Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​កូរ៉េ​បាននិងកំពុង​យកចិត្តទុកដាក់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត​

spot_img

​កូរ៉េ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ពេលនេះ​កម្ពុជា និង​កូរ៉េ​បាននិងកំពុង​យកចិត្តទុកដាក់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត ការផ្លាស់ប្តូរ​យោបល់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០ នៅ​សាធារណរដ្ឋ​កូរ៉េ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​មកជួប​បងប្អូន​កូនក្មួយ​យុវជន សិស្ស និង​និស្សិត​ខ្មែរ​ដែល​បានមក​រស់នៅ និង​បន្ត​ការសិក្សា​នៅ​កូរ៉េ​នេះ​។ សម្តេច​តេ​ជោ​បន្តទៀតថា ពេលនេះ​កម្ពុជា និង​កូរ៉េ​បាននិងកំពុង​យកចិត្តទុកដាក់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត ការផ្លាស់ប្តូរ​យោបល់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុងនោះ​រួមទាំង​ការជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ មាន​និស្សិត​កម្ពុជា​ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េ​ចំនួន ៤៥០​នាក់ ហើយ​បើ​សរុប​ពលរដ្ឋ​ទាំងអស់​ដែល​បានមក​រស់នៅ​កូរ៉េ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ​ជា ៦៥៥០០​នាក់ កំពុង​បំរើកា​រងារ ជាមួយ​ប្រាក់​ឈ្នួល​សមរម្យ ដែលជា​ការរួមចំណែក​មួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សុំអោយ​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​សហគ្រាស​នានា​នៅ​ប្រទេស​កូរ៉េ​នេះ សូមជួយ​មើលថែ​កូនក្មួយ​កម្មករ កម្ម​ការ​នី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​នេះ​អោយ​បានល្អ​ផង​។ ទំហំ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៩ មាន​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​មាន​ប្រមាណ ៣០​ភាគរយ ហើយ​កូរ៉េខាងត្បូង​នាំចូល​កម្ពុ​ជាមាន​ប្រមាណ ៧០​ភាគរយ​។ ទំនិញ​កម្ពុជា​នាំទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​មាន​ច្រើន​បំផុត​ជា​សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​។ ទំនិញ​កម្ពុជា នាំចូល​ពី​ប្រទេស​កូរ៉េខាងត្បូង​វិញ មានដូចជា ក្រណាត់​ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន វត្ថុ​តុបតែង​លម្អ​ផ្ទះ ឱសថ សាប៊ូ និង​ផលិតផល​ប្លា​ស្ទិ​ក​ជាដើម​។

​សម្ដេច​តេ​ជោ​ក៏បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ផលិតផល​ផ្លែស្វាយ​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​នាំចូល​មកកាន់​ទីផ្សារ​រ​បស់​ប្រទេស​កូរ៉េ​ក្នុង​រយៈពេល​ថ្មីៗ​កន្លងទៅនេះ ដែល​នេះ​ក៏​ជាការ​បង្ហាញ​អំពី​ភាព​រីកចម្រើន​នៃ​វិស័យ​កសិកម្ម​ផលិតផល​ផ្លែស្វាយ​របស់​ប្រទេស​កម្ពុជា​ដែលមាន​គុណភាព​ល្អ​អាច​នាំ​មកកាន់​ទីផ្សារ​រ​បស់​ប្រទេស​កូរ៉េ​បាន​។​សម្តេច​តេ​ជោ​ក៏​ជំរុញ​ឲ្យ​មានការ​គាំទ្រ​ផ្លែស្វាយ​កម្ពុជា និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​កសិករ​កម្ពុជា​បង្កើន​ការដាំដុះ​ផលដំណាំ​ស្វាយ​បន្ថែម​ផងដែរ ដើម្បី​មានឱកាស​នាំចេញ​មកកាន់​ទីផ្សារ​កូរ៉េ​ជា​បន្តបន្ទាប់​ទៀត​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ពលរដ្ឋ និង​និស្សិត​ទាំងអស់​ដែល​រស់នៅ និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​នេះ ត្រូវគោរព​ច្បាប់​ប្រទេស​គេ ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ និង​រៀនសូត្រ ដើម្បី​អនាគត​របស់​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់​បងប្អូន​កូនក្មួយ និង​ន​ស្សិត​ទាំងអស់​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ខំ​ស្កាត់​មកពី​បណ្ដា​តំបន់​ផ្សេងៗ​មកជួប​សម្ដេច​នាពេលនេះ​។​

​នៅក្នុង​ឱ​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានផ្តល់​ជូន​បងប្អូន​កូនក្មួយ​ដែល​បាន​ចំណាយ​ពេលវេលា​មកជួប​សម្តេច​នាពេលនេះ​នូវ​សៀវភៅ​អប់រំ​ទូន្មាន​២​ក្បាល​ម្នាក់ របស់ ភិរម្យ អ៊ូ (​ក្រម​ង៉ុ​យ​) និង​បណ្ឌិត អ៊ូ ចុង និង​ក្រមា​ម្នាក់​១​។ សម្តេច​តេ​ជោ បាន​ជូនពរ​ដល់​កូនក្មួយ​ទាំងអស់ ដែល​កំពុង​បំរើកា​រងារ និង​សិក្សា​នៅទីនេះ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕ ដោយ​៖​កូ​ឡាប​

spot_img
×