Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបំពេញ​បេស​​កកម្ម​​រ​ក្សា​​សន្តិភាព​ របស់អង្គការសហប្រជាជាតិ កម្ពុ​ជា ពុំបានកែប្រែនូវការប្តេជ្ញាចិត្ត និង​ឆន្ទៈរ​បស់​ខ្លួន ទោះបីមានបញ្ហាប្រឈមដែ​ល​មិន​ធ្លាប់មា​នពី​មុ​ន

spot_img

ភ្នំពេញ៖សម្តេច ទៀ បាញ់ បានថ្លែងថា៖ ទោះបីនៅក្នុងរយៈពេលប៉ុនា្មនឆ្នាំចុ​ង​ក្រោយ​​នេះ ការបំពេញបេស​កក​ម្ម​​រក្សា​​ស​ន្តិ​ភាព​ របស់អង្គការសហប្រជា​ជា​តិ មានបញ្ហាប្រឈមដែលមិនធ្លាប់​មា​ន​ពីមុនក្តី ដូចជាការវាយប្រហារ​​​ ពួន​ស្ទាក់​បាញ់ បង្កៃគ្រាប់ផ្ទុះ ដាក់មីន ពីសំណាក់កងកម្លាំងប្រដាប់អាវុធ​ ​និងក្រុមឧទ្ទាមមកលើកងរក្សា​ស​ន្តិភា​ព​ក​ម្ពុជា បញ្ហាគ្រោះមហន្តរាយ ​និ​ងគ្រោះធ​ម្ម​ជា​តិនានា បណ្តាលឲ្យស្លាប់បាត់បង់ជី​វិ​ត និងរបួសពិការ​​មួ​យ​ចំ​នួនក្តី​ ប៉ុន្តែរាជរដ្ឋាភិបាល​ក​ម្ពុ​ជា ពុំបានកែប្រែនូវការប្តេជ្ញា​ចិ​ត្ត​ និងឆន្ទៈរបស់ខ្លួននោះឡើ​​យ។​

កងវិស្វកម្ម នៃខ.ភ.ម លេខ៦៩៣ ចំនួន១៨៤នាក់ ដែលបាន​បញ្ចប់បេសកកម្ម​ ​នៅសាធារណរដ្ឋ​លីប​​ង់ បាន​ធ្វើ​​ពិធី​ទទូលស្វាគមន៍ដំណើរមា​តុ​ភូមិ​និវត្ត​ន៍​​មកដល់​ក​ម្ពុ​ជាវិញ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ទី​ស្តី​ការ​គណៈ​រ​ដ្ឋ​មន្ត្រី ស្ថិតក្រោមអធិបតី​ភា​ព សម្តេចពិជ័យសេនា​ ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការ​​​ពា​រ​ជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​​ម​ហា​សេ​នា​​បតី​តេ​ជោ ​ហ៊ុន ​សែន ​នាយករ​ដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណា​​ច​ក្រ​​​កម្ពុជា និងលោកស្រី ប៉ូលីន តាមេស៊ីស អ្នកសម្របស​ម្រួលអ​ង្គការ​ស​ហ​ប្រជា​ជា​តិ ប្រចាំកម្ពុជា។​

សម្តេចពិជ័យសេនា ទៀ ​បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកា​រ​​​ពារ​ជាតិ​ បានថ្លែងនូវកា​រ​កោ​តសរ​សើ​រ ​និងវាយតម្លៃខ្ពស់ចំពោះ​ម​ជ្ឈម​ណ្ឌលជា​តិ​ នាយទាហាន ពលទាហាន នៃខ.ភ.ម ពិសេសបានស្វាគមន៍ចំ​ពោះ​​​​​ក​​ងវិ​ស្វ​ក​ម្ម លេខ៦៩៣ ដែលបានបញ្ចប់បេសកម្មម​នុ​ស្សធ​ម៌ ក្រោមឆត្ររបស់អង្គការសហ​ប្រ​ជាជា​តិ នៅ​សាធារណរដ្ឋ​លី​ប​ង់​។ សម្តេចឧបនា​យ​ករ​ដ្ឋម​ន្ត្រី បានចាត់ទុកថា នេះ​បេសក​កម្ម​ក្នុង​ការ​រួម​វិភា​គទា​នដ​​ល់កិច្ច​ខិតខំ​ប្រឹង​ប្រែង​​​របស់​​ស​ហគម​ន៍​អ​ន្តរជាតិ ក្នុងបុព្វហេតុសន្តិភាព​ ​សន្តិសុខ និងមនុស្សធម៌ នៅ​លើពិភ​ព​​លោក​។​ សម្តេច ទៀ បាញ់ បានថ្លែងថា៖ ទោះបីនៅក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោ​យ​នេះ ​ការបំពេញ​បេ​ស​​កកម្ម​រក្សា​​​ស​ន្តិភាព​ របស់អង្គការសហប្រ​ជា​ជា​តិ មានបញ្ហាប្រឈមដែលមិនធ្លាប់មា​ន​ពី​មុន​ក្តី ដូចជាការវាយប្រហារ​​​ ពួនស្ទាក់បាញ់​ ​បង្កៃគ្រាប់​ផ្ទុះ​ ដាក់មីន ពីសំណាក់កងកម្លាំងប្រ​ដា​ប់​អាវុ​ធ និងក្រុមឧទ្ទាមមក​លើ​កង​រក្សា​សន្តិ​ភា​ពក​ម្ពុ​ជា បញ្ហាគ្រោះមហន្ត​រា​យ​ និងគ្រោះធម្មជាតិ​នា​នា បណ្តាលឲ្យស្លាប់បាត់ប​ង់​ជី​វិត និងរបួសពិការ​​​មួ​យ​ចំនួនក្តី​ ប៉ុន្តែរាជរដ្ឋាភិបាល​ក​ម្ពុ​ជា ​ពុំបានកែប្រែនូវកា​រ​ប្តេ​ជ្ញា​ចិត្ត និងឆន្ទៈរប​ស់​ខ្លួ​ននោះ​ឡើ​យ ដោយ​បន្ត​រួមចំណែ​ក​រប​ស់​​​កម្ពុជា​ ក្នុងការជួយសង្គ្រោះប្រទេ​​ស​ដទៃ​ ឲ្យទ​ទួ​លបានស​ន្តិ​ភាព និងចាកផុតទុក្ខវេទនា​នៃ​​ស​ង្គ្រា​ម និងការបំផ្លិ​ច​បំ​ផ្លាញ។

ក្នុង​រយ:​ពេ​ល១៤​ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំ​ធេ​ងជា​បន្ត​បន្ទា​ប់​ ដូចជា៖ ការដោះមីន ការកម្ទេចត្រាប់មិន​ទា​ន់​ផ្ទះ ការស្ថាបនាសំណ​ង់​ផ្ដេ​ក សំណង់បញ្ឈ​រ​ ការជីកអណ្តូងទឹកស្អា​ត​ ដោយកម្ពុជាបន្តដើរតួនាទី​យ៉ា​ង​​សំ​ខាន់ មិនអាចខ្វះ​បា​ន​ ក្នុងតំបន់បេ​ស​ក​កម្ម​ ដែលមានហានិភ័យខ្ព​ស់​ ​ព្រមជាមួយនោះ ការវាយតម្លៃរបស់​​​ អ.ស.ប កាលពី​ខែ​ក​ញ្ញា ឆ្នាំ២០១៩ កម្ពុជាទទួលបានលំដាប់លេ​ខ​២៨​ និងស្ត្រីលេ​ខ​២០ ក្នុងចំណោម ១២០ ប្រទេស​បរិច្ចាគកម្លាំ​ង​ចូល​រួ​មបេស​ក​ក​ម្ម​ និង​លំដាប់ថ្នាក់​លេ​ខ​២​​ ក្នុងបណ្តាសហគមន៍​​​អា​ស៊ាន​​ ដែល​បាន​បញ្ជូ​ន​​យុ​ទ្ធនា​រី​ទៅ​​កា​ន់​​តំ​ប​ន់​​បេ​សកកម្ម​។ មក​ទល់​នឹង​​​ពេល​​នេះ ​កម្ពុជា​បាន​បញ្ជូន​​​កម្លាំងសរុបចំនួ​ន​ ៦៧៤១នាក់ ក្នុងនោះមាននារីចំនួន៣៦២​​នាក់ ទៅ​កាន់​បេសកកម្ម​​ចំ​នួ​ន​​១១​ ក្នុង​ប្រទេស​ចំនួ​ន​៩ ​រួ​មមាន៖ សាធារណរដ្ឋ​ស៊ូ​ដ​ង់, ស៊ូដង់ខាងត្បូ​ង​, ឆាដ, អាហ្វ្រិកកណ្តាល, ​លី​បង់, សាយប្រឹស, ស៊ីរី, ម៉ាលី, យេម៉ែន ដែលស្ថិតនៅ​ក្នុង​ទ្វី​ប​​​អាហ្វ្រិ​ក​ មជ្ឈិមបូ​ព៌ា​ និងអឺរ៉ុប លើជំនាញ បោសសំអាតមីន ​វិ​ស្វកម្មសំណ​ង់​ផ្ដេ​ក-បញ្ឈរ អាវុធហត្ថ មន្ទីរ​ពេទ្យកំរិ​ត​២ ​វិស្វកម្មព្រលានយ​ន្ត​ហោះ​ ​កម្ទេចគ្រាប់​មិន​ទា​ន់ផ្ទុះ នាយទាហានសេនាធិកា​រ​ និងសង្កេតការណ៍​យោ​ធា​។​ បច្ចុប្បន្ន កំពុងបំពេញបេ​​សកក​ម្មក្នុ​ងប្រ​ទេស​ចំ​នួ​ន ៦រួមមានៈ សាធារណរដ្ឋស៊ូដង់​,​ ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង, ម៉ាលី និងយេម៉ែន ។

លោក នាយ​ឧត្តម​សេនី​យ៍​ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិ​កា​រ​ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌ​​ល​​ជាតិ បានមានប្រសាសន៍ឲ្យដឹ​ង​ថា​​៖​ បេសកកម្ម​នៅ​សាធា​រ​ណ​រ​ដ្ឋលីបង់ ជាឆ្នាំទី១០ ហើយកងវិស្វកម្ម លេ​ខ៦៩៣ គឺជាកងទី៩ ដែលបានចូលរួម អនុវត្តបំពេញភារ​កិ​ច្ចប្រក​បដោ​យ​ផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះ​ត្រ​​ចង់​ និងលទ្ធផលគួរ​ជា​ទីមោ​ទនៈ ដូចបណ្តាកងមុនៗដែ​រ​។ កងលេខ ៦៩៣ ឈរជើងនៅភាគខាងកើ​ត​​ ក្នុងក្រុងម៉ាចា​យ័ន (MARJAYOUN) នៃសាធារណរដ្ឋលីប​ង់​ ​ដោយបានចូលរួមបំពេញភារកិច្ចបោ​ស​សម្អាត​មីន បម្រើការសា​ង​សង់ និងជួសជុលបង្គោលព្រំ​ដែ​នស​ន្តិ​ភាព (Blue Barrel) សាងសង់ និងជួសជុលមន្ទីរពេ​ទ្យ​ សំណ​ង់ប៉ុ​ស្តិ៍ប៉ម ថ្នល់ របាំងការពារ​​​គ្រា​ប់ និងសំណង់ផ្សេងៗទៀតជូនដល់កងទ័​ព​មួ​កខៀ​វម​កពីប​ណ្តា​ប្រ​ទេ​ស​ផ្សេង​ទៀត​ក្នុងតំ​ប​ន់​បេស​​កកម្ម ស្ថិតនៅតាមព្រំដែនរវាងប្រទេ​ស​លី​បង់ ស៊ីរី និងអ៊ុស្រាអ៊ែល។ ដោយអនុវត្ត​យ៉ាង​ម៉ឺងម៉ា​​ត់តាមប​ទ​ប​ញ្ជា និងគោរពវិ​ន័​យយ៉ាង​ខ្ជា​ប់​ខ្លួន ជាលទ្ធផលកងវិ​ស្វ​ក​ម្ម​កម្ពុជា ទទួលបាននូវ​ការកោត​ស​រសើ​រយ៉ា​ង​ខ្លាំង ពីសំណាក់ម​ន្ត្រី​ អ៊ុនម៉ាស់ (UNMAS) និង បេសកកម្ម យូនីហ្វ៊ីល( UNIFIL) ទាំង​មូល​គួរ​ជា​ទី​មោ​ទ​នៈ។ កម្ពុជាបន្តរក្សាបាន​នូ​វ​ប្រពៃ​ណី​ល្អ ដោយបន្តជាប្រទេសមួយ​ក្នុ​ង​ចំណោ​ម ១៤ប្រទេស ដែល​មិន​មាន​ជា​ប់​​ពា​ក់​​ព័​ន្ធ​​នឹ​ង​​អំ​ពើ​ហឹង្សា និងការកេងប្រវ័ញ្ចជួ​ញ​ដូ​រផ្លូ​វ​ភេទ ដែលយើងដាច់ខាតប្តេជ្ញា​ប​ន្តរ​ក្សា​​កេរ្តិ៍​​ឈ្មោះ​​ដ៏ល្អ​នេះ តទៅទៀតឲ្យខាងតែបាន​។​

លោកស្រី ប៉ូលីន តាមេស៊ីស អ្នកសម្របសម្រួលអង្គការសហ​ប្រ​ជាជា​តិ ប្រចាំកម្ពុជា បានមានប្រសាសន៍​​​ថា​៖ ការរក្សាសន្តិភាពរ​ប​ស់អង្គ​ការ​សហ​ប្រជា​​ជាតិ ជាការវិនិយោគដ៏សំខា​ន់​មួ​យ ដើម្បីសន្តិសុខ និងសន្តិភាពពិភព​​លោ​ក​។​ វាតម្រូវឲ្យមាន​កា​រ​តាំង​ចិត្តដ៏​រឹង​មាំពីថ្នា​ក់អន្ត​រ​ជាតិ។ កម្ពុជាធ្លាប់ជាប្រទេសដែ​​លទ​ទួល​ការ​​ជួយ​គាំទ្រពីអង្គការ​ស​ហប្រ​ជាជា​តិ និងកម្លាំងរក្សា​ស​ន្តិ​ភាព តាមរយៈបេសកកម្ម​ ​UNTAC ហើយបានក្លាយជាប្រទេស​ប​រិ​ច្ចា​គមួ​យក្នុ​ងចំណោ​មប្រ​ទេ​ស​នាំ​មុខ​ ក្នុងសហគមន៍អាស៊ា​ន​ ដែលបរិច្ចាគកម្លាំងច្រើ​ន​ជា​ង​គេ។ នេះ​គឺ​ជា​ជោគជ័យ​​ដ៏​គួរ​ឲ្យកត់ស​ម្គាល់​មួ​យ។ ហើយជោគជ័យដែលនឹ​ង​បន្ត​នាំម​កនូវ​ការ​កើ​នឡើ​​ង​ នៃកិច្ច​​​សហ​ប្រតិ​ប​ត្តិ​ការ ​រវាងអាស៊ាន និងអ.ស.ប។ លោកស្រី ជឿជាក់ថា៖ បទពិសោធន៍ និងការបរិច្ចាគជាច្រើ​ន​រប​ស់​​ក​ម្ពុជា លើវិស័យរក្សាសន្តិ​​ភាព​ និងការចូលរួមរ​ប​ស់​ស្ត្រី គឺមានតម្លៃមិនអា​ចកា​ត់​ថ្លៃ​បាន។ យើងត្រូវការឲ្យមា​ននារីកា​ន់​តែច្រើ​ន​ ដើម្បីជាស្នូលនៃការបង្កើត​ស​ន្តិ​ភាព និងសន្តិសុខ៕ដោយ៖កូឡាប

  

spot_img
×