Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​កូនប្រុស​ថៅកែ​កា​រ៉ា​ស់​ឡាន ហេង ហេង អូ​តូ ទៅ​តុលាការ វាយ​យុវ​សិស្ស​ម្នាក់ ក្នុង​សាលា​លឹម​កុក​វី​ង ខឹង​រឿង​ញ៉ែ​ស្រី​ស្នេហ៍​ដែល​ខ្លួន​ស្រឡាញ់​

spot_img

​ភ្នំពេញ​៖ យុវជន​ទំនើង​ម្នាក់ ដែលជា​កូន​ថៅកែ​កា​រ៉ា​ស់​ឡាន ហេង ហេង អូ​តូ បាន​ចូល​វាយ​យុវ​សិស្ស​ម្នាក់ ដល់​ក្នុង​បន្ទប់​សិក្សា​នៃ​សាលា​លឹម​កុក​វី​ង និង​បាន​ផ្ញើ​រូបភាព​កាំភ្លើងខ្លី​២​ដើម​ទុកជា​ការគំរាមកំហែង​ដល់​ជនរងគ្រោះ ដោយសារ​ខឹង​រឿង​ញ៉ែ​ស្រី​ស្នេហ៍​ដែល​ខ្លួន​ស្រឡាញ់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​៧​មករា​ចាប់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០​។

​លោក​ឆាយ ហុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​កាន់​សំណុំ​រឿងនេះ ហើយ​បាន​ដំណើរ​សាកសួរ​យុវជន​ទំនើង​រូបនេះ​នៅ ពុំទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះទេ​។ ជន​ទំនើង​នោះ មានឈ្មោះ​ហេង គីម​ហ៊ួ​ត ជា​កូនប្រុស​ថៅកែ​កា​រ៉ា​ស់​ឡាន ហេង ហេង អូ​តូ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៣៨ ផ្លូវ​លេខ​២៤៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ហម សុវណ្ណារ៉ា អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ នៃ​អធិការ​ខណ្ឌ ៧​មករា បាន​ឃាត់ខ្លួន​យុវជន​ទំនើង ហេង គីម​ហ៊ួ​ត អាយុ​២១​ឆ្នាំ សិស្យ​សាលា មាន​ទីលំនៅ​ផ្ទះ​លេខ ៤៣៨Eo ផ្លូវ​៣៤៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទទួល​កោ​ក រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឱ្យ​តុលាការ ចាត់ការ​តាមច្បាប់ ក្រោយ​យុវជន​រូបនេះ​បាន​វាយ និង​ផ្ញើ​រូប​កាំភ្លើង​២​ដើម ទៅ​គំរាម​ជនរងគ្រោះ​ម្នា​ក់នៅ​សាលា​លីម​កុង​វី​ង​។​
​ការឃាត់ខ្លួន​យុវ​សិស្ស​រូបនេះ ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ដោយមាន​ការឯកភាព​ពី​លោក ឡុង ជៀប ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បន្ទាប់ពី​យុវជន​រូបនេះ ចូលខ្លួន​សារភាព​កំហុស នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​មនោ​រម្យ ជាមួយ​ការសុំ​សង​សំណង​ផ្លូវចិត្ត​ដែល​រូបគេ បាន​ប្រព្រឹត្ត​កំហុស​លើ​ជនរងគ្រោះ​។​

​យុវជន​ទំនើង ហេង គីម​ហ៊ួ​ត បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ពិតជា​បាន​វាយ​ជនរងគ្រោះ និង​ផ្ញើ​រូបភាព​កាំភ្លើង​គំរាម​ពិតមែន ដោយសារ​ខឹង​រឿង​ញ៉ែ​ស្រី​ស្នេហ៍​ដែល​ខ្លួន​ស្រឡាញ់​។​

​ក្រោយ​សាកសួរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ទំនើង​រូបនេះ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា និង មាន​អាវុធខ្លី​ស៊េរី​ទំនើប​២​ដើម ទាំង​វ័យក្មេង មិនដឹង​ប្រភព​មកពីណា ។ ក្នុងនាម​ដើមបណ្តឹង លោក ស៊ូ ប៊ុន​ធី ដែលជា​ឪពុក​របស់​ជនរងគ្រោះ ចង់​ឲ្យ​សមត្ថកិច្ច​និង​តុលាការ ចាត់ការ​ជន​ទំនើង​នេះ ទៅតាម​ច្បាប់ ខណៈ​ខ្លួន​បានទាមទារ​សំណង​ចំនួន​៣​ពាន់​ដុល្លារ ។ លោក អះអាងថា លោក​មិន​ចង់​មានរឿង​វែងឆ្ងាយ​ទេ បើ​លោក​បានទទួល​សំណង លោក​នឹង​ដក​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​និង​តុលាការ ចាត់ការ​យ៉ាងណា​នោះ គឺ ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​ច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×