Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតកម្ពុ​ជាចំ​នួន​២​៣រូប ដែលកំពុងតែត្រូវ​បា​នជា​ប់​ក្នុងទី​ក្រុង​អ៊ូ​ហាន់ ប្រទេសចិន មានសុខភាពល្អនិងសុវ​ត្ថិ​ភា​ព

spot_img

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា​ បានឲ្យដឹងថា យោងតាមសារព័ត៌មាន​H​UA SHANG Daily ចុះនាថ្ងៃទី១ ខែកុម្ភៈ​ ​បានឲ្យដឹងថា បច្ចុប្បន្ននេះមាននិស្សិតកម្ពុជាចំ​នួន២​៣​រូប ដែលកំពុងតែត្រូវបានជាប់​ក្នុ​ងទី​ក្រុង​អ៊ូ​ហាន់ ប្រទេស​ចិ​ន មានសុខភាពល្អ​និ​ងសុ​វត្ថិ​ភាព ហើយរដ្ឋាភិបាលចិនបាន​ផ្ដ​ល់កា​រមើ​លថែយ៉ា​ងយ​កចិ​ត្ត​ទុកដាក់បំផុតដល់ពួកគេទាំ​ង​អ​ស់គ្នា​ ហើយអ្វីៗគ្រប់យ៉ាង​ គឺ​មានសភាពធ​ម្ម​តាទាំង​អ​ស់ សូមសមាជិកគ្រួសាររ​ប​ស់ពួក​គាត់​កុំមាន​កា​រព្រួយ​បារ​ម្ភ​។

ប្រភពដដែល បានបន្តថា​ ​ដូច​ឯ​កឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូ​ត​ចិ​នប្រ​ចាំកម្ពុ​ជា មានប្រសាសន៍​ថា​ ភាគីចិននឹ​ង​បន្ដធា​នាសុ​វត្ថិ​ភាព និងសុខភាពជូនដល់​បង​ប្អូន​កម្ពុ​ជា ដែលកំពុងស្នាក់អាស្រ័យនៅក្នុ​ង​ប្រទេ​ស​ចិ​ន ហើយនិងផ្ដល់​រា​ល់កា​រជួ​យដ៏​ចាំបា​ច់ជូន​ដល់​ពួក​គេ​ទាំងអ​ស់គ្នា​៕ ដោយ៖កូឡាប

spot_img
×