Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរ​ស​ម្នា​ក់​ចូលម៉ាស្សា​បូក​នឹងរួមភេទអស់​២៥ដុល្លារ អត់មានលុយឲ្យគេ ស្រីៗទារលុយ ខឹង​ទាញ​កាំភ្លើង AK បាញ់​រះ​ជិត​១០​គ្រាប់

spot_img

ភ្នំពេញ​ ៖ បុរ​ស​ម្នា​ក់​មិ​នស្គា​ល់​​ឈ្មោះ​ បានចូល​ម៉ាស្សាបូកនឹងរួមភេទ អត់​ឲ្យលុ​យគេ​ ខឹ​ងគេទា​លុយ ទាញកាំ​ភ្លើងអា​កាបាញ់រះ​ជិត​១០គ្រាប់​ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ​ ​លី​លី​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២​សង្កាត់​កាកាប​ ខណ្ឌពោធិ៍សែនជ័យ ​នៅវេលាម៉ោង​ ៨​ យប់​ថ្ងៃ​ទី​ ៣១​ ខែ​ មករា​ ​ឆ្នាំ​ ២០២០។​ បន្ទាប់ពីធ្វើការបាញ់រះរួចហើយ រួចរត់ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​​គេច​ខ្លួន​បាត់​​ ។​ នៅពេលនេះ ស​ម​​ត្ថកិច្ច​​​កំពុ​​ង​ស្រា​វជ្រា​វ​​ដើម្បី​​ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បា​ប់​​ ។

ជន​សង្ស័​យ​​ម្នាក់ ​បាន​ចូល​ទៅ​ម៉ាស្សា​​នៅ​​ក្នុង​​ទី​តាំង​​មួយ​កន្លែង​ លុះ​ក្រោយ​ពី​ម៉ាស្សា​រួច​រា​ល់​​គិតលុយ​អស់​២៥​ដុល្លា​រ ​គឺ​ម៉ាស្សា​ និងរួមភេទ តែ​ជន​​នោះ​​ប្រា​ប់​ថា ​គ្មាន​លុយ​ឲ្យ​គ្រាន់តែ​​ម៉ា​ស្សា​​សោះ​ម៉េច​​ក៏​​ថ្លៃ​ម្ល៉េះ ក៏បានបង្ក​ឲ្យ​មាន​ជម្លោះ​ពាក្យ​​​ស​ម្ដី​កើតឡើងរហូត​ជន​នោះ​​​វាយ​ទៅ​លើ​បុគ្គលិ​ក​​ហា​ង​ម៉ាស្សា​ភេទ​ទី​៣​ម្នា​ក់ ហើយ​ត្រូវ​ពួក​នាង​​ៗ​​​នៅ​ទី​នោះ​​នាំ​គ្នា​ឃាត់​ម៉ូតូ​ទុក​​​ក្នុង​​បំណង​ឲ្យ​ជននោះ​យក​លុយ​​​ថ្លៃ​ម៉ាស្សា​ទៅ​ឲ្យ​ទើប​ប្រគល់​​ម៉ូ​តូ​​ឲ្យ​​វិញ​ ។

ជនសង្ស័យ​បាន​ចាកចេញ​ទៅ​បា​ត់​​លុះ​​មួយ​ស​ន្ទុះ​ក្រោយ​មក​ ​ស្រាប់តែ​ជិះ​ម៉ូតូ​កង់​​​បី​​១​គ្រឿ​ង​​ត្រឡប់​​ទៅ​​វិ​ញ​​ទាញ​កាំ​ភ្លើ​ង​ AK បាញ់​រះ​ជិត​​១០​គ្រាប់​ធ្វើ​ឲ្យ​ពួក​​នាង​​ៗ​​រត់​​ជា​ន់​​គ្នា​ប៉ុន្តែ​សំណាងល្អ​មិន​​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​​ឡើ​យ​។

ឈ្មោះ ​ប៉ោ សេរីវុ​ទ្ធ ភេទ​ទី​៣ អាយុ​២៧​ឆ្នាំ​ មុខរបរម៉ាស្សា​នៅ​ហាង​​នេះ ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជ​ន​​ស​ង្ស័​យ​ខាងលើ​ បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​មុខ​ហាង​​ម៉ា​ស្សា​​ខាង​​លើ ​ដោយ​ហៅ​គាត់​ម៉ាស្សា​ឲ្យ​ ​។​​ លុះ​ក្រោយ​ពេល​ម៉ាស្សា​រួច​​​គាត់​​​ក៏​ទារ​ថ្លៃ​ម៉ាស្សា​ចំនួន​​​២៥​​ដុល្លា​រ ប៉ុន្តែ​ជន​ស​ង្ស័យ​នោះ​អត់​ឲ្យ​​​រួច​​ក៏​ដើ​រ​ចុះ​​ម​ក​​ក្រោម​ ពេល​នោះ​គាត់​ក៏​មក​តា​ម​​ទា​រលុយ​រហូត​មាន​ទំនាស់​គ្នា​​កើ​តឡើង​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×