Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិន បាន​ស​ង្កត់ធ្ង​ន់​ថា ជំងឺរលាកផ្លូវដង្ហើម​កូ​រ៉ូ​ណា អាចទប់ស្កាត់បាន​ អាចគ្រប់គ្រង​បាន អាចព្យាបាល​បា​ន

spot_img

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្សាយព័ត៌មានថា នាថ្ងៃទី២ ខែកុម្ភៈ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំ​ក​ម្ពុជា អញ្ជើញមានបទសម្ភាសន៍ជា​មួ​យសា​រព័ត៌​មានសំ​ខាន់​ៗក្នុងប្រ​ទេស​ក​ម្ពុជា ស្តីពីស្ថានភាពបច្ចុប្បន្ននៃជំងឺរ​លាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រ​ភេ​ទថ្មី និ​ងវិធានការទប់ស្កាត់គ្រប់គ្រង​ជំងឺប្រភេទនេះនៃភាគីចិន ​និងព្រមទាំងសំណួរចម្លើយផ្សេ​ងទៀត។

លោកឯកអគ្គរដ្ឋទូតចិនមា​ន​ប្រសាសន៍ថា ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូ​ណា​ប្រភេទថ្មីបានកើតឡើង​ បក្សកុម្មុយ​នី​ស្ត និងរដ្ឋាភិបាលចិន​បា​នចាត់វិធានការទប់​ស្កាត់ និងគ្រប់គ្រងយ៉ាងឆាប់រហ័ស​ប្រ​កប​ដោយភា​ពគ្រប់​ជ្រុង​ជ្រោយ និងតឹងរ៉ឹងបំផុត ហើយក៏ទទួលបានសមិទ្ធផ​ល​ប្រក​បដោយ​ប្រសិ​ទ្ធភាព និងការទទួលស្គា​ល់ ព្រមទាំងការកោតសរសើរយ៉ា​ង​ច្រើន ពីអង្គការសុខភាព​ពិ​ភព​លោក និងបណ្តាសង្គមលើឆាកអន្តរជា​តិ​ផង​ដែរ​។​ ភាគីចិននៅតែបន្តរក្សាកិច្ចស​ម្រ​បស​ម្រួល ទំនាក់ទំនងយ៉ាង​ស្អិ​ត​ល្មួតជាមួយក្រសួងសុខាភិបាលក​ម្ពុ​ជា ​ដើម្បីស្វែងរកយ៉ាងទា​ន់​ពេល​វេលា និងបំបែកព្យាបាលក្រោយពីពិនិ​ត្យ​ឃើញ​មានកា​រផ្ទុ​កនូ​វ​ប្រ​ភេ​ទជំងឺនេះ នៅក្នុងប្រទេសកម្ពុ​ជា​ នឹងបន្តការប្រកាន់ភ្ជាប់​នូ​វឥរិ​យាប​ថបើក​ចំហ តម្លាភាព និងទំនួលខុសត្រូវដើម្បីព​ង្រឹ​ងកិ​ច្ចស​ហប្រតិ​ប​ត្តិការ ប្រឆាំងនឹង​ជំងឺវីរុសនេះ ជាមួយប្រទេសដែលពា​ក់​ព័ន្ធ​ រួមបញ្ចូលទាំងប្រទេស​ក​ម្ពុជា​ផ​ងដែ​រ។

លោកមានប្រសាសន៍ថា ​មានតែវាយោបក់បោកខ្លាំងទើ​ប​អាច​ដឹង​ពីភាព​ស៊ូទ្រាំ​នៃស្មៅ​ ​មានតែក្នុងកាលៈទេសៈ​នៃកា​រលំ​បាកទើបស្គាល់ពីមិត្តភក្តិពិតប្រា​ក​ដ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្មីៗនេះបានថ្លែ​ង​មតិ​តាមរ​យៈទូរទស្សន៍ទូទាំ​ង​ប្រ​ទេសថា រាជរដ្ឋាភិបាល និងប្រ​ជា​ជនក​ម្ពុជា នឹងឈរយ៉ាងមុតមាំជា​មួ​យរដ្ឋា​ភិបាល និងប្រជាជនចិន ​ដើម្បីចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹង​ជំងឺវីរុសប្រភេទថ្មី​នេះ​ និងឆ្លងទុក្ខលំបាកនេះ​ជា​មួយ​គ្នា។ នេះបានបង្ហាញពីប្រទេ​ស​ក​ម្ពុជាជា “មិត្តដែកថែប” នៃប្រទេសចិនយ៉ាងពិតប្រា​ក​ដមែ​ន​ ​និងពិតជាសហគមន៍ជោគវាស​នា​រួម​ដែល “ដកដង្ហើមរួមរួ​ម​គ្នា និងរួមសុខរួ​ម​ទុក្ខជា​មួយ​គ្នា​” យ៉ាងពិ​តប្រា​ក​ដ។​

លោក ឯកអគ្គរដ្ឋទូតចិនបាន​ស​ង្កត់ធ្ង​ន់​ថា ជំងឺរលាកផ្លូវដង្ហើមកូ​រ៉ូ​ណា អាចទប់ស្កាត់បាន​ អាចគ្រប់គ្រង​បាន អាចព្យាបាល​បា​ន។ យើងជឿជាក់ថា ស្ថិតនៅក្រោមការ​ដឹ​កនាំដ៏​មុះមុត​នៃ​មជ្ឈិម​បក្ស​កុម្មុយ​នី​ស្តចិន ដែលមានឯកឧត្ត​ម ប្រធានាធិបតីចិន ​Xi Jinpingជាស្នូល ការ​សាមគ្គី​រួម​គ្នារប​ស់​ប្រជាជន​ចិន​ទាំង​កម្លាំង​កាយ ​និងចិត្ត ប្រាកដជាអាចប្រយុទ្ធប្រឆាំងជាមួ​យ​នឹង​ស្ថាន​ភាព​ជំងឺមួយនេះ ប្រកបដោយភាពជោ​គ​ជ័យក្នុ​ងពេ​លឆាប់​ៗ​នេះ ដែលធ្វើឲ្យប្រជាពល​រ​ដ្ឋ​ និងពិភពលោកមានទំនុ​ច​ចិ​ត្ត។

គ្រប់ស្រទាប់វណ្ណៈក្នុងប្រទេ​ស​កម្ពុជា បានវាយតម្លៃខ្ពស់ចំ​ពោះ​វិធា​នកា​​​រទប់​ស្កាត់រ​ប​ស់ភាគីចិន ហើយបានសរសើ​រ​ថា បទសម្ភាសន៍របស់លោកឯក​អ​គ្គរ​ដ្ឋទូត​ចិនប្រ​ចាំ​កម្ពុជា ប្រកបដោយខ្លឹមសារសំខាន់ៗ​ស​ម្រាប់​ការស្វែងយល់ពីស្ថានភាពជំងឺវីរុស និងកិច្ចពង្រឹងលើការ​ទ​ប់​ស្កាត់ ជូនដល់ភាគីក​ម្ពុ​ជា។ កម្ពុជាមានជំនឿចិត្តយ៉ាងមុតមាំ​លើ​ភាគី​ចិន និងបានជូនពរប្រទេសចិ​ន​យក​ជម្នះ លើស្ថានភាពជំងឺវីរុសនេះ ដោយជោគជ័យក្នុងពេលឆាប់ៗនេះ៕ដោយ៖កូឡាប

spot_img
×