Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធា​នីភ្នំ​ពេញ ប្រាប់ឱ្យប្រជាពលរដ្ឋបង់ប្រា​ក់​ថ្លៃប្រ​មូល​សំ​រាម ចាប់ពី​ដើមខែ​កុ​ម្ភៈនេះទៅ

spot_img

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រាប់ប្រជាពលរដ្ឋអាចបង់ប្រា​ក់​ថ្លៃប្រមូ​លសំរាម ចាប់ពីដើមខែកុម្ភៈនេះតទៅ ដើម្បីបំ​ពេញកា​តព្វកិ​ច្ចជាព​ល​រដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានី​ភ្នំ​ពេញ នៅតែរក្សាបានភាពស្អាត មាន​ផាសុកភាព និងគុណភាពបរិស្ថាន តាមរយៈប្រព័ន្ធទូរទាត់អេឡិចត្រូនិច ដើ​ម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋចំណេ​ញ​ពេ​លវេលា ​និងកាត់​បន្ថយ​ការចំ​ណា​យផ្សេងៗ។

ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹ​ង​កាន់តែច្បាស់លាស់ ជុំវិញការបង់ថ្លៃសេវាសំរាម ថាតើប្រជាពលរដ្ឋទៅបង់នៅ​ក​ន្លែង​ណា នៅទីណា នីតិវិធីបែបណានោះ នា​ព្រឹកថ្ងៃ​ទី១ ខែកុម្ភៈឆ្នាំ២០២០ នេះអាជ្ញាធររាជធានីភ្នំពេញ​ លោក ហួត ហៃអភិបាលរងរាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានី​ភ្នំ​ពេញ បានធ្វើសន្និសីទកាសែត​ ដើម្បីបង្ហាញឲ្យសាធារណជនទាំង​អ​ស់ ​បានយល់ជ្រោតជ្រាបពីនី​តិ​វិធី​នៃការ​បង់​ថ្លៃ​សំរា​ម​នេះ​។

លោក ហួត ហៃ បានបញ្ជា​ក់ឲ្យ​ដឹងថា ប្រជាពលរដ្ឋអាចបង់ថ្លៃ​សំ​រាមបាន តាមប្រព័ន្ធអេឡិចត្រូនិក​ ធនាគា​រ ACLEDA ធនាគារឯក​ទេ​ស Wing​ eMoney Lyhour Weilut Pi Pay ​ True Money និងDara Payដោយក្នុងមួយប្រតិប​​ត្តិការ ចំណាយថ្លៃសេវាចាប់​ពី​៥០​០រៀល ទៅ៨០០រៀលតែប៉ុណ្ណោះ​ ​។

លោក បានបន្តថា ដោយបងប្អូនគ្រាន់តែយកលេ​ខកូដ I​D ក្នុងវិក្កយបត្រភ្លើងក្នុងខែតុលាឆ្នាំ​២​០១​៩ជា​គោល គឺប្រជាពលរដ្ឋ គ្រាន់តែយកលេ​ខ​កូដ នៅក្នុង​វិក្កយបត្រភ្លើង ក្នុងខែតុលា ឆ្នាំ២០១៩ ទៅប្រគល់ឲ្យភ្នាក់ងារ​វេ​រលុយ​ខាង​លើ ដោយប្រាប់​ថា​ មកបងថ្លៃសំរាម​គេ​នឹង​ ឆែកលេខកូដរប​ស់​បង​ប្អូន ហើយតាមរយៈលេខកូដដែលបា​ន​ឆែកឃើ​ញ​ វានឹងចេញជាទិន្នន័យ​ទឹក​ប្រាក់​របស់ប​ងប្អូ​នត្រូវ​បង់​ហើយ ដោយបើកទទួលយកថ្លៃប្រ​មូ​លសំ​រាម​ពីប្រ​ជា​ព​លរដ្ឋ ចាប់ថ្ងៃទី១ ខែកុ​ម្ភៈនេះតទៅ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេ​ញ បានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវា​សំ​រាម​សម្រាប់​ខែ​ម​ករា ទៅតាមទំហំទឹកប្រាក់​នៃ​ ការបង់ ប៉ុន្តែប្រជាពលរ​ដ្ឋក៏​អា​ចបង់​ជាឆ្នាំ​ក៏បាន​ ដោយមា​នភាពចំណេញច្រើនគឺអ​ស់​ថ្លៃសេ​វា​ តែម្ត​ងប៉ុ​ណ្ណោះ​។ លោកអភិបាល​រ​ងបា​ន បញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបង់​ថ្លៃ​សេវា​ប្រមូល​សំ​រាម នៅក្នុង​ខែមក​រានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តន៍តាម តារាងតម្លៃកា​ល​ពី​ខែតុ​លា ឆ្នាំ២០១៩កន្លងទៅជាគោ​ល​។

លោកបន្តទៀតថា ការបង់សេវាសំរាមពុំមែនជា​កា​របង់​ដោយ​ស្ម័​គ្រ​ចិត្តទេ ព្រោះយើងជាអ្នកផលិតសំរា​ម​ត្រូវ​ តែបង់លុយ មិនអាចគេច​វេះបាន​ទេ។ ក្នុងអំឡុងអ​ន្ត​រកា​លនេះ គឺឲ្យគាត់បង់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ បើយឺតពេលនេះយើង​កត់ចូ​ល​ជាបំ​ណុល​។ ក្នុងករណីមិន​ប​ង់គឺ​យើង មានវិធានការ ឧទាហណ៍ ម្ចាស់ភោជនីយដ្ឋា​នមិនបង់ គឺដកហូតការធ្វើអា​ជីវ​កម្ម ទាល់តែបង់ ​ទើ​បប្រគ​ល់ឲ្យវិញ។ ប៉ុន្តែក្នុងអំឡុងពេលអន្ត​រ​កាលនេះ យើងមិនទាន់អនុវ​ត្ត​វិធា​នកា​រច្បាប់ទេ គឺទុកឲ្យគាត់​ មក​បង់លុ​យប្រកបដោយមនសិការស្នេ​ហា​ជាតិ​ ដើម្បីធានាឲ្យ ទីក្រុងយើងមានសោភ័ណភា​ពស្រស់​ស្អាត​។

សូមបញ្ជាក់ថា ការអនុវត្តប្រព័ន្ធបង់ប្រា​ក់​ថ្មីតា​មរយៈ​អេឡិច​ត្រូ​និចនេះ បានធ្វើឡើងបន្ទាប់​ពី​ រដ្ឋបាលរាជធា​នីភ្នំ​ពេញ បានទទួលសិទ្ធិក្នុងការធ្វើ​ប្រ​តិប​ត្តិការ​ធ្វើអា​ជីវ​កម្មអន្ត​រកាល នៃការប្រមូល​សំរាមនៅរាជធានី​ភ្នំ​ពេ​ញ ដោយរង់ចាំការដេញ​ថ្លៃ​រប​ស់ក្រុមហ៊ុនប្រមូលសំរាម​ថ្មី​៕ដោយ៖កូឡាប

spot_img
×