Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជា​ជន​កម្ពុជា បើកសន្និបាតគណៈកម្មា​ធិ​ការ​កណ្តាល​លើ​ក​ទី៤២

spot_img

ភ្នំពេញ៖ គណបក្សប្រជាជនក​ម្ពុ​ជា ដែលជាគណបក្សដឹកនាំប្រទេ​ស​កម្ពុ​ជា បើកសន្និបាតគណៈកម្មា​​ធិការ​កណ្តា​ល លើកទី៤២ ​នៅមជ្ឈ​មណ្ឌល​ពិព័​រណ៍ និងសន្និបាតកោះពេជ្រ ​នៅ​ថ្ងៃទី១ -២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ​ស​ម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រ​ជា​ជ​នកម្ពុជា និងសម្តេច ហេង សំរិន ប្រធា​នកិត្តិ​យស​គណប​ក្សប្រ​ជា​ជ​ន​ក​ម្ពុ​ជា​។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុ​ន សែន នាយក​រ​ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និ​ងជាប្រធានគណបក្សប្រជា​ជ​នក​ម្ពុ​ជា កំពុងអញ្ជើញបើកសន្និបាតគណៈកម្មាធិ​កា​រក​ណ្តា​លលើ​ក​ទី៤២ របស់គណបក្សប្រជាជនក​ម្ពុ​ជា ។

នៅក្នុងពិធីបើកសន្និបាតគណៈ​ក​ម្មាធិ​ការ​កណ្ដាល​នេះ គឺមានការយាង និងអញ្ជើញចូលរួមពី ​ស​ម្ដេច​ពញាចក្រី​ហេង សំរិន ប្រធានកិត្តិយសគណ​បក្សប្រ​ជាជ​នក​ម្ពុ​ជា សម្ដេច ឯកឧត្តម លោកជំទាវ ជានុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ ​ស​មាជិកគ​ណៈ​កម្មាធិ​ការក​ណ្តាល​ទាំង​អ​ស់​របស់ គណបក្សប្រជាជ​ន​ក​ម្ពុជា និងសមាជិកបង្គោ​ល​សំខាន់​ៗមួ​យចំ​នួនទៀ​​ត។​

គណបក្សប្រជាជនកម្ពុ​ជា​ ដែលជាគណបក្សដឹ​ក​នាំ​ប្រទេស​ក​ម្ពុ​ជា បច្ចុប្បន្នគឺមានសមាជិ​ក​គណៈ​កម្មា​ធិកា​រកណ្តា​លចំ​នួ​ន ៨៦៥នាក់ ដែលនឹងបើកសន្និបាតគណៈកម្មា​ធិ​ការ​កណ្តាល​ចាប់​ពី​ថ្ងៃ​ទី១ ដល់ ២ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ថា សន្និបាតនេះ មានការចូល​រួ​មពីសមា​ជិក​គណៈក​ម្មាធិកា​រកណ្តា​លទាំ​ង​អស់រ​ប​ស់ CPP និងសមាជិកបង្គោលសំខាន់ៗមួយចំ​នួ​ន​ទៀ​ត។

លោកបន្តថា របៀបវារៈនៃសន្និបាតនេះ ​គឺបូកសរុបលទ្ធផលការ​ងា​ររ​បស់គ​ណប​ក្សប្រជា​ជ​ន​ក​ម្ពុជា ក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តក្នុងឆ្នាំ២​០​២​០នេះ​ ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្រ្ត​ដើ​ម្បី​យកជ័​យជំ​នះ​ក្នុងកា​របោះ​ឆ្នោត​នៅ​ឆ្នាំ​២​០២២ និង២០២៣ ខាងមុខនេះផង​ដែ​រ​។

សូមបញ្ជាក់ថា គិតរហូតម​កដ​ល់ពេ​លនេះ គណបក្សប្រជាជនកម្ពុជា​ ដែលកាន់អំណាចរយៈពេល ​៦​អាណ​ត្តិម​កនេះ​៕ដោយ៖កូឡាប

spot_img
×