស​វែ​ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែងមាន​ការរីកលូតលាស់​ឈាន​ទៅមុខ​គួរសម​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​ទោះ​ជួញ​ទីកន្លែង​ណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពី​ចំណូល​បន្តិច​ព្រោះ​មាន​តិចតួច​ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​

​គូស្នេហ៍​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប្រពៃ​ហើយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​មិនមាន​ឧបសគ្គ​អ្វី​ចូលមក​លុកលុយ​នាំ​ជួប​ការលំបាក​ខ្លាំងក្លា​ក្នុងការ​ទប់ទល់​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ទេ​បើ​ពុំនោះ​នឹង​នាំ​បាត់បង់​ចំណូល​ពុំខាន​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ងាយ​កើត​មានការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​បន្តិច​ដូចនេះ​ត្រូវ​ប្រកាន់​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​ហោង​៕

spot_img
×