Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះខុស​ច្បាប់​នៅក្រុ​ងព្រះ​សី​ហនុ ដែលនាំគ្នាសង់លើ​ប្រ​ឡា​យរ​ប​ស់រដ្ឋ

spot_img

ភ្នំពេញ៖ លោកវីល្លាម សមាជិកឧត្តមក្រុមប្រឹក្សា​ពិ​គ្រោះ និងផ្ដល់​យោ​បល់ មកពីគណបក្ស​ខ្មែ​រក្រោក បានសរសេរសា​រ​លើ facebook ថា នេះជាផ្ទះខុសច្បាប់នៅក្រុងព្រះ​​​សីហ​នុ ដែលនាំគ្នាសង់​លើប្រឡា​យរ​ប​ស់​រដ្ឋបើនាំគ្នា​ធ្វើផ្ទះលើប្រ​ឡាយ​អស់​ហើយរឿ​ងអី​មិន​ទឹក​លិ​ចក្រុ​ង។

លោកបន្តថា ផ្ទះអស់នេះ មានខ្លះសង់នៅស​ម័​យលោ​កយ​ន្ត មីន ជាអភិ​បាល​ខេត្ត ហើយប​ញ្ហានៅ​ត្រង់ថា​ម្ដេច​អាជ្ញា​ធរដែន​ដីមិ​នអើពើពេល​សង់​ដំ​បូង ?

លោកបញ្ជាក់ថា ការរំលោភ​បំពា​នលើទ្រ​ព្យសម្ប​ត្តិសា​ធារ​ណៈអាជ្ញា​ធរ គួរតែមានវិធា​ន​កា​រ​ឲ្យបាន​តឹងរ៉ឹងបំផុត កុំយោគយ​ល់ ​។

បើតាមការផ្សព្វផ្សាយរប​ស់​ផេ​កហ្វេស​ប៊ុក ប្រជាជនខេ​ត្ត​ព្រះសីហ​នុ ថា រូបភាពមួយ​នេះ​ ទុកជូនបងប្អូនប្រ​ជា​ព​លរ​ដ្ឋ និងសាធារណ​ជ​ន​ វិនិច្ឆ័យ និងបញ្ចេញមតិ តាមកា​រគួ​រ ។

ប្រជាពលរដ្ឋ​ដែលជាម្ចាស់ផ្ទះ​​ សង់លំ​នៅដ្ឋា​នរំ​លោ​ភ ​លើប្រឡា​យទឹ​ក​​នៅ​លើអូរ​ម៉ារីយ៉ូ​ ក្រោយពីអាជ្ញាធរចុះ​ផ្ស​ព្វផ្សា​យ​​ ណែនាំពីការ​រៀ​បចំអូ​ ប្រឡាយទឹក​ឡើង​វិញនោះ​ ពេលនេះពួកគាត់បានទទួល​យ​ល់​ព្រម​ ដោយឲ្យខាងអាជ្ញាធរ​ស្តា​រ​ឡើង​វិញ​ពីបញ្ហាកក់ស្ទះប្រពន្ធ័បង្ហូរ​ទឹ​កនៅក្នុ​ងក្រុង​ព្រះសី​ហ​នុ​​ ។​
គ្រាន់​តែ​គាត់​សុំ​ពេ​លរុះរើ​ ផ្ទះ​របស់​​គា​ត់​​ចេញ​ អរគុណ​បង​ប្អូ​ន​​ដែល​​សហ​ការល្អ​ជាមួ​យអា​ជ្ញាធ​រ​ ។

សូមបញ្ឈប់ការយកប្រព័​ន្ធ​/ចំណីអូរ ប្រឡាយ និងហាមដាច់ខាត រា​ល់ការ​សាង​សង់សំ​ណង់​គ្រប់​ប្រភេ​ទ ។ ប្រព័ន្ធ/ចំណីអូរ ប្រឡាយ គឺជាប្រ​ព័​ន្ធរំដោះ​ទឹ​ក បញ្ចៀសហានិភ័យដូចជា​ក​រណីជំ​នន់​ទឹកភ្លៀ​ងជា​ដើ​ម ។
ប្រព័ន្ធ/ចំណីអូរ​ ប្រ​ឡាយ មិនមែនជាចំណា​ប់​ខ្មាំង សម្រាប់បុគ្គលទាំងឡាយណា​ ​ចាប់យ​កមក​គ្រប់គ្រង ដើម្បីយកមកតថ្លៃ​ ​ឬទាមទារជាប្រាក់ឬសំណងពីរ​ដ្ឋ​នោះឡើ​យ ​។
ការចាប់យកប្រព័ន្ធ/ចំ​ណីអូរ ប្រឡាយ មកគ្រប់គ្រង និងធ្វើការសាងសង់​ ជាសកម្មភាពមិ​ន​ស្របច្បា​ប់​ ហើយអាចប្រ​ឈ​មមុខ​ចំពោះ​មុខច្បា​ប់ជា​ធ​រ​មាន ។

ជ្រុងមួយ នៃការពិត ដែលចង់បង្ហាញឲ្យអ្នក​បា​​ន​ដឹង។ មូលហេតុនៃការលិចល​ង់​ក្រុង​ព្រះសីហ​នុ គឺដោយសារកា​រ​សាង​សង់​សំណង់​ផ្សេ​ងៗ រំលោភចូលចំណី​អូ​រប្រ​ឡា​យ ហេតុដូច្នេះបើយើងមិន​រៀ​បចំ​ប្រព័ន្ធរំដោះទឹកជំនន់នេះ​បា​នទេ​ ក្រុងព្រះសីហ​នុ នឹងទទួលរងការ​លិ​ចលង់​ប​ន្តទៀ​ត ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×