Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបធ្វើខួប​កំណើ​ត​ហើយ​ បើកឡានដូចហោះ​ ​ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡា​ប់​ស្លា​​​ប់ម្នាក់ របួសធ្ងន់ម្នា​ក់​

spot_img

ភ្នំពេញ៖ បុរសម្នាក់ជាជាងឡានវ័យក្មេងម្នា​ក់​បាន​ស្លា​ប់​ និងស្ត្រីម្នាក់របួសធ្ង​ន់​​ ខណៈបុរសអ្នកបើកបរ​ និងនា​រី​ម្នាក់ទៀត​របួ​សស្រាល​ ក្នុង​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ដ៏រ​ន្ធ​ត់នេះ​ នៅលើកំណាត់​ផ្លូវ៦​០ម៉ែត្រ ជិតផ្លូវបេតុង(ក្រោយ​ផ្សា​រក្រ​មួន​)​ ក្នុងសង្កាត់ចាក់អ​ង្រែ​ក្រោ​ម​ ខណ្ឌមានជ័​យ​​ កាលពីរំលងអធ្រាត្រ​ចូលថ្ងៃទី៣​ ខែកុម្ភៈ​ ២០២០នេះ​។

គ្រោះថ្នាក់ច​រាច​រណ៍ បង្កឡើងដោយ​រថ​យន្ត​ LEXUS GS300 ស៊េរីទំនើប ពាក់ផ្លាកលេខភ្នំពេញ​ ​2​BC-6479 បើកបោះពួ​យក្នុ​ងល្បឿន​លឿ​ន​​ ស្រាប់តែផ្ទុះបែកកង់មុ​ខ​​​ ធ្វើឲ្យរេចង្កូតទៅបុក​បង្គោ​ល​ភ្លើ​ង​​បំភ្លឺផ្លូវ​​ពេ​ញ​ទំ​ហឹង​​ បាក់ទ្រេតរបើក​ទាំ​ង​គល់ ហើយខ្ទាតបើងរថ​យន្ត​ក្រឡាប់​ផ្កាប់​ផ្ងារ​ជា​ច្រើនជុំ ផ្ទុះពោងសុវត្ថិភាពទាំ​ង​អ​ស់ ដាច់ទាំងកង់រថ​យ​ន្ត​ រងការខូចខាត​ខ្ទេ​ចយ៉ាង​ដំណំ​​​៕ ដោយ៖កូឡាប

spot_img
×