Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនព្រា​នព្រៃ​ម្នាក់​ ដាក់ពន្ធនាគារខេ​ត្ត​មណ្ឌ​លគិ​រី បាញ់សម្លា​ប់ សត្វស្វាកន្ទុយ​ស​

spot_img

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំ​បូ​ងខេត្ត​មណ្ឌ​ល​គិរី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចចេញដីកា​ឃុំ​ខ្លួន​បុរ​សម្នាក់ ដាក់ពន្ធនាគារខេត្ត​ ​ពាក់ព័ន្ធករណីបាញ់​ស​ត្វស្វា​កន្ទុ​យស​ ​ជាបទល្មើសធនធាន​ធ​ម្ម​ជាតិ​ថ្នាក់ទី​៣ តាមបញ្ញត្តិ ​នៃ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ​ ​និងបទកាន់កាប់អាវុធដោ​យ​ខុ​សច្បាប់​​ តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។ ​



បើតាមរបាយការ​ណ៍​រ​បស់ម​ន្ត្រីអ​នុរ​ក្សដែ​ន​ជម្រ​ក​ស​ត្វព្រៃកែ​វ​សីមា បានឲ្យដឹងថា ជនជា​ប់​ ចោ​ទឈ្មោះ​ លី ឯក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់​នៅ​ភូ​មិជើង​ឃ្លេ​ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានមន្ត្រី​ឧ​ទ្យានុ​រក្ស​ដែនជម្រ​កស​ត្វ​ព្រៃកែ​វ​សីមា ចាប់ឃាត់ខ្លួនបានជាមួយ​វ​ត្ថុតា​ងជា​ក់​ស្ដែង​ ​ពេលជននេះបាញ់សត្វស្វាក​ន្ទុ​យ​ស១ក្បា​លបណ្ដា​ល​ឲ្យងាប់ រួចដឹកតាមម៉ូតូ កាលពីថ្ងៃទី៣១ ខែមក​រា​ ឆ្នាំ​២០​២០ នៅត្រង់ចំណុចភ្នំស្រឡៅ ស្ថិ​ ​តក្នុង​ភូមិ​ពូហ្សាម ឃុំសែនមនោរម្យ ​ស្រុ​កអូរ​រាំង ខេត្តមណ្ឌល​គិ​រី​ ក្នុងដែនជម្រកសត្វ​ព្រៃ​កែ​វសី​មា​។

បច្ចុប្បន្នសត្វស្វាសពកន្ទុយសត្រូ​វ​បាន​​ដុ​តក​​​ម្ទេច រីឯវត្ថុតាង ម៉ូតូ១គ្រឿង និងអាវុធវែងកែច្នៃ ១ដើ​ម ត្រូ​វបានរក្សា​ទុ​​កបណ្ដោះអាសន្ននៅស្នាក់ការ​ដ​នជ​ម្រក​សត្វ​ព្រៃកែ​វ​សី​មា ចំណែកជនត្រូវចោទត្រូវបានតុលាការ​ ​ឃុំខ្លួន​ដាក់​ពន្ធនា​គា​រ​ខេត្ត៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×