Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយករដ្ឋមន្រ្តីស្តីទី ស្នើអង្គ​ការសង្គមស៊ីវិល ត្រូ​វ​ផ្ដល់​ព័ត៌មា​​ន​ឲ្យគ្នា​​ទៅ​វិ​​ញ​ទៅ​​មក ខណៈអង្គ​ការ​ស​ង្គមស៊ីវិលមួយចំនួន គឺជាចេតនាមិនល្អជាមួយរាជរដ្ឋា​ភិ​បាល

spot_img

ភ្នំពេញ៖ ក្នុងវេទិកា ស្ដីពី ភាពជាដៃគូរវាង​រា​ជរដ្ឋា​ភិបាល និងអង្គការសង្គមស៊ីវិល ស​ម្ដេ​ច​ ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងថា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានទទួលសេច​ក្តី​រាយកា​រណ៍​២​ករណី ពាក់ព័ន្ធការសួរនាំពីអាជ្ញា​ធ​រមូ​លដ្ឋាន នៅខេត្តបាត់ដំបង ដែ​លអាជ្ញាធរឃុំ ពុំចេញលិខិតបញ្ជាក់ អា​ស​យដ្ឋា​ន ទីស្នាក់ការរបស់អង្គកា​រ​ និងខេត្តបន្ទាយមានជ័យ​ ​អាជ្ញាធរស្រុកតម្រូវឲ្យអង្គកា​រ​ដាក់ លិខិតស្នើសុំធ្វើសកម្មភា​ព​ ដែលករណីនេះ គឺផ្ទុយទៅនឹងគោលការណ៍ណែនាំ របស់ក្រសួង​ ​។

 

នៅពេលដែល​អ្នក​សារព័​ត៌មាន​ចោទ​សួរ​ទៅសម្តេចនាយករដ្ឋ​ម​ន្រ្តី​ស្តីទី ពាក់ព័ន្ធថាអាជ្ញាធរកម្ពុ​ជា​មាន​ការរឹ​តត្បិត​ទៅលើ​ការជួ​បជុំ និងសិទ្ធិប្រជាពលរ​ដ្ឋ​ក្នុង​ការប​ញ្ចេញ​មតិ និងការតវ៉ាផ្សេងៗ​ កាលពីឆ្នាំ២០០១៩កន្លង​ទៅ​នោះ ? សម្តេច បានបញ្ជាក់ថា “ខ្ញុំ​ដូចជាមិនដឹងថានៅ​ក​ន្លែង​មាន ខ្ញុំចង់ដឹងព័ត៌​មា​ននេះ​ថាឲ្យវាជាក់លាក់ថានៅ​ក​ន្លែង​ណា ខ្ញុំបានបញ្ជាក់ហើយថា​ ​សូមឲ្យមានព័ត៌មានជាក់​លា​ក់ ហើយនៅពេលមានព័ត៌​មា​នហើ​យ យើងមានដៃគូដើម្បីជ​ជែ​ក ដោះស្រាយបញ្ហា ​គឺ​គាត់មិនព្រមយកបញ្ហាមក​ដា​ក់លើ​តុដោះស្រា​យនោះ​ទេ​ គឺគាត់ទៅបំផ្លោងព័ត៌​មា​ន គឺខ្ញុំគិតថាព័ត៌មា​ន​នេះ គឺជាព័ត៌មានមិនពិ​ត​”។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការផ្សព្វផ្សាយព័ត៌មាន រប​ស់អង្គ​ការ​ស​ង្គមស៊ីវិលមួយចំនួន គឺជាចេតនាមិនល្អជាមួយរាជរដ្ឋា​ភិ​បាល​ ផ្ទុយពីអ្វីដែលជាការប្ដេជ្ញាចិត្តរ​ប​ស់រាជ​រ​ដ្ឋាភិបាល ដែលចាត់ទុកថា ​អង្គការ​ស​ង្គ​មស៊ីវិល ​ជាដៃគូ​ដ៏ល្អ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ​ខ្ញុំស្នើថាព័ត៌មានកុំលាក់ ឧបមាថា ​លូ​វមាន​បញ្ហានៅ​ក​ន្លែងណា ព្រោះបើមិនចឹងយើងមិនដឹង ​ដោះ​ស្រាយយ៉ាងមិចស្រាប់តែគាត់យកម​ក​បំផ្ទុះ​ព័ត៌​មានថា ឆ្នាំនេះមានប៉ុន្មានរយករ​ណី​ ដែលអាជ្ញាធរគៀបស​ង្ក​ត់ គំរាមកំហែង ហើយសួរថានៅណាព័ត៌មានឲ្យគា​ត់​ផ្ដល់​ព័ត៌មាន​ជាក់លា​ក់មក គាត់អត់ហ៊ានផ្ដល់ទេ​ ចឹងបានន័យថាគាត់បំប៉ោងព័ត៌​មា​ន​ ខ្ញុំអាចនិយាយចឹង។​ ប្រសិនបើមានករណីវិ​វា​ទកើត​ឡើងមូ​លដ្ឋា​នរវាង​អ​ង្គ​កា​រស​ង្គមស៊ីវិល និងអាជ្ញាធរ តែអង្គការសង្គមស៊ីវិល បូកសរុបយកទៅផ្ស​ព្វផ្សាយ តែបែរជាមិនផ្ដល់ព័ត៌មានមក​ស​មត្ថកិ​ច្ចទៅ​វិញ។ ចំណុចនេះប្រៀបបានដូចជាអង្គ​កា​រ​សង្គ​មស៊ីវិល លាក់បាំងព័ត៌មាន​ ដូច្នេះទំនាក់ទំនងរវា​ង​រដ្ឋា​ភិបា​ល និងអង្គការសង្គម​ស៊ីវិលមិ​នមាន​តម្លា​ភាព ផ្ទុយពីការកសាងភាព​ជា​ដៃគូ​ តែជាការមើលបំណាំ។​

ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងមហាផ្ទៃ ទទួលបាននូវសេចក្ដីរាយកា​រ​ណ៍ចំ​នួន ២ករណី​ប៉ុណ្ណោះ ដែលពាក់ព័ន្ធនឹងកា​រ​សួរនាំពី អាជ្ញាធរមូលដ្ឋាន គឺនៅខេត្តបាត់ដំបង ​ដែ​លអាជ្ញា​ធរឃុំ​ពុំចេ​ញលិ​ខិតប​ញ្ជាក់​អាសយ​ដ្ឋានទី​ស្នាក់​រ​ប​ស់អង្គការ និងខេត្តបន្ទាយមានជ័​យ ដែលអាជ្ញាធរស្រុក​ ​បានតម្រូវឲ្យអង្គការដាក់លិ​ខិ​តស្នើ​សុំក្នុ​ងកា​រធ្វើស​កម្ម​ភាពរ​ប​ស់ខ្លួន ដែលករណី​នេះ​ គឺផ្ទុយទៅនឹងគោលការណ៍​ណែ​នាំរ​បស់​ក្រសួង​មហា​ផ្ទៃ។ ចំពោះករណីទាំងពីរ​នេះ ក្រុមការងារអន្ដរក្រសួ​ង​ក៏បា​នធ្វើកា​រទំ​នាក់ទំ​នង​ដោ​យ​ផ្ទាល់ ទៅរដ្ឋបាលខេត្តទាំ​ង​ពីរ ដើម្បីជួយសម្របស​ម្រួ​ល និងដោះស្រាយបញ្ហាដែលកើត​ឡើ​ងនោះ​បាន​រួចរា​ល់​ផងដែរ។ រាជរដ្ឋាភិបា​ល​កម្ពុជា នៅតែមានការប្ដេជ្ញា​ ​ចិត្តយ៉ាងមុ​ត​មាំ ក្នុងការបន្ដលើកកម្ពស់កិច្ចសហ​ប្រ​តិប​ត្តិការ​ក្នុង​ភាពជា​ដៃ​គូយ៉ាង​ពិ​តប្រាកដ ជាមួយអង្គការសង្គម​ស៊ីវិលក្នុងការរួមចំណែកអ​ភិ​វឌ្ឍ​សេ​ដ្ឋកិច្ច នៅតាមមូលដ្ឋាន។​

រាជរដ្ឋាភិបាលស្វាគមន៍នូវអ្វី​ដែ​លអ​ង្គកា​រសង្គ​មស៊ីវិលលើកឡើង ព្រោះក្រសួងមានយន្ដការអចិ​ន្ដ្រៃ​យ៍ ដើម្បីដោះស្រាយបញ្ហានានា ហើយក៏​មា​នយន្ដ​ការជា​វេទិ​កាសាធា​រ​ណៈ នៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិទៀតផង ​ប៉ុ​ន្ដែបើអង្គការសង្គម​ស៊ីវិល លាក់បាំងព័ត៌មា​ន​ មិនដឹងដោះស្រាយយ៉ាងមិច​នោះ​ទេ​។

សម្ដេចបន្ដថា ចំពោះករណីទាំង២នេះ ក្រុមការងារអន្តរក្រសួង ក៏បានធ្វើការទំនាក់ទំនង ដោយផ្ទាល់ទៅរដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតឡើងនោះ បានរួចរាល់ផងដែរ ។ សម្ដេចថា ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការបន្តលើកកម្ពស់កិច្ច សហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយអង្គការ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ។

សម្ដេចមានប្រសាសន៍ថា “កន្លងទៅអង្គការសង្គមស៊ីវិលខ្លះ ក៏បានលើកឡើងមិនមែន២ទេ គឺច្រើនករណីរហូតដល់រាប់រាយក​រ​ណី ។ ចំណុចនេះ យើងខ្ញុំមិនបដិសេធទេ ​ប៉ុ​ន្តែយើង​ខ្ញុំមា​នចម្ងល់ថា ហេតុអ្វីបើមានករណី​បែ​ប​នេះហើ​យ គាត់បូកសរុបយកទៅ​ផ្ស​ព្វផ្សា​យ តែគាត់មិនបានផ្ដល់ព័ត៌​មាន មកឲ្យសមត្ថកិច្ចរបស់​រា​ជរដ្ឋា​ភិ​បាល ។ ចឹងប្រៀបដូចគាត់លាក់​ព័​ត៌មាន អីចឹងទំនាក់ទនងរប​ស់​យើ​ង មិនតម្លាភាព វាមិនមែនកសាងជាភាពដៃ​គូ​” ។

សម្ដេច ស ខេង ថា រាល់ការដោះស្រាយជាមួយអង្គ​កា​រស​ង្គមស៊ីវិល ជាពិសេសក្រសួងក៏បានរៀបចំវេ​ទិ​កាសា​ធារណៈ​នៅថ្នា​ក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីដោះស្រាយ​បញ្ហា​នានា ។ ជាងនេះទៅ សម្ដេចស្នើអង្គការត្រូ​វ​ផ្ដល់​ព័ត៌មា​នឲ្យគ្នា​ទៅ​វិ​ញទៅ​មក ព្រោះរាជរដ្ឋាភិបាល​ ចាត់ទុកអង្គការជាពីរ​ប្រ​ភេទ​រួ​មមា​ន តស៊ូមតិ និងទី ចូលរួមអភិវឌ្ឍន៍គាំទ្រកម្ម​វិ​ធីគោ​លនយោបា​យ​រាជ​រដ្ឋា​ភិ​បា​ល ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×