Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលនឹងបន្តប្តេជ្ញា​ចិ​ត្តក្នុ​​​ងកា​រពង្រឹ​ង​លទ្ធិប្រ​ជាធិ​បតេ​យ្យ នៅកម្ពុ​​ជា ​ឲ្យកា​ន់តែ​ល្អ​ប្រសើបន្ថែ​ម​ទៀ​ត

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី បានបញ្ជាក់ថា រាជរ​ដ្ឋា​ភិបា​លកម្ពុ​ជា គ្មានជម្រើសអ្វីក្រៅពីបន្ត​កា​រប្តេ​ជ្ញា​ចិត្ត ក្នុងការពង្រឹងលទ្ធិប្រ​ជា​ធិបតេ​យ្យ​ នីតិរដ្ឋ និងលំហរនយោបាយតាម​រ​យៈការ​បើក​ចំហ និងពិគ្រោះយោបល់ជាមួយតួអង្គពា​ក់​ព័ន្ធ​នានានៅ​ក្នុង​សង្គម ។ សម្តេចថា គិតត្រឹមឆ្នាំ២០​១​៩ មានសមាគម និងអង្គការមិនមែ​ន​រដ្ឋាភិ​បាល​ក្នុ​ងស្រុក តម្កល់សំណុំឯកសារ ​និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ​ចំ​នួន ៥.៥៦៤ ក្នុងនោះ សមាគម ២.២៤៨ និងអង្គការមិនមែន​រ​ដ្ឋាភិ​បាល ៣.៣១៦។

ក្នុងវេទិកាលើកទី៤ ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គម​ស៊ី​វិល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស​ ខេង បានថ្លែងថា អង្គការសង្គម ស៊ីវិលក៏បានចូល​រួ​មធ្វើ​សក​ម្មភា​ព ក្នុងវិស័យកំណែទម្រង់នា​នា​រប​ស់រ​ដ្ឋ ដូចជាការលើកកម្ពស់អភិបា​ល​កិច្ចល្អ​សិទ្ធិ​ម​នុស្ស ប្រព័ន្ធយុត្តិធម៌​ ការអប់រំ សុខភាព ធនធានធម្មជាតិ ​និ​ងបរិ​ស្ថាន​ជាដើ​ម។

សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា ​គិតត្រឹមដំណា​ច់​ខែធ្នូ ឆ្នាំ២០១៩នេះ មានសមាគម និងអង្គ​ការ​មិនមែ​នរ​ដ្ឋាភិបាល​ក្នុ​ងស្រុក​ដែល​បាន​តម្កល់​សំណុំ​ឯក​សារ និងចុះបញ្ជីចំនួនសរុប៥.​៥៦៤ ក្នុងនោះសមាគមចំនួន​ ​២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបា​ល​ចំនួ​ន ៣.៣១៦។

សម្ដេចក្រឡាហោម ស ខេង បន្ដថា បន្ទាប់ពីច្បាប់ស្តីពីសមាគម និ​ងអង្គ​ការ​មិនមែ​នរ​ដ្ឋាភិបាល ត្រូវចូលជាធរមាន ស​មា​គម​ និងអង្គការមិនមែនរដ្ឋាភិបា​ល​ក្នុង​ស្រុក មានចំនួនសរុប៩៦៦​ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ​ ​ស្របតាមច្បាប់ស្តីពីស​មា​គ​ម និងអង្គការមិនមែនរ​ដ្ឋា​ភិបាល ក្នុងនោះសមាគមចំនួន​៤​៧១ និងអង្គការមិនមែនរដ្ឋាភិ​បា​លចំ​នួ​ន៤​៩៥។

ដោយឡែក នៅក្នុងឆ្នាំ២០១៩នេះ សមាគម​ និ​ងអង្គការមិនមែនរដ្ឋាភិ​បា​លចំនួន៣៨ ត្រូវបានលុបឈ្មោះចេញពីបញ្ជី​ ​តា​មសំណើ​របស់​សាមី​សមា​គម និងអង្គការមិនមែនរដ្ឋា​ភិ​បាល ស្របតាមបទប្បញ្ញ​ត្តិ​ នៃច្បាប់ស្តីពីសមាគម និងអង្គ​កា​រមិ​នមែ​នរ​ដ្ឋាភិ​បាល។ ទោះបីជាយ៉ាងនេះក្តី​ ​ក៏ចំនួននៃការបង្កើតស​មា​គម​ និងអង្គការមិនមែនរ​ដ្ឋា​ភិបា​ល ក្នុងស្រុកថ្មីប្រចាំខែនីមួយ​ៗ​មិនមា​នកា​រថ​យ​ចុះឡើយ ដែលជាមធ្យមក្នុងមួយខែមា​ន​សមា​គ​ម និងអង្គការមិនមែនរដ្ឋា​ភិ​បាល ក្នុងស្រុកដែលត្រូវបានចុះបញ្ជីនៅក្រ​សួ​ងម​ហា​ផ្ទៃ ប្រហែលចំនួន២០​។​

លើសពីនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញជាទូ​ទៅ​ថា ការធ្វើសកម្មភាពរបស់អង្គ​ការស​ង្គម​ស៊ីវិ​ល នៅតាមមូលដ្ឋា​ន​ មានភាពល្អប្រសើរជាធ​ម្ម​តា ដោយមិនមានការរឹត​ត្បិ​តនោះឡើ​យ​។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ហា​ក់មាន​ការ​យល់​ដឹង​ច្រើ​ន និងផ្ដល់កិច្ចសហការ​កា​ន់តែ​ច្រើន​ឡើងជាមួ​យ​ស​មាគម និងអង្គការមិនមែនរដ្ឋា​ភិ​បា​ល និងសហគមន៍នានានៅមូល​ដ្ឋា​ន​។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម នាយករ​ដ្ឋ​មន្រ្តី​ស្តីទី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្មា​​នជម្រើ​សអ្វីក្រៅ​ពី​ប​ន្តកា​រប្តេ​ជ្ញា​ចិ​ត្ត ក្នុងការពង្រឹងល​ទ្ធិ​ប្រជា​ធិប​តេយ្យ នីតិរដ្ឋ និងលំហរនយោបាយតាម​រ​យៈកា​របើ​ក​ចំ​ហ និងពិគ្រោះយោបល់ជាមួយ​​តួអង្គ​ពាក់​ព័ន្ធនា​នា នៅក្នុងសង្គម ក្នុងដំណើរការដឹកនាំគ្រប់​គ្រ​ង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គ​ម​ឲ្យកា​ន់តែល្អ​ប្រសើ​រប​ន្ថែម​ទៀ​តនោះឡើ​យ​៕ដោយ៖កូឡាប

spot_img
×