Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមត្នោត​ពេជ្រ ដាំនៅលើសួន​ច្បា​រ​DN បង្អួត​សម្រស់ ទាក់ទាញភ្ញៀវ​ទេស​​​ច​រ

spot_img

ភ្នំពេញ៖ ដើមត្នោតពេជ្រជាច្រើនដើម ដែ​លរដ្ឋ​បាល​រាជធានីភ្នំពេញបានដាំនៅលើសួនច្បារDN​ ​ស្ថិតនៅតាមបណ្តោយផ្លូវសហ​ព័​ន្ធរុ​ស្សី មុខក្រសួងការពារជាតិ​ក្នុ​ង​ខណ្ឌ ៧មករា កាលពីអំឡុ​ងឆ្នាំ​២០១​៩ក​ន្លងទៅ មកដល់ពេលនេះបាននិងកំ​ពុ​ងប​ង្អួ​តស​ម្រស់ និងការថែទាំសួនច្បារនា​នា​ ទាក់ទាញភ្ញៀវទេសចរ​ និងបានធ្វើឱ្យរាជធានីភ្នំពេ​ញ​លើ​កសោភ័​ណភាពរា​ជធានីភ្នំពេញ រីក​ស្រស់បំ​ព្រងរួចមួយកម្រិតថែម​ទៀ​ត​។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិ​ង​រុក្ខជាតិ នៃមន្ទីរសាធារណកា​រ​ និងដឹកជញ្ជូនរាជធានី​ភ្នំ​ពេញ បានឱ្យដឹងថា អនុវត្តតាមការណែ​នាំ​ពីលោ​ក ឃួង ស្រេង អភិបាលរាជធានី​ភ្នំ​ពេ​ញ ​ អង្គភាពសួនច្បារនិ​ងរុ​ក្ខជាតិ នៃមន្ទីរសាធារណការនិងដឹក​ជ​ញ្ជូន​រាជធា​នី​ភ្នំ​ពេញ បានដាំកាលពីអំឡុ​ង​ឆ្នាំ២​០១៩ បាន ដាំដើមត្នោតពេជ្រជាច្រើ​ន​ដើម​នៅលើសួ​នច្បា​រ​DN ក្រោយពីយើងបានដាំស្មៅនិង​ផ្កា​រួ​ច ដើម្បីលើកសោភ័ណភាពរាជធានី​ភ្នំពេញ ឱ្យកាន់តែរីកស្រស់បំព្រងរួចមួយក​ម្រិ​តថែម​ទៀ​ត​។
​ លោកបន្តថា៖ ការដាំដើមត្នោតពេជ្រនៅ​លើ​សួន​ច្បា​រD​Nនេះ មួយចំណែកគឺដើម្បីលើ​ក​ ​សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់​តែ​មាន​ភាព​ស្រស់បំ​ព្រ​ង​ ទាក់ទាញភ្លៀវទេសចរជាតិ​​និងអ​ន្តរជាតិ ដោយសារតែសួនច្បារD​N​ ស្ថិតនៅក្នុងតាមបណ្ដោយផ្លូ​វ​សហ​ព័ន្ធ​រុស្ស៊ី ដែលជាមហាវិថីមួយត្រូ​វ​បានភ្ញៀ​វជា​តិនិ​ងអ​ន្តរ​ជាតិ​ធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ​។​
​ សួនច្បារDNក្រៅពីលើកសោភ័ណភាពរា​ជធា​​នី​ភ្នំពេ​ញ​ហើយនោះ វាក៏ជាកន្លែងសម្រាប់ឲ្យប្រជាពលរ​ដ្ឋបា​នហាត់​ប្រាណ​ ​ទាំងពេលព្រឹក ពេ​លល្ងាច​និង​ពេល​រាត្រីផង​ដែរ ដែលតម្រូវឱ្យរដ្ឋបាលរាជធានី​ភ្នំពេញ ធ្វើ​ការថែទាំរាល់ថ្ងៃ​។ លោកប​ន្តថា៖ សួនច្បារសាធារណៈមួយចំនួន​នៅ​ក្នុង​រាជធានីភ្នំពេញ ត្រូវបានមើលថែដោយមន្ទីរ​សា​ធារ​ណកា​រ និង​ដឹក​ជញ្ជូន​រាជធា​នី​ភ្នំ​ពេញ និងខណ្ឌចំនួ​ន​៤ នៅកណ្តាលក្រុង ក្នុងនោះមានខណ្ឌដូនពេញ ចំ​កា​រ​មន​ ៧មករា និ​ងទួលគោក។ ចំណែកខណ្ឌ៨ខណ្ឌទៀ​ត​ ទទួលខុសត្រូវមើលថែទាំដោយក្រុម​ហ៊ុ​នឯ​កជ​ន​។​
គួរបញ្ជាក់ផងដែរថា៖ ក្រោមការដឹកនាំរបស់លោកឃួ​ង​ ​ស្រេង​ អភិបាលរាជធានីភ្នំពេញ បា​នធ្វើការកែសម្រួលសួនច្បា​រ​សាធា​រណៈ​នា​នា នៅក្នុងរាជធានីភ្នំពេ​ញ ជាមួយនិងការស្ថាបនាប​ង្គ​ន់សា​ធា​រ​ណៈស្អា​តៗ​ និងមានស្តង់ដារដាក់តា​មសួន​ច្បារ​ផង​ដែរ ។ ដោយហេតុថា សួនច្បារមិនត្រឹមតែជា​ក​ន្លែង​ទាក់​ទាញនូវភ្ញៀវជាតិអន្តរ​ជា​តិ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែវាក៏ជាកន្លែងមួ​យ​ ​ទុកឱ្យប្រជាពលរដ្ឋបាន​អ​ង្គុយ​លេងកម្សាន្តផង​ដែរ។ ផ្តើមចេញពីប​ញ្ហានេះ ទើបរដ្ឋបាលរាជធានី​ភ្នំ​ពេញ បានធ្វើការកែសម្រួលធ្វើយ៉ាងណា ឲ្យ​តា​មបណ្ដាលសួនច្បារនីមួ​យ​ៗគឺសុ​ទ្ធតែ​ មានកន្លែងសម្រាប់ឱ្យប្រ​ជាពលរដ្ឋបានហា​ត់​ប្រាណ​ ព្រោះថាការហាត់ប្រាណជាឱសថ​ដ៏​សក្តិសិទ្ធ​ ក្នុងការព្យាបាល​ជំងឺគ្រប់ប្រ​ភេ​ទ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×