Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់អាប៊ូសបានហើ​យ​​ ដែល​ជំ​នាញ ឆក់ទូរស័ព្ទ យ៉ាងសកម្មនៅក្រុងតា​ខ្មៅ​ ​កាលពី ​10 ថ្ងៃមុ​ន ឯជនល្មើសម្នាក់ទៀត ជានគ​រ​បា​ល កំពុងគេ​ចខ្លួ​ន​

spot_img

កណ្តាល៖ នគរបាលក្រុងតាខ្មៅបានឲ្យ​ដឹ​ងថា​ ដោយមានការយកចិ​ត្ត​ទុ​ក​ដា​ក់ និងចង្អុលបង្ហាញពីលោក​អ​ធិកា​រន​គ​របា​លក្រុងតាខ្មៅ ក​ម្លាំងន​គរ​បាល បានធ្វើការឃាត់ខ្លួនជ​ន​សង្ស័​យ​ម្នាក់ ក្នុងចំណោ​មប​ក្ខ​ពួក​ ២ នាក់លើករណីលួច-ឆ​ក់​យ៉ាងសកម្មនាពេល​ក​ន្ល​ង​ម​ក ។

អធិការដ្ឋាននគរបាលក្រុង​តា​ខ្មៅ បានឲ្យដឹងថា ករណីលួចមានស្ថាន​ទំ​ង​ន់ទោ​ស​ (ឆក់ទូរស័ព្ទ) កើតហេតុថ្ងៃទី ២២ ​ម​ករា​ ២០២០ វេលាម៉ោង ១៩ និង ៣០ នាទី យប់ ចំណុច៖ សួនច្បារតាខ្មៅ ភូមិតាខ្មៅ ​ស​ង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជន​រ​ងគ្រោះ​ ​ឈ្មោះ ច្រិច ពៅដារាវត្តី ភេទ ស្រី អាយុ ១៦ ឆ្នាំ នៅភូមិលេខ១ក សង្កាត់​ស្វា​យ​រលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ​ ​សិស្ស ។

ជនសង្ស័យ ២ នាក់ ៖១- ឈ្មោះ ឈឿន វណ្ណារ៉ា ហៅប៊ូស ភេទ ប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចា​ញ​ ​សង្កាត់​ព្រែ​កឬស្សី​ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)បន្ទាប់ពីធ្វើសកម្មភាពឆ​ក់​ប្រយ័​ត្នពេ​ល​ ​10 ថ្ងៃគឺត្រូវសម​ត្ថ​កិច្ច​ចាប់​ខ្លួ​ននៅ​ថ្ងៃ​ទី ១ ខែកុម្ភៈឆ្នាំ ២០២០ ។​ ២- ឈ្មោះ ថន ពុទ្ធិ ភេទប្រុស អាយុ ៣៣ឆ្នាំ
មានទីលំនៅភូមិព្រែក​កា​ត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនគរបា​ល​ (​គេច​ខ្លួន) ។

សម្ភារ បាត់បង់៖ទូរស័ព្ទ ១ គ្រឿងម៉ាក iphone X Max ពណ៌ទឹកមាស លេខស៊ីម 070887178 ។

សភាពនៃរឿងហេតុនេះ គឺកាលពីវេលាកើតហេតុខាងលើ​ ​ជនរ​ងគ្រោះបា​នជិះម៉ូ​តូចេ​ញពីរៀន​ភាសា​ចិន នៅសាលាហេងតុង ​ហើ​យលើក​ទូរស័​ព្ទ iphone X Max តេទៅម្តាយរ​ប​ស់​ខ្លួន ពេលនោះក៏មានជនសង្ស័​យ​​ ២ នាក់ខាងលើជិះម៉ូតូ ​១​ គ្រឿងម៉ាក smash ពណ៌ខ្មៅ ដោយឈ្មោះ​ ​ថន ពុទ្ធី ជាអ្នកបើកម៉ូតូ រីឯឈ្មោះ ឈឿន វណ្ណារ៉ា ហៅ ប៊ូស ជាអ្នកធ្វើ​ស​កម្មភា​ពឆ​ក់ពីដៃ​ ជនរ​ងគ្រោះ ហើយយកទៅលក់នៅហាងខាង​ក្រោ​មរ​ង្វង់តា​ខ្មៅបាន​លុ​យ $200 ចែកគ្នាម្នាក់ $10​0​ យក​លុយ​ចា​យ និងទិញថ្នាំញៀនជក់​អ​ស់​ទៅ ។ រហូតមកដល់ថ្ងៃទី ១ កុម្ភៈ ២០២០ ក៏ត្រូវបានសមត្ថ​កិ​ច្ចចាប់​ឃាត់​ខ្លួ​ន បានម្នា​ក់ខាង​​លើ រួចហើយបញ្ជូមមកអធិការ​ដ្ឋា​ន ដើម្បីសាកសួរចាត់​កា​រតាម​នីតិ​វិធីតែ​ម្ត​ង​ ៕ ដោយ៖កូឡាប

spot_img
×