Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ភាគច្រើន សាទរ​រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​យុទ្ធនា​ការស្តារ​អូរ​ប្រឡាយ បញ្ចៀស​ជំនន់​ទឹកភ្លៀង​..

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅក្នុង​ក្រុងព្រះសីហនុ បាន​សាទរ ចំពោះ​សកម្មភាព របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បើក​យុទ្ធនា​ការស្តារ​អូរ​ប្រឡាយ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង ជន​លិច​ក្រុងព្រះសីហនុ នា​បណ្តា​ឆ្នាំ​ខាងមុខ​។​

​ការ​សាទ​នេះ បាន​កើតឡើង​ក្រោយពេល រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រើប្រាស់​គ្រឿងចក្រ ដើម្បី​វាយកម្ទេច​សំណង់​អត់​ច្បាប់​តូចធំ​ទាំងអស់ ដែល​ម្ចាស់​សង់ នៅលើ​ចំណី​អូរ​ប្រឡាយ បណ្តាល​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ នាំ​ឲ្យ​លិចលង់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ក្រុងព្រះសីហនុ នា​រដូវវស្សា​ចូលមក​ដល់​ម្តងៗ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅក្នុង​ក្រុងព្រះសីហនុ ជាពិសេស​ប្រជាពលរដ្ឋ ដែល​មានផ្ទះ​នៅក្នុង​តំបន់​ទំនាប បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ​, ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អរគុណ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បន្ត​ជួយ​គិតគូរ​ពី​ទុក្ខលំបាក ជូន​ប្រជាពលរដ្ឋ បន្ត​រហូតមក​ដល់ពេលនេះ​។​

​ព្រម​ជាមួយគ្នានេះ ពួកគាត់​ក៏បាន អរគុណ សន្តិភាព ក្រោម​ការដឹកនាំ របស់ សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ស្រុកទេស​មាន​សុខសន្តិភាព​សម្បូរ​សប្បាយ​។

​ងាក​មក ប្រជាពលរដ្ឋ រស់នៅក្នុង​ក្រុងព្រះសីហនុ ហើយ​មានផ្ទះ​នៅ​តំបន់​ទំនាប​ឯណោះ​វិញ រំពឹងថា រដូវវស្សា​ឆ្នាំក្រោយៗ​ទៀត ជំនន់​ទឹកភ្លៀង នឹង​លែង​លិចលង់​ផ្ទះសម្បែង របស់​ពួកគាត់​ទៀតហើយ​៕ ដោយ​៖ ដែន សីមា​

spot_img
×