Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ធ្លាប់ជាប់គុក១០ឆ្នាំ ចេញមកវិញ ចាក់សម្លាប់បុរសម្នាក់ ត្រូវនគរបាលវ៉ៃខ្នោះ

spot_img

ពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍​សាត់ បានឃាត់ខ្លួនជនល្មើសម្នាក់ ដែលទាញកាំបិតចាក់សម្លាប់បុរស​ម្នា​ក់ នៅម៉ោងជិត១០យប់ ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ​ខេត្តពោធិ៍សាត់។ ជនសង្ស័យធ្លាប់ជាប់គុករ​យៈ​ពេល​​១​​០ឆ្នាំ​​ម​ក​ហើយ ទើបតែរួចទោសចេញពី​គុ​​ក​វិ​​ញមិ​​នបា​​ន​ប៉ុន្មា​​​ន​ខែផង ក៏ត្រូវសមត្ថកិច្ច​ចា​ប់ខ្លួន​ជា​ថ្មី​ ក្នុងករណីឃាតកម្ម​នេះ​។​

សមត្ថកិច្ចខេត្តពោធិ៍សាត់បានបញ្ជាក់ថា​ ​ជនសង្ស័យឈ្មោះ រស់ នន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជា កសិ​ករ​ រស់នៅភូមិត្រពាំងស្មា​ច់​ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្លាប់ជាប់ពន្ធនាគារនៅថ្ងៃទី១​២​ ខែមិថុនា ឆ្នាំ២០០៩ រយៈពេល១០ឆ្នាំ ​នៅពន្ធនាគារខេត្តពោ​ធិ៍​សាត់​ ហើយត្រូវបានដោះលែ​ង​នៅថ្ងៃទី១​២ ​ខែមិថុនា ឆ្នាំ២០១៩។ ចំណែកជនរងគ្រោះឈ្មោះ ​ចែ​ម ​ណាវីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្រ​ពាំ​ង​ស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ។

​សមត្ថកិច្ចបន្តថា ករណីឃាតកម្មនេះ កើតឡើង នៅពេលជនរងគ្រោះ ឃើញម៉ូតូជ​នសង្ស័​យចត​ពាំ​ងផ្លូវ ហើយជនរងគ្រោះបាន​សួ​រ​ថា តើម៉ូតូអ្នកណា​គេឈប់កណ្តា​ល​ផ្លូ​វហ្នឹង ស្រាប់តែជនសង្ស័​យ​ បានស្ទុះមកឆ្លើយទាំង​កំ​រោលថា ម៉ូតូ​អញ​ហ្អែង ចង់យ៉ាងម៉េច ជនរងគ្រោះក៏លើកម៉ូ​តូ​របស់​ជ​នសង្ស័​យអែប​ទៅ​ខាង ស្រាប់តែជនសង្ស័​យ​ ​បា​នដ​កកាំ​បិត​តូចមួយដើម ចាក់ជន​រ​ងគ្រោះ​ចំនួ​ន២កាំបិត​ ​បណ្តាលឲ្យរងរបួសធ្ង​ន់​ ហើយបញ្ជូនទៅមណ្ឌ​លសុខ​ភា​ពស្រុ​ក​ក្រគរ លុះមកដល់ពេទ្យ​មួ​យស​ន្ទុះជន​រ​ងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់។ ជនសង្ស័យត្រូវបា​ន​ឃា​ត់ខ្លួន នៅបញ្ជាការដ្ឋានក​ង​រាជអា​វុធ​ហត្ថ​ស្រុក​ក្រ​គរ ដើម្បីកសាងសំណុំរឿងអ​នុ​វត្ត​ន៍តាម​នី​តិវិធី៕ដោយ៖កូឡាប

spot_img
×