Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូល ពិភពលោកឆ្នាំ២០២០

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុជា​ បានអញ្ជើញដឹកនាំគ​ណៈ​ប្រតិ​ភូកម្ពុ​ជាទៅចូ​លរួម​កិច្ចប្រជុំ​កំពូ​លពិភព​លោ​ក​ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាព​ស​កល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ​ម​នុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូ​រ៉េ​ ​(កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ​២​០២០។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រីនឹង​ត្រូវ​ជួបជា​មួ​យ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខា​​ងត្បូ​ង ដើម្បីពិភាក្សាលើកិច្ចស​ហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី ក៏ដូចជាបញ្ហាតំបន់ ​និង​អន្ត​រជាតិ និងជួបជាមួយនឹងថ្នាក់ដឹកនាំ​សំ​ខាន់ៗ​មួយចំ​នួ​នទៀត។ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសា​រអា​ហារថ្ងៃ​ត្រ​ង់​រៀប​ចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករ​ដ្ឋម​ន្ត្រីកូរ៉េ​ខាង​ត្បូងផ​​ងដែរ។

ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ ស​ម្តេចតេជោនាយករដ្ឋ​ម​ន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរ​ក​ថា​គន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំ​ពូ​លស្តី​ពី​ “សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុ​ស្ស” រួមជាមួយនឹងឥស្សរ​ជ​នបរ​ទេសមួ​យចំ​នួ​នទៀ​ត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោ​ក​២​០២០ នៃអង្គការសហព័ន្ធសន្តិ​ភា​ព​ស​ក​ល។

សម្ដេចហ៊ុនសែន បានថ្លែងថា នៅក្នុងឱកាសនេះដែរ ខ្ញុំនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េ​ខា​ងត្បូង និងនាយករដ្ឋមន្រ្តី ​ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូ​ប​ទៀ​ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រ​តិ​បត្តិ​ការទ្វេ​ភាគី​ក​ម្ពុ​ជាកូរ៉េ ឲ្យកាន់តែ​ល្អប្រសើ​រ​ឡើង។ កិច្ចប្រជុំនេះក៏នឹងជួយជួយ​ស​ម្រួល​ ដល់ការរស់នៅនិងល​ក្ខខណ្ឌការ​ងារ​រប​ស់កូន​ក្មួយ​នៅកូរ៉េឲ្យបានល្អ​ប្រសើរ​ឡើ​ង​ថែ​ម​ទៀត។

សម្តេចតេជោ បានបញ្ជាក់ថា តាមពិតខ្ញុំត្រូវទៅ​កូ​រ៉េ​ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំអា​ស៊ា​ន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ក៏ប៉ុន្តែពេលនោះត្រូវអាក់ខានដោយសា​រ​តែម្តា​យក្មេ​កខ្ញុំ​ស្ថិតក្នុង​សភា​ពស​ង្រ្គោះ​ប​ន្ទា​ន់។ ប៉ុន្តែលើកនេះសង្ឃឹមថានឹ​ង​បា​នជួប​បងប្អូ​ន​កូ​នក្មួយ ដែលកំពុងរស់នៅនិងធ្វើកា​រ​នៅក្នុង​ប្រទេស​កូរ៉េ​មិ​ន​ខាន​៕ ដោយ៖កូឡាប

spot_img
×