Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច​ហាម​ប្រាម​ជនប​រ​ទេសទាំង​អស់ ដែលទើបទៅលេងចិន ​ចូ​លប្រទេ​សខ្លួ​ន

spot_img

សហរដ្ឋអាមេរិចបានប្រកាសគ្រោះអា​ស​ន្នសុខ​ភាពសា​ធា​រណៈ ជុំវិញការរីករាលដាលដ៏លឿ​ន​រប​ស់វី​រុស​កូរ៉ូណា និងបាននិយាយថា ​ខ្លួននឹងធ្វើការហាមជនប​រ​ទេស​ទាំ​ង​អស់ ដែលទើបទៅលេ​ង​ចិន ចូលក្នុងប្រទេ​ស​រប​ស់​ខ្លួ​ន​។

រដ្ឋមន្រ្តីសុខាភិបាលអា​មេ​រិច​លោក Alex Azar បាននិយាយថា ​ប្រ​ជាពលរដ្ឋអាមេរិចដែលទើបនឹ​ង​ត្រឡ​ប់មក​ពីខេ​ត្ត​ហូ​ប៉ី នឹងត្រូវដាក់ឲ្យនៅដោយឡែកពីគេរយៈពេ​ល​ ១៤ថ្ងៃ ខណៈអ្នកដែលទើបនឹង​ម​កពីតំ​បន់​ផ្សេងៗ​នៃ​ប្រទេស​ចិ​ន នឹងអនុញ្ញាតឲ្យ​ពិ​និត្យ​​មើ​ល​ស្ថានភាពផ្ទាល់ខ្លួនពួក​គេ​ក្នុង​រ​យៈពេ​លដូ​ច​គ្នា។​

លោកបញ្ជាក់ក្នុងសេចក្តី​ប្រកា​ស​ថា ជនបរទេសទាំ​ង​អស់ ដែលបានធ្វើដំណើរទៅ​កា​ន់ប្រ​ទេស​ចិន ក្នុងរយៈ​ពេ​ល ១៤ថ្ងៃចុងក្រោ​យ​ នឹងមិនអនុ​ញ្ញាតឲ្យចូ​លអា​មេរិ​ចនោះ​ឡើ​យ។​

កាលពីថ្ងៃសុក្រម្សិលមិញនេះ មា​នការ​រក​ឃើញ​ករណី​វីរុ​សកូរ៉ូ​ណាថ្មីមួ​យ​ទៀត​នៅអាមេ​រិ​ច ធ្វើឲ្យអ្នកឆ្លងវីរុ​ស​សរុ​បកើ​នដ​ល់​ ​៧នា​ក់។

សូមបញ្ជាក់ថា តួលេខចុ​ង​ក្រោយនៃ​អ្នក​ស្លាប់​ ដោយសារវីរុសដ៏កាច​សា​ហា​វ បានកើនឡើងដល់ចំនួន​ ២៥​៩នា​ក់នៅក្នុ​ងប្រ​ទេស​ចិ​ន ខណៈអ្នកឆ្លងកើ​ន​ដ​ល់១១.៩៤៦នាក់ទូទាំ​ង​ពិភ​ព​លោ​ក។​

អ្នកស្លាប់ភាគច្រើន​គឺ​ស្ថិត​នៅក្នុង​ទីក្រុ​ង​វូហាន ខេត្ត ហូប៉ី ដែល​ជាកន្លែ​ងផ្ទុះ​វីរុ​ស​មរ​ណៈ​នេះ។​

ចំណែកអ្នកជាសះស្បើយ​ ​មានចំនួន ២៥៩នាក់៕

អត្ថបទប្រែសម្រួ​ល​ដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×