Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បន្ត​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ ដែល​សង្ស័យ​ដឹកឈើ​ខុសច្បាប់​..

spot_img

​ខេត្តមណ្ឌលគិរី ​៖ សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ដើមខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា បាន​បន្ត​ចុះបង្ក្រាប​បទល្មើស​ឈើ ដែល​បង្ក្រាប​មិនចេះ​អស់ ចាប់តាំងពី​ក្រុម​លេខាធិការដ្ឋាន​ស្រុក​កែវ​សីមា បង្កើតឡើង​តាំងពី​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ​២០១៩​មក​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែ​កម្ភៈ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​វាន​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ទៀត ដែល​គេ​សង្ស័យថា អ្នកដឹកឈើ​នោះ ជា​មុខសញ្ញា​ចាស់​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ចាប់តាំងពី​ក្រុម​លេខាធិការដ្ឋាន​ស្រុក​កែវ​សីមា បង្កើតឡើង គឺ មន្ត្រី​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បានធ្វើការ​បង្ក្រាប​បទ​ល្មើស​ឈើ​បានជា​ច្រើន​ករណី ប៉ុន្តែ​ជា​ករណី​តូចៗ ដែល​ប្រើប្រាស់​ម៉ូតូ​កែច្នៃ និង​មាន​រថយន្ត​តូចៗ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ទប់ស្កាត់បាន​ជា​បន្តបន្ទាប់​មកនេះ​៕ ​ដោយ​៖ ដែន សីមា​

spot_img
×