Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ជិតដល់ថ្ងៃ​ឡើ​ងតុ​លាការ​ផ្តិត​មេ​ដៃ លែងលះ​ជាមួយ​ប្រ​​ពន្ធ លោតពីលើផ្ទះជាន់ទី២ស្លាប់​

spot_img

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្ត​លោ​តពីលើ​ផ្ទះជា​ន់​ទី២ សម្លា​ប់ខ្លួន ខណៈពេលដែលជិតដល់ថ្ងៃ​ឡើ​ងតុ​លាការផ្តិត​មេដៃ លែងលះ​ជាមួយ​ប្រ​ពន្ធ ហេតុការណ៍នេះ ប​ង្កឱ្យមានការ​ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង ៣០នាទីទៀបភ្លឺថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២០ ស្ថិតនៅទីតាំងសិប្បកម្មនំប៉័ង ទី ចាន់ថា ក្នុងភូមិដើមអំពិល១ ​សង្កាត់ច្បា​រអំ​ពៅទី១ ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះមានឈ្មោះពេជ្រ​ ​ គឹមហុង អាយុ៣២ ឆ្នាំមុខរបរបុគ្គលិកលក់នំ​ប៉័ង​ ស្នា​ក់នៅទីតាំងកន្លែង​កើ​តហេតុ និងមានស្រុកកំណើតនៅភូ​មិ​អង្គ ស្រុកបរិបូណ៌​ ខេត្តកំ​ពង់ឆ្នាំង។

បើតាមសម្ដីពីបុ​រ​សឈ្មោះ​សៅ ជា អាយុ៣២ ឆ្នាំជាបុគ្គលិករួមអាជីពជា​មួ​យគ្នា បា​នប្រាប់សមត្ថកិច្ច​ឱ្យ​ដឹងថា ជនរងគ្រោះបានលែង​ជាមួ​យប្រ​ពន្ធ អស់រយៈពេលជាយូរ​ម​ក​ហើយ តែមិនទាន់បានផ្ដិ​ត​មេដៃនៅ​ឡើយ​ទេ​ ហើយនិងជិតដល់ថ្ងៃ​ឡើ​ងតុ​លាការ ផ្តិតមេដៃលែងលះជាមួយ​ប្រ​ពន្ធ ដោយសារតែពេលការ​បា​នចុះ​អត្រា​ស៊ីវិ​ល ទើបត្រូវឡើងតុ​លា​ការ​ ។

ប្រភពព័ត៌មា​ន​បានប​ន្តទៀត​ថា កាលពីថ្ងៃចូលឆ្នាំចិន​ ថៅកែសិប្បកម្មនំប៉័ងបា​ន​ឲ្យបុគ្គ​លិក​កម្ម​ករ សម្រាកទៅលេងស្រុកកំ​ណើ​ត ​ពេលនោះជនរងគ្រោះបាន​ទៅដ​ល់ស្រុ​កកំណើ​ត ហើយក៏​បាន​ហូប​ចុកផឹ​កស៊ី​ស្រវឹ​ង បានទៅឱបប្រព​ន្ធពី​ក្រោយ​ រួចប្រពន្ធបាន​ផ្ទះមួ​យកំ​ផ្លៀង ហើយប្រាប់ថាយើងបានលែង​លះគ្នា​ហើយ​កុំ​មក​ស្និទ្ធ​ស្នាលពេ​ក​

ពេលដែលបុរស​ជា​ជនរ​ងគ្រោះ បានឡើងមកភ្នំ​ពេញ​ធ្វើកា​រវិញ គឺមានអារ​ម្មណ៍ខុសប្លែកពី​ធ​ម្មតា​ រហូតដល់ថ្ងៃកើតហេតុជ​ន​រងគ្រោះ បានសម្រេចចិត្តលោត​ពី​លើផ្ទះជា​ន់ទី​២ ម្ដងហើយកាលពីប៉ុន្មា​នថ្ងៃ​មុន តែត្រូវក្រុមកម្មករឃើ​ញ​ទាន់ក៏​ចាប់​ទា​ន់ លុះដល់ម៉ោងកើតហេតុស្រា​ប់​តែជន​រង​គ្រោះ បានសម្រេចចិត្តលោតពីលើ​ផ្ទះ​ម្ដង​ទៀត ពេលដែលពេលនោះអ្នកដែល​ធ្វើកា​រ​ជាមួ​យគ្នា បានឃើញហើយក៏បានដឹ​ក​ជ​នរ​ងគ្រោះ មកមន្ទីរពេទ្យបង្អែ​ក​មាន​ជ័យ​ តែដោយស្ថានភាពធ្ងន់​ធ្ង​រពេក លោកគ្រូពេទ្យបាន​បញ្ជូ​នប​ន្តទៅស​ង្គ្រោះ​នៅម​ន្ទីរ​ពេទ្យមិ​ត្តភា​ព​ខ្មែ​រសូវៀត តែពេលទៅដល់មន្ទីរពេទ្យគ្រូ​ពេទ្យបា​នថា​ ជនរងគ្រោះបានស្លាប់បាត់ប​ង់​ជីវិ​ត​ទៅហើ​យ លុះដល់វេលាម៉ោង៦និ​ង​៣០​នាទីព្រឹ​កខែ​ឆ្នាំ​ដដែល ទើបម្ចាស់ផ្ទះបានយករាយ​កា​រណ៍​ មកសមត្ថកិច្ចប៉ុស្តិ៍នគរបា​ល​ច្បារអំ​ពៅទី​១ ៕ដោយ៖បញ្ញាស័ក្តិ​

spot_img
×