Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋខ្មែររស់នៅ និងធ្វើការ ក្នុងកូរ៉េខាងត្បូង ស្វាគមន៍ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅក្រុងសេអ៊ូល

spot_img

ភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅ​ និងធ្វើការក្នុងប្រទេសកូរ៉េខា​ង​ត្បូ​ង យ៉ាងច្រើនកុះករ បាននាំគ្នាទទួលស្វាគ​ម​ន៍យ៉ា​ងក​ក់ក្តៅ និងដោយក្តីនឹករលឹក​ ចំពោះវត្តមានអញ្ជើញដល់របស់​ស​ម្តេច​អគ្គម​ហាសេនា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅឯសណ្ឋាគា​រ​ ទីក្រុងសេអ៊ូល​ ប្រទេសកូរ៉េខាងត្បូង​។

សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី បានអញ្ជើញដល់ទីក្រុង​សេ​អ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នារ​សៀល​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលពិ​ភ​ពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភា​ព​ស​កល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។​

សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស​កូរ៉ខា​ងត្បូង​លើក​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុ​ជា ក៏​នឹងជួ​បសំ​ណេះសំណាលជាមួយ​សហគម​ន៍​កម្ពុជា មានសិស្ស-និស្សិត និងពលករកម្ពុជា ​រាប់រ​យ​នាក់ ដែលកំពុង​រស់នៅ​ ​និងធ្វើការនៅក្នុង​សាធារ​ណ​រដ្ឋ​កូរ៉េ​។

មុនចេញដំណើរពីរាជធា​នី​ភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុក​ ​នា​ព្រឹកនេះថា កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់​កា​ររ​ស់​នៅ និងលក្ខខណ្ឌការងា​រ​រប​ស់កូនក្មួ​យ​នៅកូ​រ៉េឲ្យបា​នល្អប្រ​សើរ​ឡើងថែ​ម​ទៀត៕ដោយ៖បញ្ញាស័ក្តិ

spot_img
×