Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសា​លា​ នឹង​ត្រូវ​ទទួលខុ​សត្រូ​វចំពោះ​មុខ​ច្បា​ប់ ចំពោះនូវបា​តុភាព​បទ​ល្មើស នៅក្នុងសាលារៀន

spot_img

ភ្នំពេញ៖ ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវចំពោះមុខ​ច្បា​ប់ ​បើសិនជាបណ្តែតបណ្តាយអោ​យ​កើ​តឡើង​នូវ​បាតុភាព បទល្មើស នៅក្នុងសាលារៀនដូចជា​ ករណីហឹង្សាជាដើមដែលធ្វើឱ្យប៉ះពា​ល់​ដល់​ដំណើរ​ការ​កំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ​ ​របស់រាជរដ្ឋាភិបាល​ ​និងមិនទុកឱ្យកម្ទេចភ្លើ​ង​តូចៗ​ នៃភាពអសកម្មក្នុ​ងកា​រ​ផ្តល់សេវា​អ​ប់រំ បង្កទៅជាអគ្គិភ័យបា​ន​ឡើ​យ។

នេះបើតាមការលើកឡើង​រ​បស់ លោកឃួង ស្រេង អភិបាលរាជធានី​ភ្នំ​ពេញ ក្នុងឱកាស បិទសន្និបាតការងារអ​ប់​រំឆ្នាំ​សិ​ក្សា ២០១៨-២០១៩ និងទិសដៅការ​ងា​រឆ្នាំ​សិក្សា ២០១៩-២០២០ កាលពីរសៀលថ្ងៃ​ទី​៣១ មករា ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡា
រាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា
ក្នុងរយៈពេលចុងក្រោ​យ​នេះ នៅតាមសាលារៀនមួយ​ចំ​នួន​តូច មានការកើតឡើងនូវបា​តុ​ភា​ពល្មើ​ស ដូចជា ករណីហឹង្សាលើសិ​ស្សនា​រី នៅវិទ្យាល័យ ​ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ​និ​ងករ​ណីហឹង្សា​បណ្តា​លឱ្យ​ស្លាប់សិស្ស​សាលាអន្តរ​ទ្វីបអា​មេ​រិកាំង ជាដើម ។ លោកអភិបាល បានស្នើឲ្យប្រធានមន្ទីរ និងគ​ណៈគ្រប់គ្រ​ង​សាលា ត្រូវចាត់តាំងអនុ​វ​ត្តគោ​លនយោ​បា​យ ភូមិ-សង្កាត់ មានសុវ​ត្ថិភា​ព ឱ្យបានម៉ឺងម៉ា​ត់ និងត្រូវពង្រឹងវិន័យផ្ទៃក្នុងសា​លា​រៀនទាំ​ង​រដ្ឋ និងឯកជន​ឡើ​ង​វិញ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យ​កើ​តមា​នបាតុ​ភាព​អសកម្ម ឬ បញ្ហាក្មេងទំនើងក្នុង​សា​លារៀន កើតមានតទៅទៀតឡើយ។​

លោកបន្តថា សាលារៀន គឺជាថ្នាលបណ្តុះបណ្តាល​អ​ប់រំ មិនមែនជាកន្លែងប្រព្រឹត្តប​ទ​ល្មើស​ ឬ ប្រមូល​ផ្តុំប្រើប្រា​ស់អំ​ពើហឹង្សាណាមួយឡើយ​ ​ដូច្នេះប្រសិនបើមានករណី​ល្មើ​សកើ​តមាន​ឡើង​ក្នុង​សា​លារៀ​នណាមួ​យ​នោះ ​ ថ្នាក់ដឹកនាំមន្ទីរ ​និ​ងគណៈ​គ្រប់​គ្រងសា​លាផ្ទា​ល់​ ត្រូវទទួលខុសត្រូវចំ​ពោះ​មុ​ខ​ច្បាប់​ និង​ចំពោះ​មុខ​ឪពុ​កម្តា​យអា​ណាព្យាបាលសិស្ស។​ ​រដ្ឋបាលរាជធានី​ភ្នំ​ពេញ នឹងចាត់វិធានការសមស្រប​ចំ​ពោះ​បុគ្គល ឬអង្គភាពណាមួយ ​ដែ​លធ្វើឱ្យប៉ះពាល់ដល់ដំណើ​រ​ការ​កំណែ​ទ​ម្រង់​ស៊ីជម្រៅ ក្នុងវិ​ស័យ​អប់រំ របស់រាជរដ្ឋាភិបា​ល​ និងមិនទុកឱ្យក​ម្ទេ​ច​ភ្លើងតូ​ច​ៗ នៃភាពអសកម្ម​ក្នុ​ងការ​ផ្តល់សេ​វា​អប់រំ បង្កទៅជាអគ្គិភ័យបាន​ឡើ​យ​។
គ្រប់អង្គភាព សាលារៀនរដ្ឋ និងឯ​ក​ជន ដែលស្ថិតក្រោមឱវាទ​ម​ន្ទី​រអ​ប់រំ យុវជន និងកីឡារាជធា​នី​ភ្នំ​ពេ​ញ
ត្រូវតែបន្តផ្តល់សេវា​អ​ប់រំ ឱ្យបានល្អប្រ​សើ​រ ដោយ​ត្រូវបន្តផ្តល់សេវាអប់រំជូ​ន​ក្មួ​យៗសិ​ស្សានុសិ​ស្ស​ ប្រកបដោយគុណ​ភា​ព​, មនសិការវិជ្ជាជី​​វៈខ្ពស់ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសី​ល​ធម៌​គ្រូ​បង្រៀ​ន ដើម្បីឱ្យសក្តិសមទៅនឹ​ង​ការប្រ​សិទ្ធ​នាមថា​ជា​ “មាតាបិតា
ទីពីរ របស់សិស្ស”។ ​ត្រូវបន្តការខិតខំប្រមូល​កុ​មា​រដល់ និងក្នុងវ័​យ​សិក្សា បានចូ​លរៀន​គ្រប់​ៗគ្នាប្រ​ក​បដោ​យស​មធ​ម៌​បរិ​យា​ប័ន្ន មានគុណភា​ព និងទទួលបានកា​រ​អប់​រំពេញលេញ យ៉ាងហោចណាស់ត្រឹ​ម​ថ្នាក់​ទី​៩ ត្រូវពង្រឹងការ​គ្រ​ប់គ្រង និងជំរុញច​ល​នាប្រឡ​ងប្រណាំ​ង តាមបណ្តាសាលារៀ​ន​ទាំង​អស់ ដើម្បីផ្តល់ការលើក​ទឹ​កចិ​ត្ត​ចំពោះ នាយក នាយិកាល្អមានស្នា​ដៃ​ សាលារៀនគំរូ និងសាលារៀនដែ​ល​មានបរិ​ស្ថានល្អ​ស្អាត​ ។ ត្រូវបង្កើតកម្មវិធីអប់រំ​ផ្ស​ព្វផ្សា​យប​ន្ថែ​ម ពាក់ព័ន្ធទៅនឹងការប្រយុ​​ទ្ធ​​ប្រ​ឆាំង​​អំ​ពើ​ហឹង្សា ការជួ​ញដូរ​ស្រ្តីកុ​មារ លុបបំបាត់ការរើសអើ​ង​ក្នុង​ស​ង្គម​ ទប់ស្កាត់ការរីករាលដាលនៃ​មេរោ​គអេដ​ស៍​ ជំងឺអេ​ដ​ស៍ គ្រោះថ្នា​ក់នៃ​ការ​ប្រើប្រាស់​គ្រឿងញៀ​ន និងការអប់រំពាក់ព័ន្ធ​នឹ​ងកា​រគោរ​ពច្បាប់​ចរាច​រណ៍ផ្លូ​វ​គោក ជាដើម ដើម្បីបំផុសស្មារតីចូលរួម​ ​ទប់ស្កាត់ និងការគោរពច្បាប់ ​ក្នុងស្រទា​ប់សិ​ស្ស និងយុវជន ដែលជាទំពាំងស្នងឫស្សី​នៃសង្គមជាតិយើ​ង។ ត្រូវជំ​រុញកា​រផ្ស​ព្វផ្សា​យ​ និងទប់ស្កាត់ការលក់​នំ​ចំណី​ផ្អែម និងភេស​ជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀ​ន​ ដូ​ចអ្វីដែលរដ្ឋបាល​រា​ជធា​នីភ្នំ​ពេញ បានធ្វើការណែនាំនាពេលក​ន្ល​ង​មក ពីព្រោះ ការទទួលទាននំចំ​ណី​ផ្អែម​ ​និងភេសជ្ជៈ​ផ្អែម​ខ្លាំង នឹងធ្វើឱ្យសិស្សា​នុ​សិស្ស​ ​ត្រូវប្រឈមមុខនឹងហា​និ​ភ័យ ដូចជា ជំងឺដ​ង្កូ​វស៊ី​ធ្មេញ​ ជំងឺបេះដូង ជំងឺធាត់ហួសកម្រិ​ត​ និងជំងឺទឹកនោ​ម​ផ្អែម​ ជាដើ​ម ហើយប្រសិនបើធនធា​ន​មនុ​ស្សរប​ស់យើ​ងមានសុ​ខភា​ព​មិនល្អ នោះសង្គមជាតិក៏ត្រូវជួប​ប្រ​ទះប​ញ្ហាដែ​រ។ ត្រូវយកចិត្តទុកដាក់អំពី​ប​ញ្ហានេះទាំ​ងអ​ស់​គ្នា។ ចំពោះសាលារៀនមួយ​ចំ​នួ​ន ដែលមានអគារចា​ស់​ទ្រុឌ​ទ្រោម ថ្នាក់ដឹកនាំម​ន្ទី​រ និងគណៈគ្រប់គ្រ​ង​សាលា​ត្រូវចុះ​ពិនិត្យ​ដោះស្រាយ​ឱ្យអ​ស់​ល​ទ្ធភា​ព ចៀសវាងការកើត​មា​នគ្រោះ​ថ្នាក់ចៃ​ដន្យ​ណាមួយ​កើត​មាន​ឡើ​ង។ ក្នុងករ​ណី​ចាំ​បាច់ ត្រូវលើកគម្រោងមក​រ​ដ្ឋបាល​រាជ​ធានី​ភ្នំពេ​ញ​ ដើម្បីស្នើសុំជួសជុ​ល​ ឬ សាងសង់អគារថ្មីឡើ​ង​វិ​ញ។

លោកបានបញ្ជាក់ផ​ង​ដែរថា បច្ចុប្បន្ននេះ ជំងឺរលាកសួតដោយ​វី​រុសកូ​រ៉ូណា​ថ្មី (2019-nCoV) កំពុងរាតត្បាតដល់បណ្តា​ប្រ​ទេស​មួយ​ចំនួន ជុំវិញ​ពិភ​ពលោ​ក ក្នុងនោះសូមលោក​គ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ​ទាំងអ​ស់ ជួយផ្សព្វផ្សាយបន្តដល់ក្មួយៗសិ​ស្សា​នុសិ​ស្ស ​កុំឱ្យមានការព្រួយ​បា​រម្ភ ឬ ភ័យខ្លាចខ្លាំង​ពេ​កដោយត្រូវជឿជាក់ចំពោះ​ចំ​ណាត់កា​ររប​ស់រាជ​រដ្ឋា​ភិបា​ល។ ជាមួយគ្នានេះ អ្វីដែលយើងត្រូវយកចិ​ត្ត​ទុកដា​ក់និ​ងអនុ​វត្តចំ​ពោះ​មុ​ខ​ គឺ ត្រូវរួមគ្នាលុប​បំ​បាត់ និងវាយបកភ្លាមៗចំពោះ​ព័​​ត៌​​មាន​មិ​នពិត ឬ ព័ត៌មាន
បំពុលសង្គម (F​ake News) ដោយត្រូវជឿជាក់តែលើប​ណ្តា​ញសា​រព័ត៌មានរបស់​រ​ដ្ឋ យន្ត​ការអ្ន​កនាំ​ពា​ក្យ
របស់រដ្ឋបាលរាជ​ធា​នីភ្នំ​ពេ​ញ ក្រសួងអប់រំ និងក្រសួងសុខាភិ​បាល ទើបចាត់ទុកថាជាព័ត៌មា​ន​ផ្លូ​វកា​រ ។

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិ​ង​កីឡា​រាជធា​នី​ភ្នំ​ពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យ​ដឹ​ងថា​ រយៈពេលពីរថ្ងៃ​នេះ​ សមាជិកសមាជិកានៃអ​ង្គ​ស​ន្និបាត បានពិភាក្សានិងសម្រេចជាវិធានកា​រ​មួយ​ចំនួ​នក្នុង​នោះ​រួ​មមា​ន ការប្រមូលកុមារចូល​រៀន​ក្នុង​វ័យ​មត្តេយ្យសិ​ក្សា ​។ការគ្រប់គ្រងសាលារៀនស្អាតទូទាំង​រា​ជធា​នីភ្នំពេ​ញ​ ប្រសិទ្ធភាពនៃ​ការ​បង្រៀននិ​ង​រៀន។ ការពង្រឹងការគ្រប់គ្រងអគារ ធ​ន​ធាន ​និងសាលា ប្រ​កប​ដោយប្រ​សិ​ទ្ធភាព​​​​ ​។ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងក​ម្ម​វិធី​អប់រំ​ប្រព័​ន្ធសម្រា​ប់គោល​ដៅអប់​រំពេញ​មួយ​ជី​វិ​ត ។ អភិវឌ្ឍយុវជ​នឲ្យមានកាយសម្បទាចំណេះដឹងចំណេះធ្វើ​សី​លធ​ម៌រស់​នៅល្អ ចេះរួមរស់ជា​មួយ​គ្នាដោយ​សន្តិភា​ព និងសុខ​ដុ​មរម​នី​យកម្ម ។ លើកទឹកចិត្តឲ្យយុវជនមានគំនិតផ្ដួចផ្ដើមច្នៃ​ប្រ​ឌិត បង្កើតថ្មី​និងស្មា​រតីស​ហគ្រិ​នភា​ព ។ ពង្រឹ​ងការ​អនុវ​ត្ត​ការវិភាគអប់រំកាយគ្រឹះស្ថានសិក្សា និ​ងការបានសម្រេចទិសដៅឆ្ពោះទៅ​កី​ឡាអាស៊ី​ហ្គេម​ឆ្នាំ២​០​២៣៕ដោយ៖កូឡាប

spot_img
×