Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤២ រយៈពេល​២​ថ្ងៃ​លទ្ធផល​នឹង​បញ្ជាក់​ក្នុង​សន្និទ្ធ​កាសែត​

spot_img

​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាសថា នឹងធ្វើ​សន្និសីទ​សារព័ត៌មាន ជុំវិញ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​ក្រោយ​បិទ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤២ រយៈពេល​២​ថ្ងៃ នា​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ របៀបវារៈ​នៃ​សន្និបាត​រយៈពេល​២​ថ្ងៃនេះ គឺ​បូកសរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​ក្នុង​ឆ្នាំ​២០២០​នេះ ព្រមទាំង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ដើម្បី​យកជ័យ​ជំនះ​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​២០២៣ ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤២ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រយៈពេល​២​ថ្ងៃ ពោល​គី​នៅ​ថ្ងៃទី​០១-០២ ខែកុម្ភៈ ឆ្នាំ​២០២០​។ សន្និបាត​នេះ​បានធ្វើ​ឡើង ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×