Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុសកូរ៉ូណា៖ អ្នកស្លាប់កើ​ន​ដល់ ៣៦២នាក់ ខណៈការឆ្លងលើស ១​៧.០០​០ករណី

spot_img

ចំនួនអ្នកស្លាប់ដោយសារតែ​វី​រុសកូ​រ៉ូ​ណា បានកើនឡើងដ​ល់​ចំ​នួន ៣៦២នាក់ ខណៈដែលការឆ្លងមា​ន​ចំ​នួន ១៧.៣១៨ករណី។ ​

ក្នុងចំណោមអ្ន​ក​ស្លាប់ស​រុប មាន ៣៦១នាក់ស្លាប់នៅក្នុងប្រទេសចិន​ ​ខណៈដែលអ្នកជំងឺម្នាក់​ទៀ​តស្លា​ប់ នៅក្នុង​ប្រទេស​ហ្វីលីពីន។ នេះបើតាមអង្គការសុ​ខ​ភាព​ពិភព​លោ​ក​។

អ្នកស្លាប់ភាគច្រើនគឺ​ស្ថិ​តនៅ​ក្នុងទី​ក្រុង​វូ​ហាន ខេត្ត ហូបេ ដែលជាកន្លែ​ងផ្ទុះវីរុសមរណៈនេះ។​

ចំណែកអ្នកដែលជាសះ​ស្បើ​យពីវី​រុ​សនេះ មានចំនួន​ស​រុប ៤៨៧នាក់។

ចំ​នួនអ្នកស្លាប់ និង​ឆ្ល​ងមាន​ការ​កើន​ឡើងខ្លាំ​ងជា​រៀង​រា​ល់​ថ្ងៃ ដែលវាគឺជាការព្រួយបារម្ភសម្រា​ប់​ពិ​ភពលោ​កទាំ​ង​មូ​ល ​ហើយកាលពីពេលថ្មី​ៗ​នេះ​ អង្គការសុខភាពពិភពលោ​ក​ បានប្រកាសអាសន្នជាស​ក​លចំ​ពោះវីរុ​ស​មរណៈ​នេះ​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Johns Hopkins CSSE

spot_img
×