Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ជួប​ជាមួយ បងប្អូន អ្នករត់ម៉ូតូឌុប ម៉ូ​តូង​កង់​បី និង​រត់​តាក់ស៊ី​ជាង​៤​ពាន់​នាក់ នៅ​កោះ​ពេជ្រ​

spot_img

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែមករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលមាន​ដូចជា បងប្អូន​អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រត់​តាក់ស៊ី សរុប​ប្រមាណ​ជាង​៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា កម្ពុជា​យើង​ពិត​ជាមាន​មោទនភាព ចំពោះ​ការរីកចម្រើន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សូម​អរគុណ​ដល់​បងប្អូន​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​តាំងពី​យើង​នៅ​បាតដៃ​ទទេ តាំងពី​កំឡុង​ពេលដែល​កម្ពុជា​ធ្លាប់​ទទួល​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ខាងក្រៅ ហើយ​ស្រប​ពេលដែល​កម្ពុជា​មិនទាន់មាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ពេលនោះ​ហើយ​ដែល​កម្ពុជា​យើង​រស់​ពឹង​ផ្អែកទៅលើ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រហូតមកដល់​ពេលនេះ​។​

​បើតាម​សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់ថា “​ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ​ចំពោះ គំនិត​នៃ​ការផ្ដួចផ្ដើម​បង្កើត​នូវ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​ពី​តាខ្មៅ ទៅ​ព្រែក​ព្នៅ​។ នេះ​គឺជា​ការចូលរួម​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ផង នឹង​ទាក់ទាញ​ទេសចរណ៍​ផងដែរ ជាពិសេស​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រែក​ព្នៅ​។ ទន្ទឹមនឹងនេះ គឺ​បានបង្ហាញ​ពី​ការរីកចម្រើន​លើ​វិស័យ​គមនាគមន៍​តាមផ្លូវ​ទឹក ហើយ​វា​ជា​ចំណែក​មួយ​នៃ​ការរីកចម្រើន​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​យើង​ផងដែរ ដែល​នឹង​ផ្ដល់​ការងារ​ជាច្រើន​ថែមទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។ ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរ​ជាតិ និង​អន្តរជាតិ នឹង​រីករាយ​នៅក្នុង​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​នេះ​ជាមិនខាន​។​

អរគុណ​បងប្អូន​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​ស្ថេរភាព​សង្គម ហើយ​ប្អូន​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​យើង​ទាំងមូល​ផងដែរ​”​។​

​សូមបញ្ជាក់ថា បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​នឹង​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​នេះ រួមមាន​ថ្នាក់ដឹកនាំ​សមាគម ៣៨​នាក់ អ្នករត់​ម៉ូតូ​កង់​បី ២២៥០​នាក់ អ្នករត់ម៉ូតូឌុប ១៤៧៧​នាក់ អ្នករត់​តាក់ស៊ី ១២០​នាក់ រថយន្ត​ដឹក​កម្មករ ៦០​នាក់ រថយន្ត​ដឹកទំនិញ ៥០​នាក់ អាជីវករ​លក់ដូរ​តូចតាច ៤៤០​នាក់ និង​សេវា​កម្សាន្ត​ផ្សេងៗ ២៥០​នាក់​។​

​លោក អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​វិ​ជ្ជៈ បាន​ថ្លែងថា សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​របស់​លោក ឯ សុភា​ស់ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​សរុប​ប្រមាណ ១៧៦៨០​នាក់​។ បច្ចុប្បន្ន​សមាជិក ៨០០០​នាក់ បាន​ស្នើសុំ​ចុះបញ្ជី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហើយ ៤០០០​នាក់ បានទទួល​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​រួចរាល់​ហើយ​។ បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងនេះ អាច​រកចំណូលបាន​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ប្រមាណ ២៨០០០​រៀល ទៅ ៦០០០០​រៀល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×